Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្តសៀមរាបចាត់ទុកកម្មវិធី“ដែនដី និងកសិ-ទេសចរណ៍” ថាជួយជំរុញការលើកកម្ពស់ជីវភាព និងពង្រឹងជំរុញបន្ថែមដល់ប្រជាកសិករនៅតាមមូលដ្ឋានឱ្យមានទីផ្សារកាន់តែទូលំទូលាយ

ដោយ Pothe Thun
26/08/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរខេត្តសៀមរាបចាត់ទុកកម្មវិធី“ដែនដី និងកសិ-ទេសចរណ៍” ថាជួយជំរុញការលើកកម្ពស់ជីវភាព និងពង្រឹងជំរុញបន្ថែមដល់ប្រជាកសិករនៅតាមមូលដ្ឋានឱ្យមានទីផ្សារកាន់តែទូលំទូលាយ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសចូលរួមក្នុងកម្មវិធី “ដែនដី និងកសិ-ទេសចរណ៍” កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានចាត់ទុកកម្មវិធីនេះ ថានឹងជួយជំរុញការលើកកម្ពស់ជីវភាព និងពង្រឹងជំរុញបន្ថែមដល់ប្រជាកសិករនៅតាមមូលដ្ឋានឱ្យមានទីផ្សារកាន់តែទូលំទូលាយ សំដៅចូលរួមលើកកម្ពស់គុណភាព និងធានាសន្តិសុខស្បៀងនៃសង្វាក់ផលិតផលកសិកម្ម និងរួមចំណែកពង្រីកសកម្មភាពកសិទេសចរណ៍នៅក្នុងតំបន់ជុំវិញទីក្រុងសៀមរាបអង្គរ។

លោកអភិបាលរងខេត្ត បង្ហាញក្ដីជឿជាក់ថា តាមរយៈកម្មវិធីនេះនឹងមានអ្នកទិញកាន់តែច្រើន ហើយបន្លែ ផ្លែឈើដែលដាំដោយកសិករក៏នឹងលក់ដាច់ច្រើន ដែលនេះបង្ហាញពីការជឿទុកចិត្តមកលើ ផលិតផលបន្លែ និងផ្លែឈើ ដែលដាំដុះតាមគោលការណ៍សុវត្ថិភាព ហើយកម្មវិធីនេះនឹងបន្តជួយលើកកម្ពស់ការផ្សព្វផ្សាយ ផលិតផលរបស់ប្រជាកសិករទៅកាន់ទីផ្សារកាន់តែទូលាយបន្ថែមទៀត។
.

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សូមជម្រាបថា កាលពីចុងសប្តាហ៍កន្លងទៅនេះ អង្គការ អាគ្រីស៊ុត (Agrisud) និងក្លឹបទេសចរណ៍ខេត្តសៀមរាប បានសហការរៀបចំកម្មវិធី “ដែនដី និងកសិ-ទេសចរណ៍” រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែសីហា ឆ្នាំ២០២៤ តាមរយៈវេទិកាជំនួបពិភាក្សានៅសណ្ឋាគារមេម័រផាលែស និងការធ្វើដំណើរទៅកាន់តំបន់ភ្នំគូលែន និងសង្កាត់ក្របីរៀលខេត្តសៀមរាប ដើម្បីទស្សនាផលិតផលកសិកម្មដែលគាំទ្រដោយអង្គការអាគ្រីស៊ុត។

លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បញ្ជាក់ថា កម្មវិធី “ដែនដី និងកសិ-ទេសចរណ៍” ជាឱកាសមួយផ្តល់ឱ្យសាធារណជន និងអ្នកបរិភោគបន្លែបង្កើនការជឿជាក់ និងគាំទ្រផលិតផលរបស់ប្រជាកសិករ ដោយគ្រាន់តែឆ្លៀតពេលពីដំណើរកម្សានទៅស្វែងយល់ភ្លក្សរសជាតិម្ហូបអាហារតាមសហគមន៍ទេសចរណ៍ ចុះទៅពិនិត្យស្ថានភាពនៃការដាំដុះតាមកសិដ្ឋានបន្លែនៅតាមមូលដ្ឋានសហគមន៍នានានិងគួរតែ សិក្សាពីគុណតម្លៃ និងសង្វាក់ផលិត ចៀសវាងមានការសង្ស័យបែបអវិជ្ជមានទៅលើកសិផលខ្មែរ ដោយ មិនបានទៅពិនិត្យដល់កសិដ្ឋានបន្លែឬសហគមន៍ណាមួយនោះ។

