Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ខេត្តសៀមរាបនិង​ក្រុង​ស៊ូ​វ៉ុនចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​លើ​គម្រោង​អភិវឌ្ឍន៍​ភូមិ​ភ្នំ​ក្រោម​-​ស៊ូ​វ៉ុន ជំហាន​ទី​៤

ដោយ Pothe Thun
06/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
79
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ រដ្ឋបាល​ខេត្ត​សៀមរាប និង ក្រុង​ស៊ូ​វ៉ុន នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ជា​ក្រុង​សម្ព័ន្ធមេត្រីភាព​នឹង​ខេត្តសៀមរាប បាន​ចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​អភិវឌ្ឍន៍​ភូមិ​ស៊ូ​វ៉ុន ភ្នំ​ក្រោម ក្នុង​គោលដៅ​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ភូមិ​ភ្នំ​ក្រោម ដែល​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​បុរី អង្គរ ក្នុង​ក្រុង​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ស្តីទី​ក្រុមប្រឹក្សា​ខេត្ត និង លោក ពិន ប្រាកដ អភិបាលរង​ខេត្ត សម្រាប់​ភាគី​ខេត្តសៀមរាប និង ឯកឧត្តម យ៉ុម តែ​យ៉ុង អភិបាលក្រុង​ស៊ូ​វ៉ុន ។​

​បើ​តាម​ប្រសាសន៍​នោះ​ឯកឧត្តម យ៉ុម តែ​យ៉ុង បានឲ្យដឹងថា ការអភិវឌ្ឍ​ភូមិ​មិត្តភាព ភ្នំ​ក្រោម ស៊ូ​វ៉ុន​នេះ ចាប់​ពី​ជំហាន​ទី​១ ដល់​ជំហាន​ទី​២ បាន​ផ្ដោត​លើ​ការងារ​អប់រំ អនាម័យ និង បរិស្ថាន ព្រមទាំង​ការផ្គត់ផ្គង់​ស្បៀង​អាហារ​ផងដែរ ហើយ​ក្នុង​ដំណាក់កាល​ទី​៣ សមទ្ធិ​ផល​ដែល​ប្រជាជនភូមិ​មិត្តភាព​ភ្នំ​ក្រោម ស៊ូ​វ៉ុន ទទួល​បាន​គឺ មាន​អគារសិក្សា ផ្លូវថ្នល់ បង្គន់​អនាម័យ អណ្តូង​ទឹកស្អាត និង លំនៅដ្ឋាន​ជាដើម ដែល​សមទ្ធិ​ផល​ទាំងនេះ ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​សមាគម​ហែ​ភី​ខាំ មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ ប្រជាជន​ក្រុង​ស៊ូ​វ៉ុន​ទាំងមូល និង អង្គការ​ឡូ​តិ៍ធឹ​ស​វើល ខណៈ​ដែល​គម្រោង​នេះ នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨ ហើយ​ការ​បន្ត​ជំហាន​ទី​៤​នេះ គឺ​ផ្តោត​ទៅលើ​ការបង្កើន​ប្រាក់ចំណូល តាមរយៈ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ការពង្រឹង​សមត្ថភាព​ប្រជាជន​ក្នុង​ភូមិ និង ធ្វើ​ការកែលម្អ​បរិស្ថាន​រស់នៅ ការផ្តល់​ជំនួយ​ផ្នែក​អប់រំ និង សុខាភិបាល​ជា​ដើម ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប មាន​ជំនឿ​ជឿជាក់ថា គម្រោង​អភិវឌ្ឍន៍​នេះ នឹង​ទទួលបាន​ជោគជ័យ ទៅ​តាម​គោលដៅ​កំណត់ ព្រមទាំង​ជួយ​ជ្រោមជ្រែង​គ្រប់​កាលៈទេសៈ ក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​ខេត្តសៀមរាប ហើយក៏​ជា​វប្បធម៌​នៃ​ការចែករំលែក​ជួយ​គ្នា​ដ៏​ល្អ​ប្រពៃ និង បន្ត​ទំនាក់ទំនង​សម្ព័ន្ធមេត្រីភាព​ជា​មិត្តភាព​សៀមរាប​-​ស៊ូ​វ៉ុន ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#MOU​

Tags: MOUខេត្តសៀមរាប និង​ក្រុង​ស៊ូ​វ៉ុនព័ត៌មានខេត្តសៀមរាបអនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​លើ​គម្រោង​អភិវឌ្ឍន៍​ភូមិ​ភ្នំ​ក្រោម​-​ស៊ូ​វ៉ុន ជំហាន​ទី​៤
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹក​មិញ​នេះមណ្ឌល​រដ្ឋបាល​ក្រុង​សៀមរាបត្រូវបាន​ប្រកាស​ជា​តំបន់​គ្មាន​ផ្សែង​បារី​

ព្រឹក​មិញ​នេះមណ្ឌល​រដ្ឋបាល​ក្រុង​សៀមរាបត្រូវបាន​ប្រកាស​ជា​តំបន់​គ្មាន​ផ្សែង​បារី​

សិស្សានុសិស្ស​ប្រមាណ​ជាង​៣០​នាក់ បាននាំគ្នា​ទៅ​សម្តែង​ឈុត​ឆាក​ដួល​ស្លាប់ នៅមុខ​ប្រាសាទ​អង្គរវត្ត ដោយសារតែ​ការជក់បារី​

សិស្សានុសិស្ស​ប្រមាណ​ជាង​៣០​នាក់ បាននាំគ្នា​ទៅ​សម្តែង​ឈុត​ឆាក​ដួល​ស្លាប់ នៅមុខ​ប្រាសាទ​អង្គរវត្ត ដោយសារតែ​ការជក់បារី​

តំណាង​អង្គការ GRET បង្ហាញថា ទីផ្សារ​កសិកម្ម​កម្ពុជា​នាបច្ចុប្បន្ន នៅតែ​ជា​បញ្ហា​ចោទ ប៉ុន្តែ​អាច​ដោះស្រាយបាន ដោយ​ធ្វើការ​ចងក្រង​ជា​សហគមន៍​កសិករ​

តំណាង​អង្គការ GRET បង្ហាញថា ទីផ្សារ​កសិកម្ម​កម្ពុជា​នាបច្ចុប្បន្ន នៅតែ​ជា​បញ្ហា​ចោទ ប៉ុន្តែ​អាច​ដោះស្រាយបាន ដោយ​ធ្វើការ​ចងក្រង​ជា​សហគមន៍​កសិករ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.