Sunday, December 14, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ប្រកាស​ធ្វើ​ការស្ដារ និង​ជួសជុល​ផ្លូវ​ខូចខាត​ក្នុង​ក្រុង​សៀមរាប នៅក្នុង​ឆ្នាំ​២០១៩​នេះ​

ដោយ Pothe Thun
07/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
100
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០១៩​នេះ ផ្លូវ​ដែល​ទទួលរង​នូវ​ខូចខាត​ក្នុង​ក្រុង​សៀមរាប ចំនួន​១១​ខ្សែ មាន​ប្រវែង​ប្រមាណ​ជាង ១២​គីឡូម៉ែត្រ នឹង​ត្រូវ​ធ្វើ​ការជួសជុល និង ស្ដារ​ឡើងវិញ​ជា​បន្ទាន់ រួម​ជាមួយនឹង​ផ្លូវ​ខ្នែង​ក្នុង​ក្រុង​បំបែក​ពី​ផ្លូវជាតិ​លេខ​៦ ដែល​ជា​ផ្លូវ​ដីក្រហម ចំនួន​៥២​ខ្នែង​ទៀត ក៏​ត្រូវ​ការស្តារ​និង​ជួសជុល​ឡើង​វិញ​ជាប្រ​ញ៉ាប់​បំផុត​ដែរ ដោយ​ចាក់​ក្រាល​កៅស៊ូ ដើម្បី​កុំឲ្យ​មាន​ដី​ហុយ​ចូល​មក​លើ​ផ្លូវជាតិ ដែល​គ្រោង​ចំណាយ​អស់​ថវិកា​សរុប​ប្រមាណ​១៥​លាន​ដុល្លារ​អាម៉េរិក រួម​ជាមួយ​ផ្លូវ​ដែល​អនុវត្តន៍​គម្រោង​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ចំនួន​៥​ខ្សែ ក៏​ត្រូវ​បាន​ស្តារ​និង​ជួសជុល​ឡើងវិញ​ដោយ​ថវិកា​មួយចំនួន​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ និង ផ្លូវ​ចំនួន​២​ខ្សែ​ទៀត ដែល​ថែទាំ​ដោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​សៀមរាប ។​

​ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍​ទៀត​ថា នៅក្នុង​ច្បាប់​ផ្លូវថ្នល់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ផ្លូវថ្នល់​មួយចំនួន​ត្រូវបាន​កសាង ថែទាំ និង​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន , មួយចំនួន​ក្រោម​ការសាងសង់ ថែទាំ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​មួយចំនួន​ក្រោម​ការកសាង ថែទាំ​និង​ជួសជុល​ដោយ រដ្ឋបាលខេត្ត រាជធានី ហើយ​ដោយឡែក​សម្រាប់​ខេត្តសៀមរាប មាន​ផ្លូវ​មួយចំនួន​ជា​បន្ទុក​គ្រប់គ្រង​ថែទាំ​ជួសជុល​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ។​

​ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍​បន្ថែម​ទៀត​ថា យើង​ជិះទូក​ជាមួយគ្នា គឺ​ទូក​របស់​រាជរដ្ឋាភិបាល ហើយ​បងប្អូន​ប្រជាពលរដ្ឋ​រួម​ទាំង​អ្នក​ទេសចរណ៍​ធ្វើដំណើរ ពួកគាត់​មិន​បានដឹង​ទេ​ថា ផ្លូវ​ណា​ជា​ការគ្រប់គ្រង​ថែទាំ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ផ្លូវ​ណា​ជា​ការគ្រប់គ្រង​ថែទាំ​របស់​អភិវឌ្ឍ​ជនបទ ឬ​សាធារណការ​និង​ដឹកជញ្ជូន​នោះទេ គឺ​ពួកគាត់​ច្រើន​តែ​យល់​ថា ជា​ផ្លូវ​ដែល​សាងសង់ គ្រប់គ្រង ជួសជុល​ដោយ​ក្រសួង​សាធារណការ ឬ​ថា​ជា​ផ្លូវ​របស់​រាជរដ្ឋាភិបាល​តែម្តង ដូច្នេះ​យើង​ត្រូវ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​លើកឡើង​ទាក់ទង​ទៅនឹង​ការខូចខាត​ផ្លូវថ្នល់​នោះ​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

10/12/2025
តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

10/12/2025

​ឯកឧត្ដម ស៊ុន ចាន់ថុល មានប្រសាសន៍​យ៉ាង​នេះ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជួសជុល​និង​ថែទាំ​ផ្លូវថ្នល់​ក្នុង​ខេត្តសៀមរាប នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​ផ្លូវថ្នល់​

Tags: ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ផ្លូវ​ខូចខាត​ក្នុង​ក្រុង​សៀមរាបផ្លូវថ្នល់ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្សិលមិញ​អាជ្ញាធរ​ជាតិ​អប្សរា ដាំ​កូន​ឈើ​ថ្មី​ជំនួស​ដើម​ចាស់​ដែល​បាន​ដួល​រំលំ ដើម្បី​រក្សា​ទេសភាព​វប្បធម៌​ក្នុង​រមណីយដ្ឋាន​អង្គរ​

ម្សិលមិញ​អាជ្ញាធរ​ជាតិ​អប្សរា ដាំ​កូន​ឈើ​ថ្មី​ជំនួស​ដើម​ចាស់​ដែល​បាន​ដួល​រំលំ ដើម្បី​រក្សា​ទេសភាព​វប្បធម៌​ក្នុង​រមណីយដ្ឋាន​អង្គរ​

ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្មបង្ហាញថាពលរដ្ឋ​ខ្មែរ​បាន​ងាក​មក​គាំទ្រ​ផលិតផល​បន្លែផ្លែ​ឈើ​របស់​សហគមន៍​នៅ​មូលដ្ឋាន​ជា​បណ្តើរៗ​ហើយ​

ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្មបង្ហាញថាពលរដ្ឋ​ខ្មែរ​បាន​ងាក​មក​គាំទ្រ​ផលិតផល​បន្លែផ្លែ​ឈើ​របស់​សហគមន៍​នៅ​មូលដ្ឋាន​ជា​បណ្តើរៗ​ហើយ​

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក្រើនរំលឹក​សហគមន៍​ទេសចរណ៍​ក្នុង​តំបន់​បឹង​ទន្លេសាប​ខេត្តសៀមរាប បន្ត​កិច្ចសហការ​គ្នា​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក្រើនរំលឹក​សហគមន៍​ទេសចរណ៍​ក្នុង​តំបន់​បឹង​ទន្លេសាប​ខេត្តសៀមរាប បន្ត​កិច្ចសហការ​គ្នា​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    36 shares
    Share 14 Tweet 9
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9048 shares
    Share 5450 Tweet 1499
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63287 shares
    Share 43687 Tweet 8167
  • សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

    13 shares
    Share 5 Tweet 3
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    320 shares
    Share 128 Tweet 80

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,022)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,507)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,094)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.