Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អង្គភាពស៊ីម៉ាក់បិទវគ្គហ្វឹកហ្វឺនអ្នកជំនាញបោសសម្អាតមីនអ៊ុយក្រែន ស្តីពីការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន

ដោយ Pothe Thun
21/08/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អង្គភាពស៊ីម៉ាក់បិទវគ្គហ្វឹកហ្វឺនអ្នកជំនាញបោសសម្អាតមីនអ៊ុយក្រែន ស្តីពីការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្គភាពស៊ីម៉ាក់ក្រោមកិច្ចសហការគាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នារសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០២៤ នៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនស្តីពីការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន(SESU) ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និង លោកស្រី អេរិ កូមុកៃ (Eri Komukai ) ទីប្រឹក្សាជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំទីក្រុងតូក្យូ។

អង្គភាពស៊ីម៉ាក់បានផ្ដល់ការហ្វឹកហ្វឺនមូលដ្ឋានគ្រឹះនៃការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីន និងការថែទាំក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ ជូនដល់មន្រ្តីជំនាញអ៊ុយក្រែនចំនួន១៤រូប ក្នុងនោះសិក្ខាកាមស្រ្តីចំនួន១រូប ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេលជិត៣សប្តាហ៍ គិតចាប់តាំងពីថ្ងៃទី៦ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅទីលានហ្វឹកហ្វឺន ឃុំពពេល នៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប។ សិក្ខាកាមទទួលបានការបណ្តុះបណ្តាលទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ជាមួយ និងគ្រឿងចក្រវាយកម្ទេចមីនដែលបង្ហាត់បង្ហាញដោយអ្នកជំនាញគ្រឿងចក្ររបស់អង្គភាពស៊ីម៉ាក់ដែលមានបទពិសោធន៍ច្បាស់លាស់ក្នុងជំនាញនេះ គោលបំណង ក្នុងការកសាងសមត្ថភាពជំនាញលើការប្រើប្រាស់គ្រឿងចក្រកម្ទេចមីន ដើម្បីបង្កើនសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការរំដោះផ្ទៃដីដែលទទួលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក ផេដ្រូ ហាឡាហ្ស៊ុន នាយកវិទ្យាស្ថានហ្វឹកហ្វឹន និងជាប្រធានក្រុមសិក្ខាកាមអ៊ុយក្រែន បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅដល់អង្គភាពស៊ីម៉ាក់ រួមជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនដែលបានជួយគាំទ្រក្នុងការបណ្តុះបណ្តាលវគ្គហ្វឹកហ្វឺនដ៏មានសារៈសំខាន់សម្រាប់បម្រើក្នុងវិស័យសកម្មភាពមីនក្នុងអំឡុងពេលដែលប្រទេសអ៊ុយក្រែនកំពុងស្ថិតនៅក្នុងស្ថានលំបាកដោយសារវិបត្តិសង្រ្គាម។ នេះជាដំណាក់កាលក៏សំខាន់ក្នុងការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌនានា ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់ប្រជាជន និងតំបន់ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម។


លោកស្រី អេរិ កូមុកៃ ទីប្រឹក្សាជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំទីក្រុងតូក្យូ បានមានប្រសាសន៍ថា៖ ការចែករំលែកចំណេះដឹង និងជំនាញការប្រើប្រាស់គ្រឿងចក្រនៃអង្គភាពស៊ីម៉ាក់ចំពោះប្រទេសអ៊ុយក្រែននៅពេលនេះពិតជាបានរួមចំណែកយ៉ាងខ្លាំងនៅក្នុងវិស័យបោសសម្អាតមីននៅក្នុងប្រទេសអ៊ុយក្រែន។ លោកស្រី ក៏បានរំលឹកពីស្ថានភាពរបស់ប្រទេសកម្ពុជាកាលពីមុនក៏មានស្ថានភាពមិនខុសគ្នាពីប្រទេសអ៊ុយក្រែនបច្ចុប្បន្ននេះប៉ុន្មានដែរ។ គ្រឿងចក្រវាយកម្ទេចមីនត្រូវបានយកមកអនុវត្តអស់រយៈពេលជាង២០ឆ្នាំ និងត្រូវបានអភិវឌ្ឍនជាបន្តបន្ទាប់ ហើយអង្គភាពស៊ីម៉ាក់បានប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព។អ្វីដែលអង្គភាពស៊ីម៉ាក់បានអនុវត្តគឺផ្អែកលើការងារប្រតិបត្តិការជាក់ស្តែង ហើយជាមានសារៈសំខាន់ណាស់ក្នុងការបណ្តុះបណ្តាលប្រទេសអ៊ុយក្រែន។ លោកស្រីសង្ឃឹមថាអ្នកជំនាញប្រទេសអ៊ុយក្រែននឹងអាចប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនប្រកបដោយប្រសិទ្ធភាពនៅចម្ការមីនជាក់ស្តែងផងដែរ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីអង្គភាពស៊ីម៉ាក់។


ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) មានប្រសាសន៍ថា៖ អង្គភាពស៊ីម៉ាក់បានទទួលការគាំទ្រ និងការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសហការជាមួយរដ្ឋាភិបាលជប៉ុនលើការហ្វឹកហ្វឺនជំនាញបោសសម្អាតមីនមនុស្សធម៌ជូនអ្នកជំនាញអ៊ុយក្រែន ប្រយោជន៍ដើម្បីផ្តល់សុវត្ថិភាពជូនប្រជាជនដែលទទួលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

ឯកឧត្តមប្រតិភូ ក៏បានបញ្ជាក់នៅក្នុងពិធីបិទវគ្គផងដែរថាវគ្គបណ្តុះបណ្តាលជូនអ្នកជំនាញអ៊ុយក្រែនលើកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌នេះអាចប្រព្រឹត្តិទៅបានដោយមានកិច្ចសហការយ៉ាងជិតសិ្នទ្ធិរវាងរដ្ឋាភិបាលជប៉ុននិរាជរដ្ឋាភិបាល គាំទ្រឱ្យអង្គភាពស៊ីម៉ាក់អនុវត្តន៍គំរោងហ្វឹកហ្វឺននេះក្រោយហេតុផលសកម្មភាពមនុស្សធម៌សុទ្ធសាធដែលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម។សូមជំរាបបន្ថែមថា៖វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមក៏បានធ្វើដំណើរទៅទស្សនារោងជាងកណ្តាលនៅខេត្តបាត់ដំបងជាទីដែល យាន្តយន្ត និងគ្រឿងចក្រធន់ធ្ងន់គ្រប់ប្រភេទត្រូវបានយកទៅជួសជុល និងទស្សនាចម្ការមីននៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងផងដែរ៕

 

 

 

អត្ថបទ និងរូបភាព៖ យូ វង្ស និង ជា ស្រស់
កែសម្រួល ៖ ហាំ ម៉េងហួត

Tags: ​ស៊ីម៉ាក់​អ្នកជំនាញបោសសម្អាតមីនអ៊ុយក្រែន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប អញ្ជើញម្ចាស់គណនីហ្វេសប៊ុក កញ្ញាស្លឹកឈើ Fashion មកធ្វើការណែនាំ បន្ទាប់ពីបានបង្ហោះវីដអូខ្លី និងសកម្មភាព ដែលបង្កឱ្យប៉ះពាល់ដល់តម្លៃកុមារកម្ពុជា

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប អញ្ជើញម្ចាស់គណនីហ្វេសប៊ុក កញ្ញាស្លឹកឈើ Fashion មកធ្វើការណែនាំ បន្ទាប់ពីបានបង្ហោះវីដអូខ្លី និងសកម្មភាព ដែលបង្កឱ្យប៉ះពាល់ដល់តម្លៃកុមារកម្ពុជា

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖បញ្ហាគ្រឿងញៀន និងមេរោគអេដស៍ នៅតែជាបញ្ហាប្រឈមខ្លាំងចំពោះអ្នកបម្រើការងារតាមសេវាកម្មកម្សាន្ត

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖បញ្ហាគ្រឿងញៀន និងមេរោគអេដស៍ នៅតែជាបញ្ហាប្រឈមខ្លាំងចំពោះអ្នកបម្រើការងារតាមសេវាកម្មកម្សាន្ត

រយៈពេល៦ខែឆ្នាំ២០២៤ មណ្ឌលផ្តល់សេវាសាធារណៈខេត្តសៀមរាប បានចុះបញ្ជីយានយន្តជាង១០០គ្រឿង និងផ្តល់បណ្ណបើកបរជិត ៥០០បណ្ណ

រយៈពេល៦ខែឆ្នាំ២០២៤ មណ្ឌលផ្តល់សេវាសាធារណៈខេត្តសៀមរាប បានចុះបញ្ជីយានយន្តជាង១០០គ្រឿង និងផ្តល់បណ្ណបើកបរជិត ៥០០បណ្ណ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.