ក្រុមជិះកង់មនុស្សធម៌ ប្រមូលថវិកា៩៨លានរៀល ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
ថវិកាចំនួន៩៨លានរៀល ដែលបានពីការជិះកង់មនុស្សធម៌ ក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៩នេះ ត្រូវបានយកទៅប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីបម្រើដល់ប្រតិបត្តិការមនុស្សធម៌ ពិនិត្យ ថែទាំសុខភាព និងព្យាបាលជំងឹ ជូនកុមារកម្ពុជានៅទូទាំងប្រទេសដោយមិនគិតថ្លៃ។ មានប្រសាសន៍ក្នុងឱកាសប្រគល់ជូនថវិកាជូនមន្ទីរពេទ្យកុមារអង្គរ លោកជំទាវ ទាង អេងទៀ សីហា អនុប្រធាន សាខាកាកបាទក្រហមកម្ពុជា ...