Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអនុវត្តន៍ច្បាប់ចំពោះអ្នកគេចវេសពីការធ្វើចត្តាឡីស័ក និងស្នើកែអនុក្រឹត្យពិន័យឱ្យបានធ្ងន់ធ្ងរ

ដោយ Pothe Thun
15/02/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យក្រសួងសុខាភិបាល និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមអនុវត្តន៍វិធានការច្បាប់តាម «អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល» ឱ្យបានតឹងរឹងបំផុតចំពោះអ្នកព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក។

បទបញ្ជា និងការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីពលករខ្មែរឆ្លងមកពីប្រទេសថៃមួយចំនួន បានព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក ដែលជាហានិភ័យដ៏ធ្ងន់ធ្ងរក្នុងការនាំជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាឱ្យមន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់អនុវត្តន៍ឱ្យមានម៉ឺងម៉ាត់ លើមេខ្លោងដែលនាំមនុស្សឆ្លងព្រំដែន ហើយគេចពីការធ្វើចត្តាឡីស័កផងដែរ។ សម្តេចតេជោ បានរំលឹកថា មានមន្ត្រីនគរបាលម្នាក់នៅច្រកឡែម មានការឃុបឃិតដោះលែងក្រុមនាំពលករឆ្លងដែនគេចពីការធ្វើចត្តាឡីស័ក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យពិនិត្យកែប្រែមាត្រា៨នេះផងដែរ ព្រោះកម្រិតនៃការផាកពិន័យនៅទាប ដែលអាចនាំឱ្យជនមានធនធានមិនខ្លាចរអា «ពិន័យនេះគឺវាជាវិធានការស្រាលណាស់ ប្រសិនបើមានបញ្ហាកើតឡើងពាក់ព័ន្ធទៅនឹងជំងឺឆ្លង ក៏ប៉ុន្តែយើងចាត់ទុកថា រឿងនេះ គឺតម្រូវចៀសវាងមិនបាន។ ខ្ញុំគិតថា ស្នើសុំរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាចធ្វើការកែតម្រូវ ធ្វើវិសោធនកម្មមាត្រា៨ឡើងវិញ ដោយបង្កើនចំនួនការពិន័យនេះឱ្យមានការកើនឡើង ព្រោះថាការពិន័យតិចតួចយ៉ាងនេះ គឺអាចធ្វើឱ្យអ្នកមានប្រាក់ចំណូលច្រើនគួរសមនោះមិនខ្លាចជាមួយការបង់ប្រាក់នោះទេ ហើយសុំឱ្យពិនិត្យទៅលើបញ្ហាដទៃទៀតជាមួយក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ ហើយនឹងក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីរៀបចំធ្វើវិសោធនកម្ម ឬក៏រៀបចំអនុក្រឹត្យស្តីអំពីចត្តាឡីស័ក អំពីវិធានការសុខាភិបាល ដែលយើងបានមានរួចមកហើយនេះ។ ប៉ុន្តែពង្រឹងចំណុចទាក់ទិនជាមួយបញ្ហាការធ្វើចត្តាឡីស័កបន្ថែមទៀត ដើម្បីធានាថា យើងអនុវត្តន៍ទៅគឺមានប្រសិទ្ធភាព» ៕

 

Tags: ធ្វើចត្តាឡីស័កអនុក្រឹត្យពិន័យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យ៉ាងហោចណាស់ មនុស្ស១៤នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរចរណ៍ អំឡុងថ្ងៃចូលឆ្នាំចិន-វៀតណាម

យ៉ាងហោចណាស់ មនុស្ស១៤នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរចរណ៍ អំឡុងថ្ងៃចូលឆ្នាំចិន-វៀតណាម

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកកិច្ចសាមញ្ញប្រចាំសប្តាហ៍ ត្រួតពិនិត្យវឌ្ឍនភាពការងារ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកកិច្ចសាមញ្ញប្រចាំសប្តាហ៍ ត្រួតពិនិត្យវឌ្ឍនភាពការងារ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមរយ:ពេល៤ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវជាង១១ម៉ឺននាក់

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមរយ:ពេល៤ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវជាង១១ម៉ឺននាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.