Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរាបើកដំណើរការឲ្យភ្ញៀវទេសចរចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់បន្ទាប់ពីបញ្ចប់ការជួសជុល

ដោយ Pothe Thun
22/02/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យអ្នកទេសចរចូលទស្សនា ប្រាសាទកណ្តាលស្រះស្រង់ បន្ទាប់ពីប្រាសាទនេះ ត្រូវបានបញ្ចប់ការជួសជុល និងបានសម្ពោធន៍បើកជាផ្លូវការឡើងវិញបន្ទាប់ពីចាប់ផ្តើមអនុវត្តគម្រោងជួសជុលកាលពីអំឡុងខែមីនា ឆ្នាំ២០២០កន្លងមក ប្រាសាទកណ្តាលស្រះស្រង់ត្រូវបានជួសជុលរួចរាល់ជាស្ថាពរ និងបានសម្ភោធដាក់ឱ្យដំណើការជាផ្លូវការ ដោយក្នុងអំឡុងពេលនេះ អាជ្ញាធរជាតិអប្សរានឹងបើកឱ្យភ្ញៀវទេសចរទាំងអស់ចូលទស្សនា មួយរយៈពេល ដើម្បីបានឃើញពីស្នាដៃដែលបុព្វបុរសបានបន្សល់ទុក។ នេះបើតាមការបញ្ជាក់ពីលោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។

លោក ម៉ៅ សុខនី បានឲ្យដឹងដែរថា តាមកម្មវិធីរបស់អាជ្ញាធរជាតិអប្សរាបានដាក់ឱ្យប្រជាពលរដ្ឋចូលទស្សនា ក្រោយដាក់សម្ភោធឱ្យប្រើប្រាស់មួយរយៈ ដោយសារយើងធ្វើស្ពានហើយដើម្បីឆ្លងទៅប្រាសាទកណ្តាលហ្នឹង ហើយការកំណត់បិទនោះមិនដឹងពេលណាទេ នេះជាឱកាសហើយ។ ព្រោះនៅកណ្តាលទឹកយើងពិបាកឆ្លងទៅឆ្លងមក ហើយបានទុកឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរតាមបណ្តាលខេត្តរាជធានីអាចមកចូលទស្សនា ព្រោះប្រាសាទនេះវាដួលរលំរយៈកាលយូរណាស់ហើយ យើងបានធ្វើឱ្យចេញរូបរាងវិញ ដែលឱ្យយើងឃើញប្រាសាទនៅកណ្តាលស្រះស្រង់នេះ។

សូមជម្រាបផងដែរថា ប្រាសាទកណ្តាលស្រះស្រង់ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នំា២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី រួមនឹងសម្តេចព្រះសង្ឃរាជ ព្រះសង្ឃ ឯកឧត្តម លោកជំទាវជាច្រើនរូបទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរឲ្យដឹងដែរថា ប្រាសាទកណ្តាលស្រះស្រង់ស្ថិតក្នុងរមណីដ្ឋានអង្គរ ប្រាសាទនេះត្រូវបានកសាងឡើងនៅក្នុងសត្សវត្សទី ១០ និងមានការកែសម្រួលបន្ថែមនៅចុងសត្សវត្សទី១២ និងដើមសត្សវត្សទី១៣ រូបរាងប្រាសាទកណ្តាលស្រះស្រង់មានរាងដូចជាចេតិយមួយ សង់នៅលើខឿនថ្មបាយក្រៀមនិងលាយថ្មភក់ចំនួន៨រួត ហើយសំណង់នេះមានលក្ខណៈប្លែកគេនៅក្នុងតំបន់អង្គរ។
ដោយសារកត្តាធម្មជាតិធ្វើឲ្យប្រាសាទនេះ បានរងការបាក់បែកជាខ្លាំង ដើម្បីថែរក្សាមរតកវប្បធម៌ជាតិ ទុកឲ្យកូនចៅជំនាន់ក្រោយ និងការលើកតម្លៃប្រវត្តិសាស្រ្ត សំណង់ប្រាសាទ និងទេសភាពវប្បធម៌នៃស្រះស្រង់ឡើងវិញនោះ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលប្រាសាទនេះឡើងវិញ ក្រោមការឧបត្ថម្ភថវិកាពីលោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍៕

អត្ថបទ និង រូបភាព៖ ជា ស្រស់
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ប្រាសាទ​កណ្តាល​ស្រះស្រង់​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកចេញចូលទីតាំងដែលរកឃើញឆ្លងកូវីដ១៩ និងអ្នកធ្លាប់ប៉ះពាល់ «ព្រឹត្តិការណ៍២០ កុម្ភៈ» ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ

ក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកចេញចូលទីតាំងដែលរកឃើញឆ្លងកូវីដ១៩ និងអ្នកធ្លាប់ប៉ះពាល់ «ព្រឹត្តិការណ៍២០ កុម្ភៈ» ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ

ជប៉ុនស្នើឲ្យអាកាសចរណ៍នានា ចៀសវាងប្រើយន្តហោះ Boeing 777 ក្រោយកើតមាន ហេតុការណ៍ ផ្ទុះឆេះម៉ាស៊ីន

ជប៉ុនស្នើឲ្យអាកាសចរណ៍នានា ចៀសវាងប្រើយន្តហោះ Boeing 777 ក្រោយកើតមាន ហេតុការណ៍ ផ្ទុះឆេះម៉ាស៊ីន

ចិន ត្រៀមខ្លួនជានិច្ច ដើម្បីស្តារទំនាក់ទំនងឡើងវិញ ជាមួយសហរដ្ឋអាមេរិក

ចិន ត្រៀមខ្លួនជានិច្ច ដើម្បីស្តារទំនាក់ទំនងឡើងវិញ ជាមួយសហរដ្ឋអាមេរិក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.