Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្មបង្ហាញថាពលរដ្ឋ​ខ្មែរ​បាន​ងាក​មក​គាំទ្រ​ផលិតផល​បន្លែផ្លែ​ឈើ​របស់​សហគមន៍​នៅ​មូលដ្ឋាន​ជា​បណ្តើរៗ​ហើយ​

ដោយ Pothe Thun
08/11/2018
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា លទ្ធផល​នៃ​ការជំរុញ​ការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ក​សិ​-​ពាណិជ្ជកម្ម ដែល​ក្រសួង​ពាណិជ្ជកម្ម​បាន​ធ្វើ​កន្លងមក នៅតាម​បណ្តា​រាជធានី ខេត្ត​គោលដៅ​សំខាន់ៗ នោះ បាន​បង្ហាញ​នូវ​សញ្ញាណ​វិជ្ជមាន​គួរឲ្យកត់សម្គាល់ ដោយ​សង្កេតឃើញ​ថា ចលនា​មហាជន​ទូទៅ បានចាប់ផ្តើម​ងាក​មក​ចូលរួម​គាំទ្រ ទទួលស្គាល់​ពី​គុណភាព​ផលិតផល និង​ប្រើប្រាស់​ទំនិញ​ក្នុងស្រុក រួម​ទាំង​ផលិតផល​បន្លែ ផ្លែ​ឈើ​របស់ សហគមន៍​នៅ​មូលដ្ឋាន​ជា​បណ្តើរៗ​ហើយ ជាពិសេស​ម្ចាស់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​មួយចំនួន​ចាប់ ផ្តើម​មាន​សេចក្តីទុកចិត្ត និង​បាន​បន្ត​ចុះកិច្ចសន្យា​បញ្ជា​ទិញ​ពី​កសិករ​នៅ​មូលដ្ឋាន​។​

​ឯកឧត្តម​មាន​ប្រសាសន៍​ទៀត​ថា យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិ​ទី​៦​នេះ បានរៀបចំ​យន្តការ​អនុវត្តន៍​ការងារ​កាន់តែ​ប្រសើរ និង​ស៊ីជម្រៅ​ជាង​មុន ដោយ​ផ្តោត​សំខាន់​លើ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ន ដោយ​បាន​ផ្តោត​សំខាន់​លើ​ការលើកស្ទួយ​វិស័យ​កសិកម្ម ការអភិវឌ្ឍ​ជនបទ ការលើកកម្ពស់​គុណភាព​ផលិតផល និង​ប្រសិទ្ធ ភាព​ផលិតកម្ម សំដៅ​ប្រែក្លាយ​ពី​ការ​ធ្វើ​កសិកម្ម​ចិញ្ចឹម​ឆ្នាំង ទៅ​ជាកសិ​-​ពាណិជ្ជូប​នីយកម្ម និង​ធ្វើ ពិពិធ​កម្ម​មុខទំនិញ និង​សេវាកម្ម សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក និង​ជំរុញ​ការនាំចេញ ហើយ​ដើម្បី​ចូលរួម​អនុវត្តន៍​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល និង ដើម្បី​ពង្រឹង និង​ពង្រីក​សកម្មភាព​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក​ឲ្យបាន​រឹងមាំ ក្រសួង​ពាណិជ្ជកម្ម បានរៀបចំ​យុទ្ធសាស្ត្រ​រយៈពេល​ខ្លី និង​រយៈពេល​មធ្យម​សំខាន់​ចំនួន ២ គឺ​៖ ជំរុញ​ការប្រើប្រាស់ ការទទួលស្គាល់​ផលិតផល​ក្នុងស្រុក និង ការ​ពង្រឹងគុណភាព សុវត្ថិភាព​ចំណីអាហារ ។​

​ឯកឧត្តម ម៉ៅ ថូ​រ៉ា លើកឡើង​បែប​នេះ ក្នុងឱកាស​អញ្ផើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ការអភិវឌ្ឍ​ក​សិ​-​ពាណិជ្ជកម្ម និង​ការកសាង​ទំនុកចិត្ត​លើ​ផលិតផល​ខ្មែរ នៅ​សណ្ឋាគារ​សុខា​សៀមរាប ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ផិកា ឆ្នាំ​២០១៨​នេះ ៕

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ក្រសួង​ពាណិជ្ជកម្មផលិតផល​បន្លែ ផ្លែ​ឈើ​របស់​សហគមន៍​នៅ​មូលដ្ឋានព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក្រើនរំលឹក​សហគមន៍​ទេសចរណ៍​ក្នុង​តំបន់​បឹង​ទន្លេសាប​ខេត្តសៀមរាប បន្ត​កិច្ចសហការ​គ្នា​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក្រើនរំលឹក​សហគមន៍​ទេសចរណ៍​ក្នុង​តំបន់​បឹង​ទន្លេសាប​ខេត្តសៀមរាប បន្ត​កិច្ចសហការ​គ្នា​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​

ជនជាតិអាម៉េរិកម្នាក់បានស្លាប់ នៅបន្ទប់ជួលក្នុងក្រុងសៀមរាប ដោយសារជំងឺសម្ពាធឈាមឡើងខ្លាំង

ជនជាតិអាម៉េរិកម្នាក់បានស្លាប់ នៅបន្ទប់ជួលក្នុងក្រុងសៀមរាប ដោយសារជំងឺសម្ពាធឈាមឡើងខ្លាំង

ថ្ងៃនេះវត្ត​បារាយណ៍​មហានទី​រតនា​រាមហៅ​វត្ត​ស្វាយ​រមៀតបើក​ការប្រកួត​អុំទូក​លក្ខណៈ​ប្រពៃណី​

ថ្ងៃនេះវត្ត​បារាយណ៍​មហានទី​រតនា​រាមហៅ​វត្ត​ស្វាយ​រមៀតបើក​ការប្រកួត​អុំទូក​លក្ខណៈ​ប្រពៃណី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.