Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

តំណាង​អង្គការ GRET បង្ហាញថា ទីផ្សារ​កសិកម្ម​កម្ពុជា​នាបច្ចុប្បន្ន នៅតែ​ជា​បញ្ហា​ចោទ ប៉ុន្តែ​អាច​ដោះស្រាយបាន ដោយ​ធ្វើការ​ចងក្រង​ជា​សហគមន៍​កសិករ​

ដោយ Pothe Thun
07/11/2018
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
57
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោកស្រី​តំណាង​អង្គការ GRET ប្រចាំ​ខេត្ត​សៀមរាប បាន​លើកឡើង​ថា បញ្ហា​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា នៅតែ​ជា​បញ្ហា​ចោទ​សម្រាប់​ប្រជាកសិករ​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​ប្រសិនបើ​កសិករ​ចង់រ​ក​ទីផ្សារ​កសិកម្ម​ឲ្យបាន​ល្អ​ប្រសើរ​នោះ ត្រូវតែ​ចងក្រង​ជា​សហគមន៍​កសិករ​ជាមុនសិន បន្ទាប់​មក​សហគមន៍​កសិករ​នឹង​ទទួលបាន​ការប្រឹក្សា​យោបល់​លើ​បញ្ហា​នៃ​ការដាំដុះ និង​ការណែនាំ​ពី​បច្ចេកទេស​បន្ថែម ព្រោះថា ការ​ចងក្រង​ជា​សហគមន៍​កសិករ អាច​ធានាបាន​នូវ​និរន្តរភាព​ផលិតផល​កសិកម្ម អាច​ពង្រឹង​នូវ​លទ្ធភាព​ផលិត និង​អាច​ឆ្លើយតបបាន​នូវ​តម្រូវការ​របស់​អ្នកទិញ​ក្នុង​កម្រិត​ណាមួយ​ច្បាស់លាស់ ខណៈ​កន្លងមក សហគមន៍​កសិក​ររ​បស់​អង្គការ GRET នេះ អាច​ស្វែងរក​ទីផ្សារ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ទីផ្សារ​នាពេល​បច្ចុប្បន្ន ពី​៥០​រៀល ក្នុង​មួយ​គីឡូក្រាម ទៅ ១០០​រៀល ក្នុង​មួយ​គីឡូក្រាម​។​

​លោកស្រី​តំណាង​អង្គការ GRET បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ន​អង្គការ GRET បាន​ធ្វើ​ការសម្របសម្រួល​លើ​ការងារ​កសិកម្ម​នេះ តែ​នៅក្នុង​ស្រុក​គោលដៅ​២​តែប៉ុណ្ណោះ គឺ​ស្រុក​ប្រាសាទបាគង និង​ស្រុក​សូទ្រនិគម ក្នុងនោះ​មាន ៖ ១. ជំរុញ​ឲ្យ​កសិករ​ធ្វើ​កសិកម្ម​បែប​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ គឺ​ការដាំ​ស្រូវ​១​ដើម , ២. ជំរុញ​ឲ្យ​កសិករ​ធ្វើ​កសិកម្ម​បែប​ប្រពលវប្បកម្ម​ដំណាំ​បន្លែ គឺ​កសិកម្ម​បែប​អេកូឡូស៊ី , ៣. បាន​បណ្ដុះបណ្ដាល​កសិក​រ​នូវ​បច្ចេកទេស​ចិញ្ចឹម​មាន់ , ៤. បង្កើត​ក្រុម​សន្សំ​ប្រាក់​ដើម្បី​ពង្រីក​កសិកម្ម និង​អាច​ខ្ចីប្រាក់​ពី​ក្នុង​ក្រុម​បាន , ៥. ប្រព័ន្ធ​ស្រោចស្រព ខ្នាត​តូច និង​មធ្យម និង ៦. ជួយ​សម្របសម្រួល​ផ្នែក​ទីផ្សារ ដូច​ជា​ការណែនាំ​ទីផ្សារ​ទៅកាន់​កសិករ និង​ប្រឹក្សា​យោបល់ ។​

​លោកស្រី​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ប្រសិនបើ​កសិករ​ដែល​នៅ​ក្រៅ​ស្រុក​គោលដៅ​នេះ មាន​ចំណាប់អារម្មណ៍​ក៏​អាច​ទាក់រ​ក​សុំ​ការចែករំលែក​បទពិសោធ​ន៍ និង​ការផ្ដល់​យោបល់​ផ្សេងៗ​បាន​ផង​ដែរ តាមរយៈ​លេខ​ទូ​ស័ព្ទ​អង្គការ GRET នៅ​រាជធានី​ភ្នំពេញ លេខ ០២៣ ២២០ ២៥៩ និង នៅ​ខេត្ត​សៀមរាប លេខ ០៣១ ២២៨ ១១៣៦ ឬ​លេខ​ទូរស័ព្ទ កញ្ញា សោម ច័ន្ទ​ឆវី មន្ត្រី​ឯកទេស​ទីផ្សារ ០១២ ២៧៤ ៣៧៨ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ហេង វ​ន្នី​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ទីផ្សារ​កសិកម្ម​កម្ពុជាព័ត៌មានខេត្តសៀមរាប​អង្គការ GRET
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បង្ហាញថា ការ​ធ្វើ​កសិកម្ម​អេកូឡូស៊ី បាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​វិស័យ​កសិកម្ម​កម្ពុជា​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បង្ហាញថា ការ​ធ្វើ​កសិកម្ម​អេកូឡូស៊ី បាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​វិស័យ​កសិកម្ម​កម្ពុជា​

រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ប្រកាស​ធ្វើ​ការស្ដារ និង​ជួសជុល​ផ្លូវ​ខូចខាត​ក្នុង​ក្រុង​សៀមរាប នៅក្នុង​ឆ្នាំ​២០១៩​នេះ​

រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ប្រកាស​ធ្វើ​ការស្ដារ និង​ជួសជុល​ផ្លូវ​ខូចខាត​ក្នុង​ក្រុង​សៀមរាប នៅក្នុង​ឆ្នាំ​២០១៩​នេះ​

ម្សិលមិញ​អាជ្ញាធរ​ជាតិ​អប្សរា ដាំ​កូន​ឈើ​ថ្មី​ជំនួស​ដើម​ចាស់​ដែល​បាន​ដួល​រំលំ ដើម្បី​រក្សា​ទេសភាព​វប្បធម៌​ក្នុង​រមណីយដ្ឋាន​អង្គរ​

ម្សិលមិញ​អាជ្ញាធរ​ជាតិ​អប្សរា ដាំ​កូន​ឈើ​ថ្មី​ជំនួស​ដើម​ចាស់​ដែល​បាន​ដួល​រំលំ ដើម្បី​រក្សា​ទេសភាព​វប្បធម៌​ក្នុង​រមណីយដ្ឋាន​អង្គរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.