Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងព័ត៌មានសហការនឹងក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាស្ដីពីសវនកម្ម សមិទ្ធកម្ម ដល់អ្នកជំនាញក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន

ដោយ Pothe Thun
21/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងព័ត៌មានសហការនឹងក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាស្ដីពីសវនកម្ម សមិទ្ធកម្ម ដល់អ្នកជំនាញក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងព័ត៌មាន ដោយមានកិច្ចសហការជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី“សវនកម្មសមិទ្ធកម្ម” ជូនដល់លោកលោកស្រីជាមន្ត្រីជំនាញមកពីគ្រប់អង្គភាពចំណុះក្រសួងព័ត៌មាន ឱ្យបានស្វែងយល់បន្ថែមថាតើសវនកម្ម សមិទ្ធកម្មជាអ្វី និងអនុវត្តដោយរបៀបណា ស្របពេលដែលអង្គភាពមួយចំនួននៅមិនទាន់យល់ច្បាស់នៅឡើយ ថាអ្វីទៅដែលហៅថា “សវនកម្មសមិទ្ធកម្ម” ដែលសិក្ខាសាលានេះមានរយៈពេល២ថ្ងៃ ថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ អ៊េមព្រីសអង្គរ ខេត្តសៀមរាប។

តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ហោ សុភាព រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា សិក្ខាសាលាដ៏មានសារៈសំខាន់នាពេលនេះ អាចចាត់ទុកជាកិច្ចខិតខំប្រឹងប្រែង ពង្រឹងមុខងារសវនកម្មផ្ទៃក្នុងរបស់ក្រសួងព័ត៌មាន ដើម្បីរួមចំណែកគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តផ្តល់អាទិភាពលើការពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមត្ថភាពនៃអង្គភាពក្រោមឱវាទក្រសួងព័ត៌មាន តាមរយៈការបន្តអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ហោ សុភាព មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តអនុវត្តយ៉ាងសកម្មនូវចំពោះ “កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងគ្របដណ្តប់លើគ្រប់ទិដ្ឋភាព នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់ជាតិ។ ចក្ខុវិស័យនៃកម្មវិធីកែទម្រង់នេះគឺ ប្រែក្លាយប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈកម្ពុជាពីប្រព័ន្ធផ្តោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ, ទៅជាប្រព័ន្ធដែលផ្តោត លើលទ្ធផល ឬ សមិទ្ធកម្ម និងមានលក្ខណៈមជ្ឈការ, ស្របតាមស្តង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ។

ឯកឧត្តមបន្តថា ក្នុងរយៈពេលពេញ១ឆ្នាំកន្លងមកនេះ នាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងព័ត៌មាន បានចុះធ្វើការពិនិត្យ តាមដាន វាយតម្លៃហានិភ័យ និងធ្វើសវនកម្មសមិទ្ធកម្ម តាមបណ្តាអង្គភាពមួយចំនួនចំណុះក្រសួងព័ត៌មាន តាមផែនការសវនកម្មប្រចាំឆ្នាំ និងផែនការសវនកម្ម៣ឆ្នាំរំកិល២០២៣-២០២៥ ក៏ដូច ជាតាមការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋមន្ត្រី។ តាមរយៈរបាយការណ៍នៃការចុះធ្វើសវនកម្មកន្លងមកបានបង្ហាញថា អង្គភាពមួយចំនួននៅមិនទាន់យល់ច្បាស់នៅឡើយថាអ្វីទៅដែលហៅថា “សវនកម្មសមិទ្ធកម្ម”។

ឯកឧត្តមរដ្ឋលេខាធិការ បានកត់សម្គាល់ឃើញថា ចាប់តាំងពីសវនកម្មផ្ទៃក្នុងក្រសួងព័ត៌មានត្រូវបានបង្កើតឡើងរហូតមកទល់បច្ចុប្បន្ន ការអនុវត្តមុខងារនេះមានការលំបាកស្មុគស្មាញ ដោយសារវាមានវិសាលភាពធំ និងត្រូវការនូវពហុជំនាញ ផ្សេងគ្នានៅតាមអង្គភាពក្រោមឱវាទក្រសួង ដែលទាមទារឱ្យសវនករ ត្រូវខិតខំស្វែងយល់អំពីការងារទាំង នោះឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ មួយវិញទៀត សវនដ្ឋានមួយចំនួនអាចមិនឯកភាពលើអនុ សាសន៍នៃការធ្វើសវនកម្ម ដោយសារការវិភាគ ការវាយតម្លៃ និងការសន្និដ្ឋាន ត្រូវបានធ្វើឡើងដោយផ្អែក លើហានិភ័យ។ ទោះបីជាជួបនូវការលំបាកធំតូចយ៉ាងនេះក្តី ក៏សូមលើកទឹកចិត្តដល់សវនករផ្ទៃក្នុង ត្រូវបន្ត បំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដូចបានកំណត់នៅក្នុង លិខិតបទដ្ឋានគតិយុត្តិជាធរមាន៕

 

អត្ថបទ និងរូបភាព៖ លោក យូ វង្ស, បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួងព័ត៌មានសមិទ្ធកម្មសវនកម្មសវនកម្មសមិទ្ធកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគ កម្ពុជា-ថៃ នៅខេត្តសៀមរាប

កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគ កម្ពុជា-ថៃ នៅខេត្តសៀមរាប

មន្ត្រីសង្គមស៊ីវិល៖ការធ្វើចំណាកស្រុកដោយសុវត្ថិភាពមិនមែនសំដៅតែលើលិខិតឆ្លងដែនមួយមុខប៉ុណ្ណោះទេ

មន្ត្រីសង្គមស៊ីវិល៖ការធ្វើចំណាកស្រុកដោយសុវត្ថិភាពមិនមែនសំដៅតែលើលិខិតឆ្លងដែនមួយមុខប៉ុណ្ណោះទេ

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.