Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំសហប្រតិបត្តិការគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ

ដោយ Pothe Thun
20/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំសហប្រតិបត្តិការគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ មានរៀបចំកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ លើកទី២៥ ក្រោមកិច្ចដឹកនាំប្រជុំដោយលោកឧត្តមសេនីយ៍ទោ សុក រីនណា នាយសេនាធិការយោធភូមិភាគទី៤ ប្រធានលេខាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ និងលោកឧត្តមសេនីយ៍ត្រី សុមថុប ផារ៉ាវ៉េត នាយសេនាធិការយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ជាសហប្រធានក្រុមលេខា ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធនៃខេត្តក្នុងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ ជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំយោធភូមិភាគនៃប្រទេសទាំង២ បានបង្ហាញថា ក្នុងរយៈកាលកន្លងមក ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ បានពិភាក្សារួមគ្នាជាផ្លូវការ និងក្រៅផ្លូវការជាបន្តបន្ទាប់ ក្នុងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ដោយភាពស្មោះត្រង់ និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីជំរុញការអនុវត្តរបស់កងឯកភាពមូលដ្ឋានឱ្យប្រព្រឹត្តទៅតាមគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកំណត់ទុក ដែលនាំទៅដល់សភាពស្ងប់ស្ងាត់ សុវត្ថិភាពនៅតំបន់ព្រំដែន។

លោកឧត្តមសេនីយ៍ទោ សុក រីនណា បានគូសបញ្ជាក់ថា កិច្ចប្រជុំរួមក្រុមលេខានាថ្ងៃនេះ លោកសង្ឃឹមថា នឹងទទួលបានការរួមសហប្រតិបត្តិការកំណត់នូវ វិធានការក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ រួមទាំងសហប្រតិបត្តិការគ្នាចងក្រងកំណត់ហេតុ នៃកិច្ចសហប្រតិបត្តិការប្រកបដោយផលប្រយោជន៍រួមគ្នា ក្នុងការប្រតិបត្តិរបស់ភាគីទាំងពីរ ដើម្បីលើកសំណើជូនគណៈកម្មាធិការព្រំដែនពិចារណា ដែលនិងនាំមកជាមួយនូវផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរជារៀងរហូត។ ម៉្យាងទៀតកិច្ចប្រជុំពិភាក្សានានាថ្នាក់យោធភូមិភាគរបស់យើងទាំងពីរ តែងតែបានដំណើរការជារៀងរហូតមក ក្នុងគោលបំណងពង្រឹង និងពង្រីក ចំណងកិច្ចសហប្រតិបត្តិការល្អ ធានាបាននូវ សុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋរបស់យើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្តថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគទាំងពីរនាថ្ងៃនេះ គឺផ្តោតលើការពិភាក្សាសំខាន់ទៅលើលទ្ធផល ក្នុងការអនុវត្តកន្លងមក និងការដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ ហើយធ្វើការបូកសរុបដើម្បីដាក់ជូន សហប្រធានក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគពិនិត្យនិងសម្រេច។ លោកសង្ឃឹមជឿជាក់ថា កិច្ចប្រជុំរបស់ក្រុមលេខាធិការនាពេលនេះ នឹងបានកសាងនូវអត្ថប្រយោជន៍ជាច្រើនក្នុងការកសាងទំនុកចិត្ត ភាពជឿជាក់ និងការផ្លាស់ប្ដូររយោបល់ទៅវិញទៅមក ក្នុងន័យស្ថាបនាឈានទៅរកការឯកភាពជាគោលការណ៍ ដែលធានាឱ្យកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ កងយោធពលខេមរភូមិន្ទកម្ពុជា ជាមួយយោធភូមិភាគទី២ កងទ័ពភូមិន្ទថៃ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ បានប្រកបដោយលទ្ធផលជាវិជ្ជមាន។

សូមជម្រាបថា ឆ្លងទៅលើលទ្ធផលនៃកំណត់ហេតុអង្គប្រជុំ ភាគីកម្ពុជា និងថៃ ក៏បានធ្វើការចុះហត្ថលេខា ដោយសហប្រធានក្រុមលេខាលើខ្លឹមសារ១៨ចំណុចដែលបានឯកភាព ក្នុងនោះដោយផ្តោតទៅលើ វិស័យសន្តិសុខ រក្សាសុវត្ថិភាព ស្ថិរភាព តំបន់ភូមិសាស្ត្រព្រំដែនជាដើម៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គភាពស៊ីម៉ាក់បិទវគ្គហ្វឹកហ្វឺនអ្នកជំនាញបោសសម្អាតមីនអ៊ុយក្រែន ស្តីពីការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន

អង្គភាពស៊ីម៉ាក់បិទវគ្គហ្វឹកហ្វឺនអ្នកជំនាញបោសសម្អាតមីនអ៊ុយក្រែន ស្តីពីការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប អញ្ជើញម្ចាស់គណនីហ្វេសប៊ុក កញ្ញាស្លឹកឈើ Fashion មកធ្វើការណែនាំ បន្ទាប់ពីបានបង្ហោះវីដអូខ្លី និងសកម្មភាព ដែលបង្កឱ្យប៉ះពាល់ដល់តម្លៃកុមារកម្ពុជា

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប អញ្ជើញម្ចាស់គណនីហ្វេសប៊ុក កញ្ញាស្លឹកឈើ Fashion មកធ្វើការណែនាំ បន្ទាប់ពីបានបង្ហោះវីដអូខ្លី និងសកម្មភាព ដែលបង្កឱ្យប៉ះពាល់ដល់តម្លៃកុមារកម្ពុជា

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖បញ្ហាគ្រឿងញៀន និងមេរោគអេដស៍ នៅតែជាបញ្ហាប្រឈមខ្លាំងចំពោះអ្នកបម្រើការងារតាមសេវាកម្មកម្សាន្ត

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖បញ្ហាគ្រឿងញៀន និងមេរោគអេដស៍ នៅតែជាបញ្ហាប្រឈមខ្លាំងចំពោះអ្នកបម្រើការងារតាមសេវាកម្មកម្សាន្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.