Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីររៀបចំដែនដីខេត្តសៀមរាប ចុះផ្សព្វផ្សាយសេចក្ដីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅឃុំត្រីញ័រ ក្នុងស្រុកពួក

ដោយ Pothe Thun
26/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីររៀបចំដែនដីខេត្តសៀមរាប ចុះផ្សព្វផ្សាយសេចក្ដីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅឃុំត្រីញ័រ ក្នុងស្រុកពួក
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកពួក បានចុះធ្វើការប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងភូមិចំនួន១០ មានភូមិចំបក់ស ភូមិគោកដូង ភូមិស្វាយ ភូមិតាហុក ភូមិធិបតី ភូមិជួយចក្រី ភូមិឈូក ភូមិត្រីញ័រ ភូមិធ្វាស និងភូមិត្រពាំងព្រីង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ក្រោមវត្តមានលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក និងលោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីរ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ប៊ូ ជុំសម្បត្តិ បានបង្ហាញថា ការកសាងប្លង់សុរិយោដី និងសៀវគោលបញ្ជីដីធ្លី ដើម្បីឈានដល់ការចេញប្លង់បានឆ្លងកាត់ ៥ដំណាក់កាលដូចជា៖ ទី១.ការត្រៀមរៀបចំ ការកំណត់តំបន់ធ្វើការវិនិច្ឆ័យ និងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ, ទី២.ប្រតិបត្តិការបច្ចេកទេស គឺការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី, ទី៣.ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ, ទី៤.ការសម្រេចលើឯកសារវិនិច្ឆ័យ និងទី៥.ការចុះបញ្ជី ចេញបណ្ណ និងចែកជូនម្ចាស់ដី។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ប៊ូ ជុំសម្បត្តិ បញ្ជាក់ថា ដើម្បីឱ្យការងារនេះអនុវត្តទៅដោយរលូន សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ មន្ត្រីជំនាញវាស់វែង ជាពិសេសសម្របសម្រួលរវាងភាគីដែលជាប់ព្រំប្រទល់ដីទាំងអស់ជាមុនសិន បើពុំដូច្នេះទេនៅពេលដែលមន្ត្រីវាស់វែងចុះធ្វើការត្រួតពិនិត្យលើព្រំប្រទល់ឃើញថា ជាដីមានទំនាស់មិនទាន់បានដោះស្រាយ ក្រុមមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធនឹងមិនធ្វើការវាស់វែងជូនឡើយ។

ក្នុងឱកាសនោះដែរ លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក មានប្រសាសន៍ ការផ្សព្វផ្សាយសេចក្ដីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជារឿងសំខាន់ និងគប្បីបងប្អូនជាម្ចាស់កម្មសិទ្ធិយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ ព្រោះបណ្ណកម្មសិទ្ធិពិតមានសារៈសំខាន់ និងមានតម្លៃណាស់។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ អាចបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដូចជា៖ រដ្ឋគ្រប់គ្រងបានដីធ្លីទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឱ្យរដ្ឋមានការងាយស្រួលក្នុងការងាររៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយទំនាស់ដីធ្លី។ ធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ និងអាចប្រើប្រាស់បណ្ណកម្មសិទ្ធិដីដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរ ឬអាជីវកម្មរបស់ខ្លួនជាដើម ដូច្នេះសូមឱ្យបងប្អូនសហការឱ្យបានល្អជាមួយមន្ត្រីជំនាញ ដើម្បីឱ្យការងារនេះអនុវត្តទៅដោយរលូន៕

អត្ថបទ និងរូបភាព៖ លោក ហេង វ៉ាន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ឃុំ​ត្រី​ញ័រ​ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបស្រុកពួក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកឧកញ៉ា សៀង ណាំ ជំរុញឱ្យក្រុមជាងពន្លឿនការងារសាងសង់ស្ពានបេតុងឆ្លងស្ទឹងសៀមរាប-បន្ទាយមានជ័យ ឱ្យរួចរាល់នៅដើមឆ្នាំ២០២៥

អ្នកឧកញ៉ា សៀង ណាំ ជំរុញឱ្យក្រុមជាងពន្លឿនការងារសាងសង់ស្ពានបេតុងឆ្លងស្ទឹងសៀមរាប-បន្ទាយមានជ័យ ឱ្យរួចរាល់នៅដើមឆ្នាំ២០២៥

កិច្ចប្រជុំស្តីពីកម្មវិធីប្រមូលទិន្នន័យ ការអនុវត្តផែនការសកម្មភាពជាតិស្តីពីការគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិឆ្នាំ២០២២-២០២៦ នៅខេត្តសៀមរាប

កិច្ចប្រជុំស្តីពីកម្មវិធីប្រមូលទិន្នន័យ ការអនុវត្តផែនការសកម្មភាពជាតិស្តីពីការគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិឆ្នាំ២០២២-២០២៦ នៅខេត្តសៀមរាប

អធិការដ្ឋាននគរបាលស្រុកជីក្រែង ជំរុញឱ្យប្រជាពលរដ្ឋបន្តផ្ដល់កិច្ចសហការជាមួយសមត្ថកិច្ច ចូលរួមលុបបំបាត់បញ្ហាអសន្តិសុខក្នុងមូលដ្ឋាន

អធិការដ្ឋាននគរបាលស្រុកជីក្រែង ជំរុញឱ្យប្រជាពលរដ្ឋបន្តផ្ដល់កិច្ចសហការជាមួយសមត្ថកិច្ច ចូលរួមលុបបំបាត់បញ្ហាអសន្តិសុខក្នុងមូលដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.