Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖បញ្ហាគ្រឿងញៀន និងមេរោគអេដស៍ នៅតែជាបញ្ហាប្រឈមខ្លាំងចំពោះអ្នកបម្រើការងារតាមសេវាកម្មកម្សាន្ត

ដោយ Pothe Thun
21/08/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សន្តិសុខ និង សង្គម
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖បញ្ហាគ្រឿងញៀន និងមេរោគអេដស៍ នៅតែជាបញ្ហាប្រឈមខ្លាំងចំពោះអ្នកបម្រើការងារតាមសេវាកម្មកម្សាន្ត
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បច្ចុប្បន្នមិនមែនមានតែប្រទេសកម្ពុជាមួយទេ ដែលមានការចម្លងមេរោគអេដស៍ និងបញ្ហាគ្រឿងញៀន តែវាគឺជាបញ្ហាសាកល ដែលទាំងនេះគឺជាបញ្ហាប្រឈមនិងមានផលប៉ះពាល់ខ្លាំង ចំពោះអ្នកបម្រើការតាមទីតាំងសេវាកម្មកម្សាន្តមួយចំនួន ហើយបញ្ហានេះដែរក្រសួង ស្ថាប័នពាក់ព័ន្ធបាននឹងកំពុងយកចិត្តដាក់ខ្ពស់ទៅលើបញ្ហាទាំងអស់នេះ តាមរយៈការផ្សព្វផ្សាយ និងជួយដោះស្រាយជូនដល់ពួកគាត់ទាំងនោះ។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម វេជ្ជបណ្ឌិត ហ៊ុយ ហាងសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងសិក្ខាសាលាស្តីពីលក្ខខណ្ឌនៃការទទួលបានការលើកសសើរសម្រាប់សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ដែលអនុវត្តតាមប្រការលេខ០៨៦ ប្រការលេខ១៩៤ និងសេចក្តីណែនាំលេខ០០៨ ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមសហគ្រាស គ្រឺះស្ថាន និងរបៀបរៀបចំគណៈកម្មការ គោលនយោបាយ និងកម្មវិធីផ្សព្វផ្សាយអប់រំពីអេដស៍ និងគ្រឿងញៀន ដែលរៀបចំឡើងនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តសៀមរាប នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមវេជ្ជបណ្ឌិត មានប្រសាសន៍ថា ចំពោះបញ្ហាទាំងអស់នេះ ក្រសួងការងារមានតួនាទីក្នុងការពារសុខភាព សុវត្ថិភាព និងជាអាជ្ញាកណ្ដាល ទប់ស្កាត់មិនឱ្យមានការរំលោភបំពានសិទ្ធិសម្រាប់អ្នកធ្វើការផ្នែកឯកជនទាំងនិយោជិក និងនិយោជក់ ដោយមានអង្គការអាយឡូ (ILO) ជាអ្នកគាំទ្រ និងបង្កើតច្បាប់ បង្កើតធម្មនុញ្ញជាគោលការណ៍ត្រីភាគីដែលសកលលោកដែលត្រូវគោរពតាម ក្នុងនាមប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៧ លើសកលលោកដែលអាចនឹងសម្រេចគោលដៅលុបបំបាត់បញ្ហាទាំងអស់នេះនៅឆ្នាំ២០៣០។

ឯកឧត្តមបន្តថា សម្រាប់សិក្ខាសាលានាពេលនេះដែរ មានគោលបំណង ពង្រឹងការចូលរួមឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ដើម្បីឈានឆ្ពោះទៅការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ និងបំប៉នចំណេះដឹងអំពីវិធីសាស្ត្រក្នុងការរៀបចំរចនាសម្ព័ន្ធគណៈកម្មការឬក្រុមការងារអេដស៍ និងគ្រឿងញៀនដល់គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ដូចជាការចែករំលែកវឌ្ឍនភាពព័ត៌មានទាក់ទងនឹងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ និងគ្រឿងញៀន, របៀបនៃការរៀបចំបង្កើតគណៈកម្មការ ឬក្រុមការងារអេដស៍និងគ្រឿងញៀន, ពង្រឹងការចូលរួមរបស់គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ក្នុងការអប់រំផ្សព្វផ្សាយបញ្ហាអេដស៍ និងគ្រឿងញៀនជាប្រចាំដល់កម្មករនិយោជិត។

បើតាម លោក ច័ន្ទ សុខុមចិន្តា ប្រធានមន្ទីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានបង្ហាញថា ចាប់ពីឆ្នាំ២០០៩-២០២៥ មន្ទីបានរៀបចំសិក្ខាសាលា កិច្ចប្រជុំ និងបណ្តុះបណ្តាលអំពីកម្មវិធីអេដស៍ និងគ្រឿងញៀនជូនដល់ម្ចាស់សហគ្រាស គ្រិះស្ថានក្នុងខេត្តបានចំនួន៦លើក ដែលមានអ្នកចូលរួមជាង ១០០នាក់។ ជាមួយនោះក្រុមការងារអធិការកិច្ចការងារបានចុះផ្សព្វផ្សាយអំពីប្រការ និងសេចក្តីណែនាំនានារបស់ក្រសួង និងជំរុញឱ្យសហគ្រាស គ្រឹះស្ថាន បង្កើតនៅគណៈកម្មការគោលនយោបាយអេដស៍ និងគ្រឿងញៀនព្រមទាំងជនបង្គោលនូវកន្លែងធ្វើការ ដើម្បីទប់ស្កាត់ការរីករាយដោយមេរោគអេដស៍ជំងឺអេដស៍ និងបញ្ហាគ្រឿងញៀនជាប្រចាំផងដែរ៕

អត្ថបទ៖ កញ្ញា ប្រ៊ន ស្រីនិត
រូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រឿងញៀន​មេរោគ​អេដស៍​សេវាកម្មកម្សាន្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈពេល៦ខែឆ្នាំ២០២៤ មណ្ឌលផ្តល់សេវាសាធារណៈខេត្តសៀមរាប បានចុះបញ្ជីយានយន្តជាង១០០គ្រឿង និងផ្តល់បណ្ណបើកបរជិត ៥០០បណ្ណ

រយៈពេល៦ខែឆ្នាំ២០២៤ មណ្ឌលផ្តល់សេវាសាធារណៈខេត្តសៀមរាប បានចុះបញ្ជីយានយន្តជាង១០០គ្រឿង និងផ្តល់បណ្ណបើកបរជិត ៥០០បណ្ណ

ក្រសួងព័ត៌មានសហការនឹងក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាស្ដីពីសវនកម្ម សមិទ្ធកម្ម ដល់អ្នកជំនាញក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន

ក្រសួងព័ត៌មានសហការនឹងក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាស្ដីពីសវនកម្ម សមិទ្ធកម្ម ដល់អ្នកជំនាញក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន

កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគ កម្ពុជា-ថៃ នៅខេត្តសៀមរាប

កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគ កម្ពុជា-ថៃ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.