ក្លឹបជិះកង់ដើម្បីសហគមន៍ទាក់ទាញអ្នកចូលរួមបានជិត១ពាន់នាក់ ក្នុងព្រឹត្តិការណ៍ជិះកង់ប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាឆ្នាំទី៦
លោក គិម ប៊ុនថាន់ ប្រធានក្លឹបជិះកង់ដើម្បីសហគមន៍ បានឱ្យដឹងថា ព្រឹត្តិការណ៍សប្បុរសធម៌ជិះកង់ប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផាឆ្នាំទី៦ នឹងរៀបចំនៅចុងខែឧសភាខាងមុខនេះ ខណៈដែលពីមួយឆ្នាំទៅមួយឆ្នាំ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមជាច្រើន ក្នុងប្រទេសកម្ពុជា ហើយកម្មវិធីចុះឈ្មោះសម្រាប់ការជិះកង់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ បាន បិទបញ្ចប់ហើយ ជាមួយនឹងអ្នកចូលរួមជិត១ពាន់នាក់ ដែលអ្នកចូលរួមត្រូវបង់ថ្លៃការចុះឈ្មោះចំនួន១៥ដុល្លារអាមេរិក ដោយពួកគេទទួលបានកង់មួយ អាវយឺតមួយ រួមនឹងអាហារភេសជ្ជៈ។ ...