Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ថ្ងៃនេះវត្ត​បារាយណ៍​មហានទី​រតនា​រាមហៅ​វត្ត​ស្វាយ​រមៀតបើក​ការប្រកួត​អុំទូក​លក្ខណៈ​ប្រពៃណី​

ដោយ Pothe Thun
08/11/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
131
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ព្រឹក​មិញ​នេះ វត្ត​បារាយណ៍​មហានទី​រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត បើក​ការប្រកួត​អុំទូក​លក្ខណៈ​ប្រពៃណី​ហើយ​តាម​ការគ្រោងទុក ដែល​មាន​ទូក​ចូលរួម​ប្រកួត​ចំនួន​១៨​គូ ហើយ​ទូក​និមួយៗ​ចំណុះ​ចំនួន​០៦​នាក់ ដែល​ការប្រកួត​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​០៨ និង ថ្ងៃទី​០៩ ហើយ​សម្រាប់​ថ្ងៃ​ទី​០៨​នេះ បាន​ធ្វើ​ការប្រកួត​ជម្រុះ​ទាំង​ពេល​ព្រឹក និង ពេល​ល្ងាច និង​សម្រាប់​ពេល​ល្ងាច​ថ្ងៃទី​០៩ ស្អែក​នេះ នឹង​ធ្វើ​ការប្រកួត​ផ្ដាច់ព្រ័ត្រ ពី​ចំណាត់​លេខ​១​ដល់​លេខ​៤ ហើយ​ទូក​ដែល​ទទួលបាន​ចំណាត់​ថ្នាក់​នេះ នឹង​ត្រូវ​បាន​ទៅ​ចូលរួម​ជា​គូ​កិត្តិយស​នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក តាម​បណ្ដោយ​ដងស្ទឹង​សៀមរាប នៅ​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខនេះ ដែល​រៀបចំឡើង​ដោយ​រដ្ឋបាល​ខេត្ត​សៀមរាប ។​

​ព្រះ​តេជគុណ នឿម វុទ្ឋី ប្រធាន​គណៈកម្មការ​រៀប​ចំ​ការប្រកួត និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ស្វាយ​រមៀត មាន​ថេរដិ​កាថា នេះ​ជា​ឆ្នាំ​ទី​៤​ហើយ ដែល​ព្រះសង្ឃ និង គណៈកម្មការ​វត្ត អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​កម្លាំង​សមត្ថកិច្ច បាន​សហការ​គ្នា រៀបចំ​ពិធី​អុំទូក​នេះ​ឡើង ក្រោម​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​សប្បុរជន​ជា​ពាណិជ្ជករ អាជីវករ និង​ប្រជាពលរដ្ឋ​ជាច្រើនរូប ក្នុង​គោលបំណង​រឹតចំណង​អភិរក្ស​និង​ថែរក្សា​ប្រពៃណី​ពី​ដូនតា និង​បង្កើន​សាមគ្គីភាព​ឱ្យ​កាន់តែ​ជិតស្និត​ថែម​ទៀត រវាង​វត្ត​អារាម​និង​ពុទ្ឋបរិស័ទ និង ដើម្បី​អបអរសាទរ​ដល់​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា និង​ជា​ពិសេស រំលឹក​នឹក​គុណ​ដល់​កងទ័ពជើងទឹក​ដែល​បាន​ទទួល​ជោគជ័យ​លើ​ខ្មាំងស​ត្រូវឈា្នន​ពាន​មក​លើ​ទឹកដី​ខ្មែរ​។​

​មាន​ថេរ​ដិកា​ក្នុងឱកាស​បើក​ការប្រកួ​ត​នេះ ព្រះគ្រូ​ប្រាសាទ​រង្សី សា​សនធ​រោ ឡា​ច លាង អនុគណ​ក្រុង​សៀមរាប បាន​សម្ដែង​នូវ​ការកោតសរសើរ ដល់​គណៈកម្មការ​វត្ត អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ដែល​បាន​រំលឹក និង​ថែរក្សា​បន្ត​លំ​អាន​ប្រពៃណី​ការ​ប្រណាំងទូក​ជា​លក្ខណៈ​ប្រពៃណី ដែល​បាន​ស​ន្ស​ល់​ទុក​ពី​ជីដូន​ជីតា​ខ្មែរ​យើង​ពី​សម័យ​ដើម និង​បាន​ចាត់ទុក​ពិធី​អុំទូក​លក្ខណៈ​ប្រពៃណី​នៅ​តាម​មូលដ្ឋាន​នេះ ជា​ការរួមចំណែក​ជួយ​ទាក់ទាញ​អ្នកទេសចរ និង​នាំ​ចំណូល​ដល់​គ្រួសារ និង​បង្កើន​ការងារ​បន្ថែម​ជួយ​ឱ្យ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ សហគមន៍​កាន់តែ​ធូរធារ​ឡើង​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មានប្រសាសន៍​ជំរុញ​លើកទឹកចិត្ត ដល់​កងកម្លាំង​ប្រដាប់អាវុធ មន្ត្រី​មាន​សមត្ថកិច្ច​នៅក្នុង​មូល​ល​ដ្ឋា​ន​នេះ ឱ្យ​បន្ត​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ ដើម្បី​ធានា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​មក​ទស្សនា​កំសាន​នៅទីនេះ និង​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើ​អនាម័យ​បរិស្ថាន វេច​ខ្ចប់​កាកសំណល់​នានា ដាក់ចូល​ក្នុង​ធុងសម្រាម​ឱ្យបាន​ត្រឹមត្រូវ និង បាន​អំពាវនាវ​ដល់​យុវជន ប្អូនៗ​សិស្សានុសិស្ស និង​សាធារណៈជន​ទូទៅ ចៀសវាង​កុំ​ពិសា​គ្រឿង​ស្រវឹង​ក្នុង​ទី​អារាម កុំ​ប្រើប្រាស់​គ្រឿងញៀន ដែល​វា​មាន​ផល​អាក្រក់​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​ផលប្រយោជន៍​ខ្លួនឯង គ្រួសារ សង្គមជាតិ និង ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​អុំទូក​

Tags: ​ការប្រកួត​អុំទូក​លក្ខណៈ​ប្រពៃណីព័ត៌មានខេត្តសៀមរាបវត្ត​បារាយណ៍​មហានទី​រតនា​រាមវត្ត​ស្វាយ​រមៀត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លើកទឹកចិត្ត​ឲ្យ​កសិករ​ខ្មែរ ពង្រឹង​គុណភាព​ផលិតផល​របស់​ខ្លួន ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ពី​ប្រទេស​ជិតខាង​

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លើកទឹកចិត្ត​ឲ្យ​កសិករ​ខ្មែរ ពង្រឹង​គុណភាព​ផលិតផល​របស់​ខ្លួន ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ពី​ប្រទេស​ជិតខាង​

ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រគល់​អណ្តូងទឹក​ស្នប់​អាហ្វ្រី​ដេស៍​ចំនួន​២ ដល់​ប្រជា​ពល​នៅ​សហគមន៍​ក្នុង​ស្រុក​សូទ្រនិគម​

ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រគល់​អណ្តូងទឹក​ស្នប់​អាហ្វ្រី​ដេស៍​ចំនួន​២ ដល់​ប្រជា​ពល​នៅ​សហគមន៍​ក្នុង​ស្រុក​សូទ្រនិគម​

ឯកឧត្តម ថោង ខុន បង្ហាញថា កម្ពុជា​ស្វាគមន៍​អ្នកទេសចរ​ជនជាតិ​ចិន​

ឯកឧត្តម ថោង ខុន បង្ហាញថា កម្ពុជា​ស្វាគមន៍​អ្នកទេសចរ​ជនជាតិ​ចិន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.