Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក្រើនរំលឹក​សហគមន៍​ទេសចរណ៍​ក្នុង​តំបន់​បឹង​ទន្លេសាប​ខេត្តសៀមរាប បន្ត​កិច្ចសហការ​គ្នា​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​

ដោយ Pothe Thun
08/11/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
74
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​មានប្រសាសន៍ថា ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ បាន​នឹង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការលើកកម្ពស់​ជី​វ​ភាព​រស់នៅ និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​មូលដ្ឋាន តាមរយៈ​ការផ្តល់​ឱកាស​ការងារ និង​ការបង្កើត​ប្រាក់ចំណូល​ដែល​ទទួលបាន​ពី​សេវា​ស្នាក់នៅ សេវា​មគ្គុទ្ទេសក៏ សេវា​ម្ហូបអាហារ ដឹកជញ្ជូន ។​ល​។ ព្រមទាំង​រួមចំណែក​ដល់​ការកាត់បន្ថយ​ចំណាកស្រុក ការអភិរក្ស ការថែរក្សា ការការពារ​ធនធាន​ធម្មជាតិ និង​ជីវៈជម្រុះ​ប្រកបដោយ​និរន្តរភាព ទប់ទល់​ការ​បម្រែបម្រួល​អាកាសធាតុ និង​ការបង្កើត​ទម្លាប់​ស្រឡាញ់​បរិស្ថាន​។​

​ឯកឧត្តម​មាន​ប្រសាសន៍​ទៀត​ថា ការអភិវឌ្ឍន៍​សហគម​ន៍​ទេសចរណ៍​មូលដ្ឋាន ត្រូវ​ទាមទារ​ឲ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ក្នុង​បំណតែ​មួយគត់ គឺ​ដើម្បី​ថែរក្សា ការពារ និង​អភិរក្ស​ធនធាន​វប្បធម៌ ធម្មជាតិ និង​លើក​កំពស់​ជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ​សហគមន៍ តាមរយៈ​ចំណូល​បន្ថែម​ដែល​បានមកពី​វិស័យ​ទេសចរណ៍ ដូច្នេះ​ក្នុង​ឱកាស​នេះ សូម​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​សហការ​គ្នា​ពង្រឹង​ការងារ​គ្រប់គ្រង​សហគមន៍​ទេសចរណ៍ លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ដោយ​ត្រូវ​ខិតខំ​ប្រឹងប្រែង សហការគ្នា រួម​គិត រួម​ធ្វើ និង​រួម​ទទួលខុសត្រូវ ជាអាទិ៍ ត្រូវ​រៀបចំ​កាណូត​ឲ្យបាន​ស្អាតល្អ , មាន​ពោង​សុវត្ថិភាព , អ្នក​បើកកាណូត​ត្រូវមាន​ឯកសណ្ឋាន​ត្រឹមត្រូវ និង​ត្រូវ​ឆ្លងកាត់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ជំនាញ , កាណូត​ទេសចរណ៍​ទាំងអស់ ត្រូវមាន​ការត្រួតពិនិត្យ ផ្នែក​បច្ចេកទេស​ជំនាញ​ពី​ក្រសួង​សាធារណការ ជាប្រចាំ និង​ត្រូវមាន​អាជ្ញា​បណ្ណ​ទេសចរណ៍​ជា​ចាំបាច់​។​

​ឯកឧត្តម ថោង ខុន មានប្រសាសន៍​បន្ថែម​ទៀត​ថា ប្រការ​សំខាន់​មួយទៀត​នោះ គឺ​ត្រូវ​នាំគ្នា​សិក្សា រៀនសូត្រ​ពី​ការគ្រប់គ្រង​សហគមន៍​ទេសចរណ៍​ឲ្យបាន​ល្អ ស្របតាម​ស្តង់ដារ​សហគមន៍ជាតិ និង សហគមន៍​ទេសចរ​អាស៊ាន ពិសេស​ការធានា​ឲ្យបាន​នូវ​គុណភាព​សេវា និង ការបែងចែក​ផលប្រយោជន៍​ប្រកបដោយ​សមធម៌ ហើយ​ត្រូវ​ធានា​ថា​សហគមន៍​យើង​ជា​សហគមន៍​ទេសចរណ៍​ស្អាត បៃតង មាន​អនាម័យ​ស្អាត​ល្អ គ្មាន​សំរាម បន្ទប់​ទឹកស្អាត សេវា​ពោរពេញ​ដោយ​គុណភាព ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ថោង ខុន មានប្រសាសន៍​បែ​ម​នេះ ក្នុងឱកាស​ចុះ​ពិនិត្យ​ស្ថានភាព និង​ការគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍ សន្តិសុខ សុវត្ថិភាព​ទេសចរណ៍ អនាម័យ បរិស្ថាន និង​កាណូត​ដឹកជញ្ជូន​ទេសចរណ៍​នៅ​តំបន់​ទេ​សចណ៍​ចុង​ឃ្នៀស សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក និង​សហគមន៍​ទេសចរណ៍​ជ្រាវ ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ៕

​អត្ថបទ និង រូបថត ៖ Facebook ក្រសួង​ទេសចរណ៍​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ក្រសួង​ទេសចរណ៍តំបន់បឹងទន្លេសាបព័ត៌មានខេត្តសៀមរាប​សហគមន៍​ទេសចរណ៍​សេវាកម្ម​ទេសចរណ៍​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនជាតិអាម៉េរិកម្នាក់បានស្លាប់ នៅបន្ទប់ជួលក្នុងក្រុងសៀមរាប ដោយសារជំងឺសម្ពាធឈាមឡើងខ្លាំង

ជនជាតិអាម៉េរិកម្នាក់បានស្លាប់ នៅបន្ទប់ជួលក្នុងក្រុងសៀមរាប ដោយសារជំងឺសម្ពាធឈាមឡើងខ្លាំង

ថ្ងៃនេះវត្ត​បារាយណ៍​មហានទី​រតនា​រាមហៅ​វត្ត​ស្វាយ​រមៀតបើក​ការប្រកួត​អុំទូក​លក្ខណៈ​ប្រពៃណី​

ថ្ងៃនេះវត្ត​បារាយណ៍​មហានទី​រតនា​រាមហៅ​វត្ត​ស្វាយ​រមៀតបើក​ការប្រកួត​អុំទូក​លក្ខណៈ​ប្រពៃណី​

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លើកទឹកចិត្ត​ឲ្យ​កសិករ​ខ្មែរ ពង្រឹង​គុណភាព​ផលិតផល​របស់​ខ្លួន ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ពី​ប្រទេស​ជិតខាង​

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លើកទឹកចិត្ត​ឲ្យ​កសិករ​ខ្មែរ ពង្រឹង​គុណភាព​ផលិតផល​របស់​ខ្លួន ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ពី​ប្រទេស​ជិតខាង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.