Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប ចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មុនត្រៀមបញ្ជូនមកខេត្តសៀមរាបវិញ

ដោយ Pothe Thun
14/02/2021
នៅក្នុង ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មុនត្រៀមបញ្ជូនមកខេត្តសៀមរាបវិញ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២១ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងជាប្រធានគណៈកម្មការទទួលប្រជាពលរដ្ឋចំណូលស្រុក បានចុះជួប ប្រជាពលរដ្ឋចំណូលស្រុកមកពីបរទេស នៅតាមមណ្ឌលចត្តាឡីស័ក នៃបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីស្វែងយល់ពីការរស់នៅរបស់ប្រជាពលរដ្ឋអំឡុងពេលធ្វើចត្តាឡីស័ក។

តាមរបាយការណ៍របស់ ក្រុមការងារគ្រប់គ្រងប្រជាពលរដ្ឋចំណូលស្រុកមកពីប្រទេសថៃ នៃខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានបង្ហាញប្រហែលគ្នាថា ក្នុងមួយថ្ងៃៗ ជាមធ្យម ក្រុមការងារបានទទួលជនចំណូលស្រុក តាមច្រកទ្វារអន្តរជាតិ ដូង និងអូរបីជាន់ មិនតិចជាង១០០នាក់ឡើយ។

លោកវរៈសេនីយ៍ទោ ម៉ាន់ ធី អធិការរងនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ខេត្តបន្ទាយជ័យ បង្ហាញថា ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ពុំមានករណីពលករលួចឆ្លងដែននោះឡើយ ខណៈស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសថៃ ក៏នៅតែមានបង្កហានិភ័យនៅឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក នាក់ ណេរ៉ុន បានបង្ហាញជារួមថា រយៈកន្លងមកនេះ បងប្អូនទើបមកពីបរទេស មានការយល់ដឹងច្រើនពី ការអនុវត្តន៍ការធ្វើចត្តាឡីស័ក១៤ថ្ងៃ រីឯការលួចឆ្លងដែនត្រឡប់ទៅប្រទេសថៃវិញ ក៏មានការកាត់បន្ថយផងដែរ។ ទាំងនេះអាស្រ័យដោយមានការផ្សព្វផ្សាយរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងការរឹតបន្តឹងការយាមល្បាត នៅតាមខ្សែបន្ទាត់ព្រំដែនរបស់កម្លាំងសមត្ថកិច្ច។

លោក នាក់ ណេរ៉ុន កត់សម្គាល់ផងដែរថា ការដាក់ចេញនូវវិធានការដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការដាក់ឲ្យអនុវត្តន៍ការធ្វើចត្តាឡីស័ក នៅតាមបណ្តាខេត្តជាប់ព្រំដែននោះ ចំពោះប្រជាពលរដ្ឋមកពីបរទេសមុនត្រឡប់ទៅសហគមន៍របស់ខ្លួន បានទទួលនូវប្រសិទ្ធខ្ពស់ ក្នុងការទប់ស្កាត់ហានិភ័យ ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងកាន់តែមានតម្លៃបន្ថែម ជាមួយនឹងការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ក្នុងការគ្រប់គ្រងបានល្អប្រសើរ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា៕

អត្ថបទ និង រូបភាព៖ លោក ងិន គឹមឡេង
កែសម្រួល៖ លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអនុវត្តន៍ច្បាប់ចំពោះអ្នកគេចវេសពីការធ្វើចត្តាឡីស័ក និងស្នើកែអនុក្រឹត្យពិន័យឱ្យបានធ្ងន់ធ្ងរ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអនុវត្តន៍ច្បាប់ចំពោះអ្នកគេចវេសពីការធ្វើចត្តាឡីស័ក និងស្នើកែអនុក្រឹត្យពិន័យឱ្យបានធ្ងន់ធ្ងរ

យ៉ាងហោចណាស់ មនុស្ស១៤នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរចរណ៍ អំឡុងថ្ងៃចូលឆ្នាំចិន-វៀតណាម

យ៉ាងហោចណាស់ មនុស្ស១៤នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរចរណ៍ អំឡុងថ្ងៃចូលឆ្នាំចិន-វៀតណាម

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកកិច្ចសាមញ្ញប្រចាំសប្តាហ៍ ត្រួតពិនិត្យវឌ្ឍនភាពការងារ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកកិច្ចសាមញ្ញប្រចាំសប្តាហ៍ ត្រួតពិនិត្យវឌ្ឍនភាពការងារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.