Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រយៈពេល៦ខែឆ្នាំ២០២៤ មណ្ឌលផ្តល់សេវាសាធារណៈខេត្តសៀមរាប បានចុះបញ្ជីយានយន្តជាង១០០គ្រឿង និងផ្តល់បណ្ណបើកបរជិត ៥០០បណ្ណ

ដោយ Pothe Thun
21/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រយៈពេល៦ខែឆ្នាំ២០២៤ មណ្ឌលផ្តល់សេវាសាធារណៈខេត្តសៀមរាប បានចុះបញ្ជីយានយន្តជាង១០០គ្រឿង និងផ្តល់បណ្ណបើកបរជិត ៥០០បណ្ណ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ មណ្ឌលផ្តល់សេវាសាធារណៈខេត្តសៀមរាប បានចុះបញ្ជីយានយន្តចំនួន ១៤៤គ្រឿង និងផ្តល់បណ្ណបើកបរចំនួន ៥៥៨បណ្ណ ខណៈកាលពីឆ្នាំ២០២៣កន្លងទៅ មណ្ឌលផ្តល់សេវាសាធារណៈ បានផ្តល់សេវាជូនប្រជាពលរដ្ឋមានដូចជា ការងារចុះបញ្ជីយានយន្តសរុបបាន ៣០៨គ្រឿង ការងារផ្តល់បណ្ណបើកបរយានយន្តសរុបបាន ១.០៦៦បណ្ណ។

លោក ហូ សម័យ ប្រធានមណ្ឌលផ្តល់សេវាសាធារណៈ ហេរីថេកវ៉ក ខេត្តសៀមរាប បានឱ្យដឹងថា មណ្ឌលផ្តល់សេវាសាធារណៈនេះ ជាមណ្ឌលផ្តល់សេវាទី៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២១ គោលបំណងបង្កើតមណ្ឌលនេះ គឺដើម្បីជួយសម្រួលក្នុង ការផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយក្រៅផ្លូវការ លុបបំបាត់នីតិវិធី ស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាព នៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង។ មណ្ឌលផ្តល់សេវានេះដែរ បានផ្ដល់សេវាសាធារណៈដូចជា ចុះបញ្ជីរថយន្ត និងផ្ទេរកម្មសិទ្ធិយានយន្ត ប្ដូរបណ្ណបើកបរខ្មែរ និងបរទេស ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)។ ហើយរហូតមកដល់ពេលនេះ មានរយៈពេល៣ឆ្នាំហើយ ជាលទ្ធផលឃើញថា មណ្ឌលផ្តល់សេវាសាធារណៈនេះ បានផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីមណ្ឌលផ្តល់សេវាសាធារណៈ ហេរីថេកវ៉ក ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានជំរុញឱ្យមន្រ្តីបន្តផ្តល់សេវាជូនបង ប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ស្របទៅតាមអនុសាសន៍សម្តេចនាយករដ្ឋមន្ត្រីថា“ជាមន្រ្តីបម្រើរាស្រ្ត មិនមែនជាចៅហ្វាយរាស្រ្តទេ” និងការជំរុញឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ជាពិសេសស្របទៅនឹងបច្ចុប្បន្នភាពនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីគាំទ្រដល់ការផ្តល់សេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោកឱ្យកាន់តែមានភាពងាយស្រួល ចៀសវាងការប្រើប្រាស់សេវាក្រៅផ្លូវការនាំឱ្យខាតទាំងពេលវេលា និងចំណាយថវិកាបន្ថែម ទៀតផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ចុះបញ្ជីយានយន្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងព័ត៌មានសហការនឹងក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាស្ដីពីសវនកម្ម សមិទ្ធកម្ម ដល់អ្នកជំនាញក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន

ក្រសួងព័ត៌មានសហការនឹងក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាស្ដីពីសវនកម្ម សមិទ្ធកម្ម ដល់អ្នកជំនាញក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន

កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគ កម្ពុជា-ថៃ នៅខេត្តសៀមរាប

កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគ កម្ពុជា-ថៃ នៅខេត្តសៀមរាប

មន្ត្រីសង្គមស៊ីវិល៖ការធ្វើចំណាកស្រុកដោយសុវត្ថិភាពមិនមែនសំដៅតែលើលិខិតឆ្លងដែនមួយមុខប៉ុណ្ណោះទេ

មន្ត្រីសង្គមស៊ីវិល៖ការធ្វើចំណាកស្រុកដោយសុវត្ថិភាពមិនមែនសំដៅតែលើលិខិតឆ្លងដែនមួយមុខប៉ុណ្ណោះទេ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.