Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគ កម្ពុជា-ថៃ នៅខេត្តសៀមរាប

ដោយ Pothe Thun
21/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគ កម្ពុជា-ថៃ នៅខេត្តសៀមរាប
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ កម្ពុជា បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគ កម្ពុជា-ថៃ លើកទី២៥ ឆ្នាំ២០២៤ នៅលើទឹកដីនៃខេត្តសៀមរាប នៃយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ ដើម្បីជាការពង្រឹង និងពង្រីកចំណងកិច្ចសហប្រតិបត្តិការល្អ ធានាបាននូវសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និងរឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរកម្ពុជាថៃ។

ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ជាសហប្រធានភាគីកម្ពុជា បានសម្ដែងភាពរីករាយក្នុងឱកាសដែលភាគីខាងកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ជាមួយភាគីថៃនាពេលនេះ ដើម្បីលើកស្ទួយ និងរឹតចំណងទំនាក់ទំនងមិត្តភាពដ៏ល្អរវាងកម្ពុជាថៃ ឱ្យមានភាពរឹងមាំ ពង្រឹងពង្រីក សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍន៍ជូនដល់ប្រជាជននៃប្រទេសទាំងពីរដែលរស់តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន។ ជាមួយនេះក៏សូមថ្លែងនូវការកោតសរសើរដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ដែលសមត្ថកិច្ចនៃប្រទេសទាំងពីរ បានផ្ដល់ផលល្អចំពោះការអភិវឌ្ឍន៍ ស្ថិរភាព សន្តិភាព របៀបរៀបរយតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ព្រមទាំងបានសំណូមពរឱ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់តាមបណ្ដោយខ្សែបន្ទាត់ព្រំដែនឱ្យកាន់តែមានភាពល្អប្រសើរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឧត្តមសេនីយ៏ទោ អាឌុន ប៊ុនថាំចារើន មេបញ្ជាការយោធភូមិភាគទី២ នៃកងទ័ពភូមិន្ទថៃ បានថ្លែងអំណរគុណយ៉ាងកក់ក្ដៅ និងរីករាយក្នុងឱកាសដែលបានមកចូលរួមកិច្ចប្រជុំជាមួយភាគីកម្ពុជា ហើយក៏សូមអបអរសាទរចំពោះភាពជឿនលឿនលើកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ក្នុងការដោះស្រាយបញ្ហាការងារសន្តិសុខនៅក្នុងតំបន់ព្រំដែន ដើម្បីលើកស្ទួយដល់ការទំនាក់ទំនងល្អជាមួយគ្នា និងអបអរសាទរចំពោះ កិច្ចសហប្រតិបត្តិការក្នុងការជួយគ្នាទៅវិញទៅមកផងដែរ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានសន្យាបន្តជំរុញ និងគាំទ្រកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យឱ្យកាន់តែមានភាពល្អប្រសើរ និងបានឯកភាពគ្នារៀបចំឱ្យមានកិច្ចប្រជុំគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ លើកទី២៦ ប្រចាំឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ។ ភាគីទាំងពីរក៏បានឯកភាពចុះហត្ថលេខារួមគ្នាលើកំណត់ហេតុកិច្ចប្រជុំសហប្រតិបត្តិការ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ លើកទី២៥ រវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ ប្រចាំឆ្នាំ២០២៤ ហើយនឹងមានការប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ឱ្យគ្នាទៅវិញទៅមកផងដែរ៕

អត្ថបទ និងរូបភាព៖ លោក មុី សុខារិទ្ធ, បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កម្ពុជា​-​ថៃព្រំដែន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីសង្គមស៊ីវិល៖ការធ្វើចំណាកស្រុកដោយសុវត្ថិភាពមិនមែនសំដៅតែលើលិខិតឆ្លងដែនមួយមុខប៉ុណ្ណោះទេ

មន្ត្រីសង្គមស៊ីវិល៖ការធ្វើចំណាកស្រុកដោយសុវត្ថិភាពមិនមែនសំដៅតែលើលិខិតឆ្លងដែនមួយមុខប៉ុណ្ណោះទេ

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤

ស៊ីម៉ាក់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីននៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នៅខេត្ដសៀមរាប

ស៊ីម៉ាក់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីននៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នៅខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.