Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំង និងសិក្សាបញ្ហាប្រឈមនៅតំបន់ Pub street ក្នុងក្រុងសៀមរាប

ដោយ Pothe Thun
26/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំង និងសិក្សាបញ្ហាប្រឈមនៅតំបន់ Pub street ក្នុងក្រុងសៀមរាប
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានចុះពិនិត្យទីតាំង និងសិក្សាបញ្ហាប្រឈមនៅតំបន់ Pub street ក្នុងក្រុងសៀមរាប ដឹកនាំដោយលោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្រ្តក្រុងសៀមរាប ដោយមានការចូលរួម លោក យន់ លីណេ អភិបាលរងខេត្ត ស្នងការរដ្ឋាននគរបាលខេត្ត មន្ត្រីសាលាក្រុង បញ្ជាការកងរាជអាវុធហត្ថខេត្ត រួមនឹងលោក លោកស្រីសមាជិកសមាជិកាលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបសារធារណៈក្នុងក្រុងជាច្រើនរូប។

លោក សំកុល សុចិត្រា ប្រធានគណៈកម្មាការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្រ្តក្រុងសៀមរាប បញ្ជាក់ថាការចុះពិនិត្យទីតាំង និងសិក្សាបញ្ហាប្រឈមនៅតំបន់ Pub street ក្នុងក្រុងសៀមរាបពេលនេះដើម្បីសិក្សា និងកំណត់បញ្ហាមួយចំនួន ពាក់ព័ន្ធនិងសណ្ដាប់ធ្នាប់សាធារណៈ អំពីការគ្រប់គ្រងចំណត ការដាក់រទះលក់ដូរ របស់ប្រជាពលរដ្ឋប្រកបរបបសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការសាងសង់ ជួសជុល កែលម្អហាង ការតម្លើងផ្លាកយីហោ ការកំណត់ការបើកឧបករណ៍បំពងសំឡេង បញ្ហាអ្នកសុំទាន និងជនអនាថាជាដើម ដើម្បីរកដំណោះស្រាយ បញ្ហាប្រឈមជាក់ស្ដែង និងចុះអនុវត្តន៍នៅពេលខាងមុខ។

ជាមួយនេះដែលអាជ្ញាធរខេត្តកំពុងគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ពីរៀបចំផែនការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងក្រុងសៀមរាប ដើម្បីដោះស្រាយនូវបញ្ហានានា សំដៅលើកកម្ពស់វិស័យទេសចរណ៍ បង្កើនភាពពេញចិត្ត និងភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ឲ្យបានជាអតិបរមា ថែរក្សាទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ដែលជាមរតកដូនតាសម័យអង្គរ និងប្រែរូបរាងឲ្យក្លាយជាទីក្រុងបេតិកភណ្ឌទំនើបនាពេលអនាគត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្តបន្តថា គោលបំណងនៃផែនការស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងក្រុងសៀមរាប គឺត្រូវធ្វើយ៉ាងណាឲ្យក្រុងសៀមរាប មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងដើម្បីធានាឲ្យបាននូវនិរន្តរភាពវិស័យទេសចរណ៍ មានគុណភាព និងភាពទាក់ទាញនៅក្នុងតំបន់ និងសកលលោក ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍ និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ ស្របតាមគោលបំណងនៃ “ផែនការមេ អភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥” “យុទ្ធនាកាសៀមរាបផ្ទះខ្ញុំ” និង “ផែនទីចង្អុលផ្លូវទីក្រុងឆ្លាតវៃនៃ ខេត្តសៀមរាប” ។

សូមជម្រាបថារដ្ឋបាលខេត្តសម្រេចរៀបចំទីតាំងគោលដៅចំបងចំនួន ៩ទីតាំង ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងនោះរួមមាន តំបន់ផាប់ស្ទ្រីត, ដងស្ទឹងសៀមរាប ,តំបន់អង្គរឃ្យូងយូ ,ព្រះអង្គចេក ព្រះអង្គចម ,រុក្ខវិថីសម្តេចសីហនុ, វិថីសម្តេចសង្ឃ ទេព វង្ស វិថីស៊ីវត្ថា , តាមបណ្ដោយផ្លូវជាតិលេខ៦ មន្ទីរពេទ្យ និងសាលារៀន ផ្សារ បេនឡាន និងខ្សែផ្លូវមួយចំនួនទៀតផងដែរ៕

 


អត្ថបទ និងរូបភាព ធន់ ពូថេ
កែសម្រួល ហាំ ម៉េងហួត

Tags: Pub Street
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សប្បុរសជនប្រទេសជប៉ុនផ្តល់អំណោយជាផ្ទាំងសូឡា ម៉ាស៊ីនត្រជាក់ និងកង្ហារដល់វិទ្យាល័យសែនសុខ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

សប្បុរសជនប្រទេសជប៉ុនផ្តល់អំណោយជាផ្ទាំងសូឡា ម៉ាស៊ីនត្រជាក់ និងកង្ហារដល់វិទ្យាល័យសែនសុខ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

មន្ទីររៀបចំដែនដីខេត្តសៀមរាប ចុះផ្សព្វផ្សាយសេចក្ដីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅឃុំត្រីញ័រ ក្នុងស្រុកពួក

មន្ទីររៀបចំដែនដីខេត្តសៀមរាប ចុះផ្សព្វផ្សាយសេចក្ដីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅឃុំត្រីញ័រ ក្នុងស្រុកពួក

អ្នកឧកញ៉ា សៀង ណាំ ជំរុញឱ្យក្រុមជាងពន្លឿនការងារសាងសង់ស្ពានបេតុងឆ្លងស្ទឹងសៀមរាប-បន្ទាយមានជ័យ ឱ្យរួចរាល់នៅដើមឆ្នាំ២០២៥

អ្នកឧកញ៉ា សៀង ណាំ ជំរុញឱ្យក្រុមជាងពន្លឿនការងារសាងសង់ស្ពានបេតុងឆ្លងស្ទឹងសៀមរាប-បន្ទាយមានជ័យ ឱ្យរួចរាល់នៅដើមឆ្នាំ២០២៥

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.