ខេត្តសៀមរាបនិងក្រុងស៊ូវ៉ុនចុះអនុស្សរណៈលើកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍន៍ភូមិភ្នំក្រោម-ស៊ូវ៉ុន ជំហានទី៤
នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប និង ក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ ដែលជាក្រុងសម្ព័ន្ធមេត្រីភាពនឹងខេត្តសៀមរាប បានចុះអនុស្សរណៈលើកិច្ចព្រមព្រៀងមួយ ដើម្បីអភិវឌ្ឍន៍ភូមិស៊ូវ៉ុន ភ្នំក្រោម ក្នុងគោលដៅលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងតំបន់ភូមិភ្នំក្រោម ដែលពិធីនេះ បានប្រព្រឹត្តទៅនៅសណ្ឋាគារបុរី អង្គរ ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ...