Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លើកទឹកចិត្ត​ឲ្យ​កសិករ​ខ្មែរ ពង្រឹង​គុណភាព​ផលិតផល​របស់​ខ្លួន ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ពី​ប្រទេស​ជិតខាង​

ដោយ Pothe Thun
08/11/2018
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លើកទឹកចិត្ត​ឲ្យ​កសិករ​ខ្មែរ ពង្រឹង​គុណភាព​ផលិតផល​របស់​ខ្លួន ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ពី​ប្រទេស​ជិតខាង​
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម មានប្រសាសន៍ថា បច្ចុប្បន្ននេះ មាន​ចលនា​មហាជន​ទូទៅ​បាន​ចាប់ផ្តើម​ងាក​មក​ចូលរួម​គាំទ្រ ទទួលស្គាល់​ពី​គុណភាព​ផលិតផល និង​ប្រើប្រាស់​ទំនិញ​ក្នុង​ស្រុក​រួមទាំង​ផលិតផល​បន្លែ ផ្លែ​ឈើ​របស់​សហគមន៍​នៅ​មូលដ្ឋាន​ជា​បណ្តើរៗ​ហើយ ប៉ុន្តែ​ប្រការ​សំខាន់​នោះ គឺ​កសិករ​ខ្លួនឯង ត្រូវ​លើកកម្ពស់​គុណភាព​ផលិតផល និង​ប្រសិទ្ធភាព​ផលិតកម្ម​របស់ខ្លួន សំដៅ​ប្រែក្លាយ​ពី​ការ​ធ្វើ​កសិកម្ម​ចិញ្ចឹម​ឆ្នាំង ទៅ​ជាកសិ​-​ពាណិជ្ជូប​នីយកម្ម និង​ធ្វើ​ពិពិធ​កម្ម​មុខទំនិញ និង​សេវាកម្ម សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក និង​ជំរុញ​ការនាំចេញ ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​ពី​ប្រទេសជិតខាង ។​

​ឯកឧត្តម ម៉ៅ ថូ​រ៉ា មានប្រសាសន៍​ទៀត​ថា ដើម្បី​បង្កើន​ការងារ​ក្នុង​ស្រុក និង​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​ពី​ប្រទេសជិតខាង ក្រសួង​ពាណិជ្ជកម្ម បាន​ជួយ​រៀបចំ​យុទ្ធសាស្ត្រ​រយៈពេល​ខ្លី និង​រយៈពេល​មធ្យម​សំខាន់​ចំនួន​២ គឺ ទី​១. ក្រសួង​ពាណិជ្ជកម្ម បានរៀបចំ​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ដើម្បី​ជំរុញ​ចលនា​មហាជន​ទូទៅ​ងាក​មក គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ឲ្យបាន​ច្រើន​ជា​អតិបរិមា ខណៈ​ដែល​យុទ្ធនាការ​នេះ បាន​ផ្តល់ឱកាស​ក្នុង​ការប្រមូល​កៀរគរ​ផលិតផល ដែល​កសិករ​កម្ពុជា​ផលិត​បាន​នៅ​មូលដ្ឋាន​រួម ទាំង​ផលិតផល​ភូមិ​មួយ ផលិតផល​មួយ ដោយ​ការចូលរួម​ប្រកួតប្រជែង និង​តាំង​បង្ហាញ​នៅ​លើ​ទីផ្សារ និង ទី​២. ក្រសួង​ពាណិជ្ជកម្ម បាន​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ រឹតបន្តឹង​ការត្រួតពិនិត្យ​ទំនិញ​ខូច​គុណភាព ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ការ​ក្លែងបន្លំ​ស្លាក​សញ្ញា និង​ការប្រើប្រាស់​សារធាតុ​គីមី​ហួស​កម្រិត​កំណត់ ឬ​សារធាតុ​ហាមឃាត់​ក្នុង​ម្ហូបអាហារ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស សំដៅ​ធានា​សុខភាព សុវត្ថិភាព​ជូន​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ។​

​ឯកឧត្តម ម៉ៅ ថូ​រ៉ា លើកឡើង​បែប​នេះ ក្នុងឱកាស​អញ្ផើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ការអភិវឌ្ឍ​ក​សិ​-​ពាណិជ្ជកម្ម និង​ការកសាង​ទំនុកចិត្ត​លើ​ផលិតផល​ខ្មែរ នៅ​សណ្ឋាគារ​សុខា​សៀមរាប ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ផិកា ឆ្នាំ​២០១៨​នេះ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កសិករកសិករ​ខ្មែរ​ក្រសួង​ពាណិជ្ជកម្មព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រគល់​អណ្តូងទឹក​ស្នប់​អាហ្វ្រី​ដេស៍​ចំនួន​២ ដល់​ប្រជា​ពល​នៅ​សហគមន៍​ក្នុង​ស្រុក​សូទ្រនិគម​

ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រគល់​អណ្តូងទឹក​ស្នប់​អាហ្វ្រី​ដេស៍​ចំនួន​២ ដល់​ប្រជា​ពល​នៅ​សហគមន៍​ក្នុង​ស្រុក​សូទ្រនិគម​

ឯកឧត្តម ថោង ខុន បង្ហាញថា កម្ពុជា​ស្វាគមន៍​អ្នកទេសចរ​ជនជាតិ​ចិន​

ឯកឧត្តម ថោង ខុន បង្ហាញថា កម្ពុជា​ស្វាគមន៍​អ្នកទេសចរ​ជនជាតិ​ចិន​

ព្រឹក​មិញ​នេះរដ្ឋបាល​ខេត្ត​សៀមរាបរៀបចំ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​

ព្រឹក​មិញ​នេះរដ្ឋបាល​ខេត្ត​សៀមរាបរៀបចំ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.