ក្រុមសហគ្រិនប្រមាណ១០០នាក់ ចែករំលែកបទពិសោធន៍ពីការធ្វើអាជីវកម្មខ្នាតអន្ដរជាតិនៅខេត្ដសៀមរាប
កាលពីល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមសហគ្រិនមកពីតាមបណ្ដាខេត្ដក្នុងប្រទេសកម្ពុជាប្រមាណ១០០នាក់ បានជួបជុំគ្នានៅខេត្ដសៀមរាប ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ រៀបចំធ្វើផែនការអាជីកម្មអោយគ្នាទៅវិញទៅមក ដើម្បីរកគន្លឹះការធ្វើមុខជំនួញរបស់ពួកគាត់ អោយទទួលបានភាពជោគជ័យ ដែលបានធ្វើឡើងនៅខេត្ដសៀមរាប ក្រោមការរៀបចំឡើងដោយក្រុមផែនការជំនួញស្ដង់ដារអន្ដរជាតិ ។ តាមការបញ្ជាក់របស់ លោក ស៊ុន ហ៊ុន ប្រធានក្រុមផែនការជំនួញស្ដង់ដារអន្ដរជាតិហៅកាត់ថា ISBP បានអោយដឹងថា ...