Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤

ដោយ Pothe Thun
22/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប (ល.ខ.ប) នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ជូនដល់គ្រូបង្ហាត់ក្រុងស្រុក មន្ត្រី ល.ខ.ប តំណាងគណបក្សនយោបាយ សមាគម អង្គការ មិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៤។

លោក អ៊ាម ស៊ីណា អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ដសៀមរាប មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា តួនាទី និងភារកិច្ចរបស់ ល.ខ.ប ក្រុមប្រឹក្សាឃុំសង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោតដំណើរប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ជំហានទាំង៤ នៃការចុះឈ្មោះបោះឆ្នោត និងករណីផ្សេងៗពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ នីតិវិធីនៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងលិខិតបញ្ជាក់ទីលំនៅក្នុងឃុំសង្កាត់។ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ ការប្រើប្រាស់ទម្រង់ និងការវេចខ្ចប់សម្ភារឯកសារ ការវេចខ្ចប់ការបញ្ជូន និងការត្រួតពិនិត្យស្បោង “ខ”បញ្ជូនទៅ ល.ខ.ប និងស្បោង “គ” បញ្ជូនទៅ គ.ជ.ប ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។ ការណែនាំអំពីឧបករណ៍និងកម្មវិធីចុះឈ្មោះបោះឆ្នោតការប្រើប្រាស់ផ្ទាំងកម្មវិធី Dashboard តាមប្រព័ន្ធកុំព្យូទ័រ ប្រើប្រាស់សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

លោក អ៊ាម ស៊ីណា មានប្រសាសន៍ទៀតថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវធ្វើតាមប្រព័ន្ធកុំព្យូទ័រ និងការបញ្ជូនតាមប្រព័ន្ធអ៊ីនធើណិត មកនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតនិងបញ្ជីបោះឆ្នោតជាប្រចាំ ដើម្បីរៀបចំបញ្ជីបោះឆ្នោតដំបូង សម្រាប់បិទផ្សាយបម្រើឱ្យគោលដៅនៃការប្តឹងតវ៉ាឬ/និងការប្តឹងជំទាស់បន្ទាប់មកផ្តល់សុពលភាពជាបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ សម្រាប់ប្រើប្រាស់តាមតម្រូវការនៃច្បាប់។ ក្រៅពីចំណុចសំខាន់ៗខាងលើនេះ ការងារដែលត្រូវធ្វើបន្តទៀត ក្រោយពីទទួលបានទិន្នន័យអំពីការចុះឈ្មោះបោះឆ្នោត គ.ជ.ប ត្រូវធ្វើការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនាឆ្នាំបន្តបន្ទាប់ទៀត។ លោកក៏បានអំពាវដល់សិក្ខាកាម ត្រូវយកចិត្តទុកដាក់ស្ដាប់ទាំងផ្នែកទ្រឹស្តី ទាំងផ្នែកបច្ចេកទេសឱ្យបានល្អបំផុត ដើម្បីយកចំណេះដឹងទៅចែករំលែកបន្ដដល់ក្រុមចុះឈ្មោះបោះឆ្នោត និងគ្រប់ភាគីទាំងឱ្យបានល្អប្រសើរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សូមជម្រាបថា នៅខែកញ្ញាឆ្នាំ២០២៤ ខាងមុខនេះ គ.ជ.ប នឹងចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំនៅតាមឃុំសង្កាត់ទូទាំងប្រទេស ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១-១៦ ខែកញ្ញា ឆ្នាំ២០២៤។ ការចុះឈ្មោះបោះឆ្នោតឆ្នាំនេះ គ.ជ.ប បានកំណត់អាយុ១៨ឆ្នាំ ត្រូវគិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្រាប់ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតដែលទើបគ្រប់អាយុ ១៨ឆ្នាំ អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មី មានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាក់ស្តែង៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស៊ីម៉ាក់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីននៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នៅខេត្ដសៀមរាប

ស៊ីម៉ាក់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីននៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នៅខេត្ដសៀមរាប

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងពីរខ្សែ ក្នុងស្រុកពួក ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងពីរខ្សែ ក្នុងស្រុកពួក ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ព្រឹត្តិការណ៍ Pre-Gumball 3000 Rally in Cambodia នៅខេត្តសៀមរាប នឹងរៀបចំឡើងនាចុងខែសីហានេះ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្ត

ព្រឹត្តិការណ៍ Pre-Gumball 3000 Rally in Cambodia នៅខេត្តសៀមរាប នឹងរៀបចំឡើងនាចុងខែសីហានេះ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.