Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរឃុំកំពង់ភ្លុក ប្ដេជ្ញាបន្តពង្រឹងការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ធានាសុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរ

ដោយ Pothe Thun
23/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរឃុំកំពង់ភ្លុក ប្ដេជ្ញាបន្តពង្រឹងការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ធានាសុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្ដេជ្ញាបន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់ទេសចរណ៍របស់ខ្លួន។

លោក សុខ ប្លង់ មេឃុំកំពង់ភ្លុក បានឱ្យដឹងថា ក្រៅពីការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ ឃុំកំពង់ភ្លុក ត្រូវបានកែលម្អហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ពីផ្លូវដីទៅជាផ្លូវបេតុង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់កំពង់ភ្លុកតែម្ដង។ ចំពោះការកែលម្អក្នុងសហគមន៍កំពង់ភ្លុក រដ្ឋបាលឃុំបានដាក់បញ្ចូលជាផែនការវិនិយោគប្រចាំឆ្នាំ ដើម្បីធ្វើយ៉ាងណាឱ្យទាក់ទាញអ្នកទេសចរ និងធ្វើឱ្យសហគមន៍មានការរីកចម្រើនជាបន្តបន្ទាប់។

លោកបន្តថា ចំពោះបញ្ហាបរិស្ថានវិញ អាជ្ញាធរ និងសហគមន៍ ដោយមានការគាំទ្រពីអាជ្ញាធរខេត្ត មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ អាជ្ញាធរស្រុក និងអង្គការដៃគូបានធ្វើការសម្អាតជាប្រចាំ ដោយកំណត់ជាអទិភាពក្នុង១ខែម្ដង តែបើសិនមានករណីដែលចាំបាច់គឺធ្វើបន្ថែម ២ទៅ៣ដងទៀត និងចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចេះទុកដាក់សំរាម ដោយអង្គការទំពាំងស្នងឬស្សីបានគាំទ្រផ្តល់ជាសម្ភារៈ និងថវិកាក្នុងការធ្វើកិច្ចការលើបរិស្ថានទាំងនេះ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ៖ កញ្ញា វុឹង ហាន់ស៊ាង
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ឃុំ​កំពង់​ភ្លុក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបចាត់ទុកកម្មវិធី“ដែនដី និងកសិ-ទេសចរណ៍” ថាជួយជំរុញការលើកកម្ពស់ជីវភាព និងពង្រឹងជំរុញបន្ថែមដល់ប្រជាកសិករនៅតាមមូលដ្ឋានឱ្យមានទីផ្សារកាន់តែទូលំទូលាយ

អាជ្ញាធរខេត្តសៀមរាបចាត់ទុកកម្មវិធី“ដែនដី និងកសិ-ទេសចរណ៍” ថាជួយជំរុញការលើកកម្ពស់ជីវភាព និងពង្រឹងជំរុញបន្ថែមដល់ប្រជាកសិករនៅតាមមូលដ្ឋានឱ្យមានទីផ្សារកាន់តែទូលំទូលាយ

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំង និងសិក្សាបញ្ហាប្រឈមនៅតំបន់ Pub street ក្នុងក្រុងសៀមរាប

សប្បុរសជនប្រទេសជប៉ុនផ្តល់អំណោយជាផ្ទាំងសូឡា ម៉ាស៊ីនត្រជាក់ និងកង្ហារដល់វិទ្យាល័យសែនសុខ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

សប្បុរសជនប្រទេសជប៉ុនផ្តល់អំណោយជាផ្ទាំងសូឡា ម៉ាស៊ីនត្រជាក់ និងកង្ហារដល់វិទ្យាល័យសែនសុខ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.