Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបារងខេត្តសៀមរាបបង្ហាញថាសមត្ថភាពនិងភាពអង់អាចជាគោលដៅដ៏សំខាន់ក្នុងការអភិវឌ្ឍស្រ្តីសម្រាប់ការបន្តវេនក្នុងភាពជាអ្នកដឹកនាំ

ដោយ Pothe Thun
19/02/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍នៅក្នុងអង្គសិក្ខាសាលាឆ្លុះបញ្ចាំងអំពីលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានបង្ហាញថា ភាពជោគជ័យ និងប្រសិទ្ធភាពការងារក្នុងការអភិវឌ្ឍសមត្ថភាពស្រ្តី គឺអាស្រ័យដោយមានការគាំទ្រ សហការយ៉ាងជិតស្និទ្ធ របស់ស្ថាប័នដែលពាក់ព័ន្ធរួមមានដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។ សកម្មភាពនិងវឌ្ឍនភាពការងារទាំងនោះ បានរួមចំណែក ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជាមានជាអាទិ៍ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈ សម្រាប់ធានាជោគជ័យនៃការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦។

លោកស្រី យូ សុភា បញ្ជាក់ថា ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានីខេត្តក្រុងស្រុកខណ្ឌ និងលិខិតបទដ្ឋានពាក់ព័ន្ធ ក៏បានចែងនូវបញ្ញត្តពាក់ព័ន្ធការរៀបចំឡើងវិញ នូវរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិមានរាជធានី ខេត្តក្រុងស្រុកខណ្ឌ ដែលធានាដល់ការលើកកម្ពស់សមភាពយេនឌ័រ សមធម៌សង្គម បរិយាប័ន្ន ទាំងការតែងតាំង និងការគ្រប់គ្រងបុគ្គលិក ការរៀបចំផែនការអភិវឌ្ឍន៍ ការរៀបចំថវិកាព្រមទាំងបានបង្កើតនូវយន្តការ និងនីតិវិធីនានាដើម្បីធានាបញ្ហាស្រ្តីយុវវ័យកុមារ និងក្រុមជនងាយរងគ្រោះត្រូវបានយកចិត្តទុកដាក់ក្នុងកិច្ចដំណើរការ នៃការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកជំទាវ ស៊ិន ណម សមាជិការក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តបានបញ្ជាក់ថា ដំណើរការកំណែរទម្រង់ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បាននិងកំពុងលើកស្ទួយស័្វយភាពមូលដ្ឋាន និងគោលការណ៍អភិបាលកិច្ចល្អ ដែលក្នុងនោះរួមមាន គណនេយ្យភាព តម្លាភាពនិងការផ្តល់សេវាសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាព ចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ យ៉ាងណាក៏ដោយ នៅក្នុងអនុសាសន៍ផ្តាំផ្ញើនោះ ក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ ត្រូវយកចិត្តទុកដាក់ធ្វើឲ្យមានភាពស៊ីសង្វាក់គ្នារវាងផែនការ និងការអភិវឌ្ឍន៍របស់ខ្លួន ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងដៃគូអភិវឌ្ឍទាំងអស់៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ ងិន គីមឡេង

Tags: គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកជំទាវ ទាង អេង ទៀ សីហា ជួបសំណេះសំណាលជាមួយសម្រាលកូនចំនួន៨០នាក់អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២១

លោកជំទាវ ទាង អេង ទៀ សីហា ជួបសំណេះសំណាលជាមួយសម្រាលកូនចំនួន៨០នាក់អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២១

រដ្ឋបាលខេត្តសៀមរាបដឹកនាំកម្លាំងចម្រុះរុះរើសំណង់ផលប៉ះពាល់នៅមាត់ស្ទឹងសៀមរាប

រដ្ឋបាលខេត្តសៀមរាបដឹកនាំកម្លាំងចម្រុះរុះរើសំណង់ផលប៉ះពាល់នៅមាត់ស្ទឹងសៀមរាប

ផ្លូវមួយចំនួនត្រូវបានបិទចរាចរ ដើម្បីសម្រួលដល់ដំណើរការសាងសង់បណ្តាញលូទឹកកខ្វល់ ទឹកស្អាត អគ្គិសនី និងខ្សែកាប្តិ៍

ផ្លូវមួយចំនួនត្រូវបានបិទចរាចរ ដើម្បីសម្រួលដល់ដំណើរការសាងសង់បណ្តាញលូទឹកកខ្វល់ ទឹកស្អាត អគ្គិសនី និងខ្សែកាប្តិ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.