Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមហ៊ុនអគ្គិសនីរដ្ឋនៃបណ្ដាប្រទេសអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្ដសៀមរាប

ដោយ Pothe Thun
23/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមហ៊ុនអគ្គិសនីរដ្ឋនៃបណ្ដាប្រទេសអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្ដសៀមរាប
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមហ៊ុនអគ្គិសនីរដ្ឋនៃបណ្ដាប្រទេសអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះដែរមួយផ្នែកជាកិច្ចប្រជុំថ្នាក់បច្ចេកទេស និងមួយផ្នែកក៏ជាកម្រិតថ្នាក់នយោបាយ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា នៅលើទឹកដីនៃខេត្តសៀមរាប។

បើតាមឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ធ្វើឡើងដើម្បីពិនិត្យមើលការអនុវត្តការងារក្នុងរយៈពេលមួយឆ្នាំរបស់អាស៊ាន លើវិស័យថាមពល និងធ្វើជារបាយការណ៍សង្ខេបជូនកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន ដែលនឹងធ្វើឡើងនៅក្នុងប្រទេសឡាវ នាចុងឆ្នាំ២០២៤នេះ។ កិច្ចប្រជុំនេះក៏បានលើកយកនូវបញ្ហាថាមពលកកើតឡើងវិញមកជជែកពិភាក្សាគ្នាផងដែរ។ ឯកឧត្តមលើកឡើងថា ក្នុងបរិបទដែលពិភពលោកកំពុងបោះជំហានទៅមុខ ការប្រើប្រាស់ប្រភពថាមពលផូស៊ីល ដូចជាប្រេង ដូចជាធ្យូងថ្ម មានការថយចុះ ខណៈការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជា ប្រភពពីវារីអគ្គិសនី ពីថាមពលព្រះអាទិត្យ ពីថាមពលខ្យល់ជាដើមកើនឡើង។

ឯកឧត្តមបន្តថា ជាមួយគ្នានឹងអាស៊ានក៏បានជំរុញឱ្យមានការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនីផងដែរ។ ប៉ុន្តែបញ្ហាទាំងអស់នេះ វាពិបាកក្នុងការគ្រប់គ្រង ដូចជាថាមពលកកើតឡើងវិញ វាប្រែប្រួលទៅតាមអាកាសធាតុ ចំណែកការប្រើប្រាស់យានយន្តអគ្គិសនី នៅពេលដែលគេបញ្ចូលថាមពលព្រមៗគ្នាក្នុងពេលតែមួយ តើវាប៉ះពាល់ដល់ការផ្គត់ផ្គង់ដែរឬទេ? ដែលបញ្ហាទាំងអស់នេះ យើងនឹងជជែកគ្នារកចំណុចរួម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ចាប់តាំងពីចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ានកាលពីឆ្នាំ១៩៩៩ មកដល់ពេលនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំដឹកនាំក្រុមហ៊ុនអគ្គិសនីរដ្ឋ នៃបណ្ដាប្រទេសអាស៊ាននេះ ចំនួន៣ដង ដែលលើកទី១កាលពីឆ្នាំ២០០៤ លើកទី២កាលឆ្នាំ២០១៣ និងឆ្នាំ២០២៤នេះ ជាលើកទី៣៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រុមហ៊ុនអគ្គិសនី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរឃុំកំពង់ភ្លុក ប្ដេជ្ញាបន្តពង្រឹងការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ធានាសុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរ

អាជ្ញាធរឃុំកំពង់ភ្លុក ប្ដេជ្ញាបន្តពង្រឹងការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ធានាសុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរ

អាជ្ញាធរខេត្តសៀមរាបចាត់ទុកកម្មវិធី“ដែនដី និងកសិ-ទេសចរណ៍” ថាជួយជំរុញការលើកកម្ពស់ជីវភាព និងពង្រឹងជំរុញបន្ថែមដល់ប្រជាកសិករនៅតាមមូលដ្ឋានឱ្យមានទីផ្សារកាន់តែទូលំទូលាយ

អាជ្ញាធរខេត្តសៀមរាបចាត់ទុកកម្មវិធី“ដែនដី និងកសិ-ទេសចរណ៍” ថាជួយជំរុញការលើកកម្ពស់ជីវភាព និងពង្រឹងជំរុញបន្ថែមដល់ប្រជាកសិករនៅតាមមូលដ្ឋានឱ្យមានទីផ្សារកាន់តែទូលំទូលាយ

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំង និងសិក្សាបញ្ហាប្រឈមនៅតំបន់ Pub street ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.