Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លោកជំទាវ ទាង អេង ទៀ សីហា ជួបសំណេះសំណាលជាមួយសម្រាលកូនចំនួន៨០នាក់អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២១

ដោយ Pothe Thun
19/02/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លោកជំទាវ ទាង អេង ទៀ សីហា ជួបសំណេះសំណាលជាមួយសម្រាលកូនចំនួន៨០នាក់អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២១
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រួមជាមួយគណៈប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការីបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនមាតា និងទារកដែលទើបនឹងសម្រាលកូនតូចចំនួន៨០នាក់ មកពីបណ្តាឃុំក្នុងស្រុកប្រាសាទបាគង ដែរពិធីនេះប្រារព្ធឡើងនៅមណ្ឌលសុខភាពបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ពិធីនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ និងយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ និងដើមី្បគាំទ្រសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែន ការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើមី្បសុខភាពស្ត្រី និងកុមារក្នុងឱកាសអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២១។

មានប្រសាសន៍នាឱកាសនោះលោកជំទាវ ទាង អេង ទៀ សីហា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចឯកឧត្តម ទៀ សីហា អភិបាខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជូនដល់មាតាៗគ្រប់រូប។ ជាមួយគ្នានោះលោកជំទាវ ក៏បានណែនាំដល់ស្ត្រីមានគភ៌ទាំងអស់ត្រូវទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យដែលនៅជិតលំនៅដ្ឋានរបស់ខ្លួន ទៅតាមការកំណត់ និងទទួលយកសេវាបង្ការព្យាបាលថែទាំឲ្យបានទៀងទាត់ ព្រមទាំងទៅសម្រាលកូននៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យមានជំនាញ និងបានឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ និងត្រូវធ្វើការពិនិត្យសុខភាពក្រោយពេលការសម្រាលកូន ទាំងមាតា ទារកត្រូវទៅទទួលចាក់ថ្នាំបង្ការជំងឺទាំង១១មុខទៅតាមការណែនាំការកំណត់របស់គ្រូពេទ្យ។

លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា ក៏បានធ្វើការកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ នៃមណ្ឌលសុខភាពក្នុងការបម្រើសេវាព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ សំខាន់លើការបង្កើតកូននៅក្នុងមណ្ឌលសុខភាព ដែលធ្វើឲ្យប្រជាពលរដ្ឋយើង មានទំនុកចិត្តជឿជាក់លើសេវាសុខាភិបាលជាតិ។ លោកជំទាវក៏បានផ្តល់នូវបទពិសោធន៍ល្អៗ អំពីវិធីថែទាំទារកចាប់ពីនៅក្នុងផ្ទៃ រហូតពេលសម្រាលជូនបងប្អូនស្ត្រី ដែលជា អ្នកម្តាយគ្រប់រូប គឺត្រូវចេះធ្វើអនាម័យឲ្យបានជាប្រចាំ ទាំងនៅមុនពេលក្នុងការបំបៅកូន និងកាផ្គត់ផ្គង់អាហារបំប៉នដល់កូនៗរបស់ខ្លួន ទៅតាមការណែនាំរបស់គ្រួពេទ្យ។ ម៉្យាងទៀតនៅពេលដែលពិនិត្យឃើញសញ្ញាគ្រោះថ្នាក់ណាមួយលើទារក ត្រូវប្រញាប់នាំយកទារក ឬកុមារ ទៅមណ្ឌលសុខភាព មន្ទីរពេទ្យ ដើមី្បធ្វើការព្យាបាលជាបន្ទាន់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ លោកជំទាវក៏បាននាំយកនូវអំណោយមនុស្សធម៌មួយចំនួនផ្ដល់ជូនស្ត្រីដែលទើបសម្រាលកូនចំនួន៨០នាក់ ដោយម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម ,ត្រីខ១យូរ ,ឃីត១កញ្ចប់ ,ទឹកដោះគោខាប់២កំប៉ុង ,ស្ករស១គីឡូក្រាម ,មី១កេស ,សាប៊ូក្រអូប២ដុំ ,អាវបំបៅដោះកូន១ ,សម្ភារៈទារក១កញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕

អត្ថបទ និងរូបភាព៖ ខេង ឧត្តម ,យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២១សាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាបដឹកនាំកម្លាំងចម្រុះរុះរើសំណង់ផលប៉ះពាល់នៅមាត់ស្ទឹងសៀមរាប

រដ្ឋបាលខេត្តសៀមរាបដឹកនាំកម្លាំងចម្រុះរុះរើសំណង់ផលប៉ះពាល់នៅមាត់ស្ទឹងសៀមរាប

ផ្លូវមួយចំនួនត្រូវបានបិទចរាចរ ដើម្បីសម្រួលដល់ដំណើរការសាងសង់បណ្តាញលូទឹកកខ្វល់ ទឹកស្អាត អគ្គិសនី និងខ្សែកាប្តិ៍

ផ្លូវមួយចំនួនត្រូវបានបិទចរាចរ ដើម្បីសម្រួលដល់ដំណើរការសាងសង់បណ្តាញលូទឹកកខ្វល់ ទឹកស្អាត អគ្គិសនី និងខ្សែកាប្តិ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតិដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលីបើកការដ្ឋានជួសជុលគោបុរ:ខ្លោងទ្វារអង្គរធំ (ហៅ ខ្លោងទ្វាតាកាវ) !

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតិដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលីបើកការដ្ឋានជួសជុលគោបុរ:ខ្លោងទ្វារអង្គរធំ (ហៅ ខ្លោងទ្វាតាកាវ) !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.