ប្រធានអង្គការអាគ្រីស៊ុតប្រចាំកម្ពុជា លោក សេង ពិចិត្រ បង្ហាញថា សន្ទុះនៃអ្នកគាំទ្រផលិតផលបន្លែ និងផ្លែឈើ ដែលដាំដុះតាមគោលការណ៍សុវត្ថិភាព មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសតាមរយៈសន្ទុះការគាំទ្រ និងទិញផលិតផលនៅផ្សារចុងសប្ដាហ៍ដែលអង្គការអាគ្រីស៊ុត និងមានការគាំទ្រដល់មន្ទីរពាណិជ្ជកម្មខេត្តសម្រាប់រៀបចំផ្សារនេះ។ លោកថា អ្នកទិញកាន់តែច្រើន ហើយបន្លែ ផ្លែឈើ ដែលដាំដោយកសិករក្នុងគម្រោងរបស់អង្គការលក់ដាច់ច្រើន ដែលនេះបង្ហាញពីការជឿទុកចិត្តមកលើ ផលិតផលបន្លែ និងផ្លែឈើ ដែលដាំដុះតាមគោលការណ៍សុវត្ថិភាព ហើយកម្មវិធីនេះនឹងបន្តជួយលើកកម្ពស់ការផ្សព្វផ្សាយ ផលិតផលរបស់ប្រជាកសិករទៅកាន់ទីផ្សារកាន់តែទូលាយបន្ថែមទៀត ជាពិសេសប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តសៀមរាប។

តំណាងសមាគមដាំបន្លែសុវត្ថិភាពនៅភូមិគោកដូង សង្កាត់ក្របីរៀល ក្រុងសៀមរាប លោកស្រី ឈង់ ចំប៉ា បានឱ្យដឹងថា សមាគមនេះបានចងក្រងសមាជិកកសិករដាំដាំណាំ១៤នាក់ នៅឆ្នាំ២០១៨ តាមរយៈការផ្ដល់សម្ភារៈ និងគាំទ្រពីអង្គការអាគ្រីស៊ុត។ ហើយតាំងពីបង្កើតមកឃើញថា សង្វាក់នៃការបញ្ជាទិញបន្លែមានជាបន្តហើយស្ថានភាពជីវភាពគ្រួសារក៏រីកដុះដាលប្រសើរជាងមុនច្រើន ខណៈពេលមុននោះការដាំដុះគ្មានបច្ចេកទេស ដាំតាមបែបយថាផល និងពិបាកក្នុងការរកទីផ្សារ៕


អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំង និងសិក្សាបញ្ហាប្រឈមនៅតំបន់ Pub street ក្នុងក្រុងសៀមរាប

សប្បុរសជនប្រទេសជប៉ុនផ្តល់អំណោយជាផ្ទាំងសូឡា ម៉ាស៊ីនត្រជាក់ និងកង្ហារដល់វិទ្យាល័យសែនសុខ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

សប្បុរសជនប្រទេសជប៉ុនផ្តល់អំណោយជាផ្ទាំងសូឡា ម៉ាស៊ីនត្រជាក់ និងកង្ហារដល់វិទ្យាល័យសែនសុខ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

មន្ទីររៀបចំដែនដីខេត្តសៀមរាប ចុះផ្សព្វផ្សាយសេចក្ដីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅឃុំត្រីញ័រ ក្នុងស្រុកពួក

មន្ទីររៀបចំដែនដីខេត្តសៀមរាប ចុះផ្សព្វផ្សាយសេចក្ដីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅឃុំត្រីញ័រ ក្នុងស្រុកពួក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.