Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សានុសិស្សជាង៣រយនាក់ ក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប ទទួលបានសម្ភារៈសិក្សាពីសប្បុរសជននៃប្រទេសចិន

ដោយ Pothe Thun
05/12/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិស្សានុសិស្សជាង ៣០០នាក់ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ តាប៉ាង ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ទទួលបានអំណោយជាសម្ភារៈសិក្សាពីសប្បុរសជននៃអង្គការមូលនិធិរ៉ូតារី មកពីប្រទេសចិន ដើម្បីលើកទឹកចិត្ដដល់ពួកគាត់ដែលកំពុងសិក្សានិងខ្វះខាតក្នុងគ្រួសារ។

លោក លី ឃុនថៃ ប្រធានកិត្ដិយ សសមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍន៍នៃកម្ពុជា មានប្រសាសន៍ សម្ភារៈសិក្សាទាំងនេះ បានមកពីសប្បុរសជន នៃក្រុមមូលនិធិរ៉ូតារី ដែលពួកគាត់មានក្ដីស្រលាញ់ និងចូលចិត្ដប្រជាពលរដ្ឋដោយបេះដូង ព្រោះកុមារកម្ពុជាចូលចិត្ដសិក្សា ជាពិសេសពួកគាត់ចង់ជួយសម្រួលដល់ពីជីវភាពរបស់កុមារនៅតាមជនបទ។ ហើយចំពោះសម្ភារៈសិក្សានេះ បានចែកជូនដល់សិស្សានុសិស្សនាពេលនេះ គឺជាលើកទីមួយ ហើយពួកគាត់មានគម្រោងនាំយកសម្ភារៈជាច្រើនទៀតចែកជូនដល់សាលារៀន។

លោក លី ឃុនថៃ បន្ដថា ក្រុមមូលនិធិ រ៉ូតារី ក្រោយពីសំណេះសំណាលជាមួយសិស្សានុសិស្សហើយ ពួកគាត់ក៍ទៅទស្សនាប្រាសាទអង្គរវត្ដផងដែរ ព្រោះពួកគាត់ចង់ឃើញវប្បធម៌របស់កម្ពុជាជាយូរមកហើយ ហើយក៏ចង់បង្ហាញថា មិត្ដភាព និងការទំនាក់ទំនងរវាងប្រទេសកម្ពុជា-ចិន កាន់តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគាត់សន្យាថា នឹងចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅកាន់ពិភពលោកផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោក សោម សុភ័ណ្ឌ នាយកសាលាអនុវិទ្យាល័យតាប៉ាង ឃុំអំពិល បានបង្ហាញនូវការអរគុណចំពោះសប្បុរសជនសមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា និងអង្គការ ដែលបានចូលរួមឧបត្ថម្ភជាសម្ភារៈសិក្សា។ ហើយសម្ភារៈទាំងនោះ រួមមាន កាបូបស្ពាយ កាបូបដាក់ប៊ិច ខ្មៅដៃ ប៊ិច កូល័រ ជ័រលុប និងថវិកាចំនួន ១.០០០ដុល្លារអាមេរិក សម្រាប់ទិញកុំព្យូទ័រ និងម៉ាស៊ីនព្រីនដើម្បីប្រើប្រាស់ក្នុងអនុវិទ្យាល័យតាប៉ាងផងដែរ។ លោកបន្ដថា ការជួយជ្រោមជ្រែងដល់អនុវទ្យាល័យនេះ ជាការចូលរួមចំណែកផ្ដល់កម្លាំងចិត្ដសិស្សដែលកំពុងខ្វះខាត ជាពិសេសការទំនាក់ទំនងមិត្ដភាពរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និតបន្ថែមទៀត។លោក៍បានអំពាវដល់សប្បុរសជនជាតិ និងអន្ដរជាតិ បន្ដជួយដល់សាលានេះបន្ថែមទៀតបើទោះបីតិចឬច្រើនក្ដី៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សប្បុរសជននៃប្រទេសចិនសិស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការនឹងរដ្ឋបាលស្រុកជីក្រែង បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា

មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការនឹងរដ្ឋបាលស្រុកជីក្រែង បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា

ក្បាលដីជាង ៩រយក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋដើម្បីធ្វើការពិនិត្យ និងតវ៉ា

ក្បាលដីជាង ៩រយក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋដើម្បីធ្វើការពិនិត្យ និងតវ៉ា

អាជ្ញាធរមីនកម្ពុជា ប្រកាសទទួលស្គាល់ស្រុកពួក ជាស្រុកអស់មីន បន្ទាប់ពីក្រុងសៀមរាប និងស្រុកក្រឡាញ់

អាជ្ញាធរមីនកម្ពុជា ប្រកាសទទួលស្គាល់ស្រុកពួក ជាស្រុកអស់មីន បន្ទាប់ពីក្រុងសៀមរាប និងស្រុកក្រឡាញ់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.