Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រឹត្តិការណ៍ Pre-Gumball 3000 Rally in Cambodia នៅខេត្តសៀមរាប នឹងរៀបចំឡើងនាចុងខែសីហានេះ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្ត

ដោយ Pothe Thun
23/08/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ព្រឹត្តិការណ៍ Pre-Gumball 3000 Rally in Cambodia នៅខេត្តសៀមរាប នឹងរៀបចំឡើងនាចុងខែសីហានេះ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្ត
293
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ មានរៀបចំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំប្រារព្ធព្រឹត្តិការណ៍ Pre-Gumball 3000 Rally in Cambodia នៅខេត្តសៀមរាប រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីចូលរួមជំរុញទេសចរណ៍ក្នុងស្រុក និងជាកម្មវិធីអមព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលកិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិកាក្រសួងទេចរណ៍ និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម គុជ បញ្ញាសា បានបញ្ជាក់ថា ព្រឹត្តិការណ៍ Pre-Gumball 3000 Rally in Cambodia មានរយៈពេល២ថ្ងៃ គឺថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ នៅទីតាំងសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប និងអាកាសយានដ្ឋានចាស់។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលនឹងប្រព្រឹត្តិទៅចាប់ថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ឱ្យបានទូលំទូលាយ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រមទាំងដើម្បីចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១” និងជាការជំរុញទេសចរណ៍ក្នុងស្រុក ក៏ដូចជាគាំទ្រយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋលេខាធិកាបញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះដែរ សម្រាប់ថ្ងៃទី៣១ ខែសីហា នឹងរៀបចំនៅទីតាំងសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ជាមួយនឹងការដាក់តាំងបង្ហាញរថយន្តសេរីទំនើប ការរៀបចំស្តង់ពិពណ៌ផ្សេងៗ រួមនឹងកម្មវិធីប្រគំតន្ត្រីដែលមានការចូលរួមពីសំណាក់តារាល្បីនៃប្រទេសកម្ពុជាជាច្រើន។ ហើយសម្រាប់ថ្ងៃទី០១ ខែកញ្ញា នឹងមានរៀបចំកម្មវិធីតាំងបង្ហាញរថយន្ត ឱ្យសាធារណៈជូនចូលទស្សនាដោយសេរីនៅក្នុងទីតាំងអាកាសយានដ្ឋានចាស់ខេត្តសៀមរាប។ ជាមួយនឹងការរៀបចំនេះ ឯកឧត្តមបានស្នើដល់អាជ្ញាធរខេត្ត ចូលរួមសហការក្នុងការរៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក។

ក្នុងនាមអាជ្ញាធរខេត្ត លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានបង្ហាញការគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍នេះ ដែលជាព្រឹត្តិការណ៍ដ៏ធំ និងពិសេសមិនធ្លាប់មាននៅកម្ពុជា ជាព្រឹត្តិការណ៍នៃការជួយជំរុញពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា ពិសេសខេត្តសៀមរាប ទៅកាន់ពិភពលោកតាមរយៈការចូលរួមពីបុគ្គលល្បីៗមកពីបណ្ដាប្រទេសនានាដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ជាមួយនេះលោកក៏បានជំរុញដល់គ្រប់អ្នកពាក់ព័ន្ធ ត្រូវសហការរៀបចំឱ្យបានល្អ ទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាពនៅតាមទីតាំងរៀបចំកម្មវិធី។ ជាពិសេសត្រូវមានកម្លាំងប្រចាំការជាប្រចាំនៅតាមទីតាំងទាំងនោះ ហើយត្រូវមានក្រុមគ្រូពេទ្យប្រចាំការ ដើម្បីបង្ការនៅពេលមានបញ្ហាអ្វីមួយកើតឡើង។ ក្នុងនោះក៏សូមស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះឱ្យបានទូលំទូលាយទៅដល់សាធារណជនទូទៅឱ្យពួកគាត់បានមកចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានគ្រប់ៗគ្នា ដើម្បីជាការជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: Pre-Gumball 3000 Rally in Cambodiaផ្សព្វផ្សាយវិស័យទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមហ៊ុនអគ្គិសនីរដ្ឋនៃបណ្ដាប្រទេសអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្ដសៀមរាប

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមហ៊ុនអគ្គិសនីរដ្ឋនៃបណ្ដាប្រទេសអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្ដសៀមរាប

អាជ្ញាធរឃុំកំពង់ភ្លុក ប្ដេជ្ញាបន្តពង្រឹងការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ធានាសុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរ

អាជ្ញាធរឃុំកំពង់ភ្លុក ប្ដេជ្ញាបន្តពង្រឹងការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ធានាសុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរ

អាជ្ញាធរខេត្តសៀមរាបចាត់ទុកកម្មវិធី“ដែនដី និងកសិ-ទេសចរណ៍” ថាជួយជំរុញការលើកកម្ពស់ជីវភាព និងពង្រឹងជំរុញបន្ថែមដល់ប្រជាកសិករនៅតាមមូលដ្ឋានឱ្យមានទីផ្សារកាន់តែទូលំទូលាយ

អាជ្ញាធរខេត្តសៀមរាបចាត់ទុកកម្មវិធី“ដែនដី និងកសិ-ទេសចរណ៍” ថាជួយជំរុញការលើកកម្ពស់ជីវភាព និងពង្រឹងជំរុញបន្ថែមដល់ប្រជាកសិករនៅតាមមូលដ្ឋានឱ្យមានទីផ្សារកាន់តែទូលំទូលាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.