Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សប្បុរសជនប្រទេសជប៉ុនផ្តល់អំណោយជាផ្ទាំងសូឡា ម៉ាស៊ីនត្រជាក់ និងកង្ហារដល់វិទ្យាល័យសែនសុខ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

ដោយ Pothe Thun
26/08/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សប្បុរសជនប្រទេសជប៉ុនផ្តល់អំណោយជាផ្ទាំងសូឡា ម៉ាស៊ីនត្រជាក់ និងកង្ហារដល់វិទ្យាល័យសែនសុខ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ វិទ្យាល័យសែនសុខ ស្ថិតក្នុងភូមិច្រនៀង ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលអំណោយមានផ្ទាំងសូឡា១២ផ្ទាំង ម៉ាស៊ីនត្រជាក់១គ្រឿង និងកង្ហារ៣៥គ្រឿង ពីសប្បុរសជនប្រទេសជប៉ុន គឺលោក ខាតូ ខូដៃ (KATO KOUDAI) ប្រធានក្រុមហ៊ុនផលិតសូឡា Prometex ដែលពិធីប្រគល់នេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

លោក KATO KOUDAI បានឱ្យដឹងថា ដោយមើលឃើញថាវិទ្យាល័យសែនសុខ ជាសាលារៀនដែលនៅតំបន់ជនបទ មិនទាន់មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ហើយអាកាសធាតុក៏ក្ដៅទៀតនោះ ទើបក្រុមការងារលោកសម្រេចផ្តល់ផ្ទាំងសូឡា ម៉ាស៊ីនត្រជាក់ និងកង្ហារជូននាពេលនេះ។ លោកថាបច្ចុប្បន្នប្រទេសកម្ពុជា គឺជាប្រទេសដែលកំពុងអភិវឌ្ឍ ហើយក៏មានអ្នកវិនិយោគជាច្រើនបានកំពុងមកចាប់ដៃគូររកស៊ីនៅកម្ពុជា ក្នុងនោះក៏មានក្រុមហ៊ុនផលិតសូឡា Prometex របស់លោកផងដែរ។ ក្នុងន័យនេះដែរ លោកបានជំរុញឱ្យសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រឱ្យបានពូកែ ដើម្បីចូលរួមធ្វើការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានការរីកចម្រើនឱ្យបានកាន់តែលឿន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ជាការពិតណាស់សម្ភារៈទាំងនេះ ពិតជាបានបង្កលក្ខណៈងាយស្រួលដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៅទីនេះទទួលបានភ្លើងប្រើប្រាស់គ្រប់គ្រាន់ ដើម្បីសិក្សារៀនសូត្រទាំងអស់គ្នា ជាពិសេសបានរួមចំណែកកាត់បន្ថយការចំណាយទៅលើថ្លៃភ្លើងផងដែរ។ កន្លងមកសប្បុរសជនជប៉ុនជាច្រើនតែងតែបានចូលរួមធ្វើសកម្មភាពមនុស្សធម៌តាមរយៈឯកឧត្តមផ្ទាល់ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួយដល់សាលារៀន នៅតាមតំបន់ជនបទក្នុងខេត្តសៀមរាប។ ហើយដើម្បីជាការតបគុណទៅម្ចាស់ជំនួយវិញ សូមឱ្យក្មួយៗ ត្រូវរៀនសូត្រឱ្យបានពូកែ ក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ ពលរដ្ឋល្អ និងជាធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់រួមគ្នាប្រទេសជាតិ។

ឯកឧត្តមបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំប្រកបដោយឆន្ទៈមោះមុត និងភាពស្វាហាប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាអ្នកបន្តវេនដ៏មានសក្តានុពល បានដឹកនាំឱ្យកម្ពុជាមានសន្ទុះរីកចម្រើនជឿនលឿនលើគ្រប់វិស័យ ក្នុងនោះវិស័យសិក្សាធិការអប់រំ គឺជាវិស័យអាទិភាពមួយដែលបាននិងកំពុងជំរុញ ពង្រីក ហើយមានការឈានឡើងទាំងបរិមាណ និងគុណភាពឥតឈប់ឈរគួរជាទីមោទនៈ សំដៅធ្វើការអភិវឌ្ឍធនធានមនុស្ស ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ ស្របតាមកាលៈទេសៈនៃការរីកចម្រើនទាំងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។ ឯកឧត្តមក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តមនុស្សធម៌របស់សប្បុរសជនប្រទេសកូរ៉េ ដែលតែងតែបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងថវិកាជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់ប្រជាជនកម្ពុជា៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វិទ្យាល័យសែនសុខស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីររៀបចំដែនដីខេត្តសៀមរាប ចុះផ្សព្វផ្សាយសេចក្ដីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅឃុំត្រីញ័រ ក្នុងស្រុកពួក

មន្ទីររៀបចំដែនដីខេត្តសៀមរាប ចុះផ្សព្វផ្សាយសេចក្ដីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅឃុំត្រីញ័រ ក្នុងស្រុកពួក

អ្នកឧកញ៉ា សៀង ណាំ ជំរុញឱ្យក្រុមជាងពន្លឿនការងារសាងសង់ស្ពានបេតុងឆ្លងស្ទឹងសៀមរាប-បន្ទាយមានជ័យ ឱ្យរួចរាល់នៅដើមឆ្នាំ២០២៥

អ្នកឧកញ៉ា សៀង ណាំ ជំរុញឱ្យក្រុមជាងពន្លឿនការងារសាងសង់ស្ពានបេតុងឆ្លងស្ទឹងសៀមរាប-បន្ទាយមានជ័យ ឱ្យរួចរាល់នៅដើមឆ្នាំ២០២៥

កិច្ចប្រជុំស្តីពីកម្មវិធីប្រមូលទិន្នន័យ ការអនុវត្តផែនការសកម្មភាពជាតិស្តីពីការគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិឆ្នាំ២០២២-២០២៦ នៅខេត្តសៀមរាប

កិច្ចប្រជុំស្តីពីកម្មវិធីប្រមូលទិន្នន័យ ការអនុវត្តផែនការសកម្មភាពជាតិស្តីពីការគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិឆ្នាំ២០២២-២០២៦ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.