Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អ្នកឧកញ៉ា សៀង ណាំ ជំរុញឱ្យក្រុមជាងពន្លឿនការងារសាងសង់ស្ពានបេតុងឆ្លងស្ទឹងសៀមរាប-បន្ទាយមានជ័យ ឱ្យរួចរាល់នៅដើមឆ្នាំ២០២៥

ដោយ Pothe Thun
26/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អ្នកឧកញ៉ា សៀង ណាំ ជំរុញឱ្យក្រុមជាងពន្លឿនការងារសាងសង់ស្ពានបេតុងឆ្លងស្ទឹងសៀមរាប-បន្ទាយមានជ័យ ឱ្យរួចរាល់នៅដើមឆ្នាំ២០២៥
97
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសចុះពិនិត្យសកម្មភាពការងារសាងសង់ស្ពានបេតុងឆ្លងស្ទឹង តភ្ជាប់ពីស្រុកក្រឡាញ់ ខេត្តសៀមរាប ទៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានណែនាំ និងជំរុញដល់ក្រុមជាងធ្វើឱ្យណាពន្លឿនការងារជួសជុលស្ពានខាងលើ និងផ្លូវ២ខ្សែទៀត ធ្វើយ៉ាងណាឱ្យឆាប់រួចរាល់នៅដើមឆ្នាំ២០២៥ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋនៃខេត្តទាំង២ ងាយស្រួលក្នុងការធ្វើដំណើរ។

ឯកឧត្តម សៀង ណាំ បានចាត់ទុកស្ពានថ្មីនេះ ថាជាសមិទ្ធិផលថ្មីបន្ថែមទៀតសម្រាប់គាំទ្រដល់ទំនាក់ទំនងអ្នករស់នៅមូលដ្ឋានជនបទនៃស្រុកក្រឡាញ់ និងស្រុកព្រះនេត្រព្រះ ដែលវានឹងកាត់បន្ថយបានទាំងពេលវេលា និងថវិកា ក្នុងការធ្វើដំណើរទៅកាន់សាលារៀន វត្តអារាម ជាពិសេសស្ត្រីឆ្លងទន្លេ ការដឹកជញ្ជូនអ្នកជំងឺយប់ព្រលប់ និងជួយបង្កលក្ខណៈងាយស្រួលក្នុងទំនាក់ទំនងនិងដឹកកសិផលពីជនបទទៅកាន់ទីប្រជុំជន។ល។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សូមជម្រាបថា ក្នុងការចុះពិនិត្យនេះដែរ ក៏មានការរួមអាជ្ញាធរស្រុកក្រឡាញ់ ព្រមទាំងព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តគោកដូងសំរោងក្លាង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយបានចុះពិនិត្យសកម្មភាពការងារសាងសង់ស្ពានបេតុងឆ្លងស្ទឹង មានបណ្តោយ៤៥ម៉ែត្រ ទទឹង៨ម៉ែត្រ តភ្ជាប់ពីឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ទៅកាន់ឃុំទឹកជ្ជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងផ្លូវដីស ប្រវែងប្រមាណជា២គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវលេខ២៦៩ ទៅកាន់ស្ពានថ្មី និងជួសជុលជាផ្លូវដីក្រហមមួយខ្សែទៅជាផ្លូវបេតុងប្រវែងជាង១គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ តពីផ្លូវ២៦៩ ភ្ជាប់ទៅស្ពានក្នុងគម្រោងថវិកាមូលនិធិរដ្ឋបាលឃុំសំបួរ ឆ្នាំ២០២៣។

ព្រះភិក្ខុកល្យាណោ ព្រិល បញ្ញា ព្រះចៅអធិការវត្តគោកដូងសំរោងក្លាង មានថេរដីកាថា ភូមិសាស្ត្រនេះត្រូវខ័ណ្ឌដោយស្ទឹង កន្លងមកការធ្វើដំណើរឆ្លងទៅមករបស់ប្រជាពលរដ្ឋក្រៅពីតាមបណ្តោយផ្លូវជាតិ គឺប្រើប្រាស់ស្ពានយោល ចាប់ពីផ្នែកខាងលើរហូតដល់ផ្នែកខាងក្រោម គឺមានស្ពានយោលចំនួន ១០កន្លែង។ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋទាំងពីរស្រុកក្នុងការធ្វើការដំណើរ និងប្រាស្រ័យទាក់ទងគ្នាទៅវិញទៅទៅមក ក៏ដូចជាការសម្រួលដល់ការដឹកជញ្ជូនទំនិញផ្សេងៗ ទើបព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តបានឯកភាពគ្នាសាងសង់ស្ពាននេះឡើង តាមការស្រុះស្រួល និងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលគ្រោងនឹងចំណាយថវិកាជាង ២២ម៉ឺនដុល្លារ បូករួមទាំងផ្លូវពីរខ្សែទៀតប្រមាណ ៣០ម៉ឺនដុល្លារ។ យ៉ាងណាផ្លូវនេះក៏នៅមានការខ្វះខាតនូវថវិកាក្នុងការសាងសង់ដែរ សូមអំពាវនាវដល់ពុទ្ធបរិស័ទជួយបរិច្ចាគថវិកាដើម្បីពន្លឿនការងារសាងសង់នេះឆាប់បានរួចរាល់។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បញ្ជាក់ថា ស្ពានថ្មថ្មី និងផ្លូវទាំងពីរខ្សែនេះ ពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសងខាងស្ទឹងនេះ ព្រោះវានឹងអាចជួយសម្រួលបានច្រើនដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ទៅតាមមូលដ្ឋាន ប្រកបរបរការងារ ទៅសាលារៀន មន្ទីរពេទ្យ និងដឹកជញ្ជូនផ្សេងៗផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សាងសង់ស្ពានបេតុងស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំស្តីពីកម្មវិធីប្រមូលទិន្នន័យ ការអនុវត្តផែនការសកម្មភាពជាតិស្តីពីការគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិឆ្នាំ២០២២-២០២៦ នៅខេត្តសៀមរាប

កិច្ចប្រជុំស្តីពីកម្មវិធីប្រមូលទិន្នន័យ ការអនុវត្តផែនការសកម្មភាពជាតិស្តីពីការគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិឆ្នាំ២០២២-២០២៦ នៅខេត្តសៀមរាប

អធិការដ្ឋាននគរបាលស្រុកជីក្រែង ជំរុញឱ្យប្រជាពលរដ្ឋបន្តផ្ដល់កិច្ចសហការជាមួយសមត្ថកិច្ច ចូលរួមលុបបំបាត់បញ្ហាអសន្តិសុខក្នុងមូលដ្ឋាន

អធិការដ្ឋាននគរបាលស្រុកជីក្រែង ជំរុញឱ្យប្រជាពលរដ្ឋបន្តផ្ដល់កិច្ចសហការជាមួយសមត្ថកិច្ច ចូលរួមលុបបំបាត់បញ្ហាអសន្តិសុខក្នុងមូលដ្ឋាន

កីឡាប្រដាល់គុនខ្មែរ និងគុនល្បុកតោជួរមុខរបស់កម្ពុជាជាច្រើនរូប ធ្វើទស្សនកិច្ចលើទឹកដីអង្គរនៅតាមប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ

កីឡាប្រដាល់គុនខ្មែរ និងគុនល្បុកតោជួរមុខរបស់កម្ពុជាជាច្រើនរូប ធ្វើទស្សនកិច្ចលើទឹកដីអង្គរនៅតាមប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.