Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ព្រឹក​មិញ​នេះមណ្ឌល​រដ្ឋបាល​ក្រុង​សៀមរាបត្រូវបាន​ប្រកាស​ជា​តំបន់​គ្មាន​ផ្សែង​បារី​

ដោយ Pothe Thun
07/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
98
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែវិចិ្ឆកា ឆ្នាំ​២០១៨​នេះ លោក​សូ ប្លាតុ​ង អភិបាល​ក្រុង​សៀមរាប បាន​ប្រកាស​ជា​សាធារណៈ ដោយ​ដាក់​មណ្ឌលរដ្ឋបាល​ក្រុង​សៀមរាប ទៅជា​តំបន់​ដែល​គ្មាន​ផ្សែង​បារី ខណៈ​ដែល​ការប្រកាស​នេះ ត្រូវ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មន្ត្រីរាជការ​ក្នុង​សាលាក្រុង , ពី​ក្រសួង​សុខាភិបាល និង សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា ស៊ីត​ការ ។​

​លោក​សូរ ប្លាតុ​ង បានបញ្ជាក់​ថា ក្រុង​សៀមរាប ជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ល្បីៗ ក្នុង​តំបន់​អាស៊ី​-​អាគ្នេយ៍ ជា​ពិសេស​ខាង​វិស័យ​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ បេតិ​ភណ្ឌ ដូច្នេះ​ការ​ដាក់​ទីក្រុង​នេះ​ជា​តំបន់​គ្មាន​ផ្សែង​បារី គឺ​វា​បាន​ជួយ​លើកកម្ពស់​មុខមាត់​របស់​ប្រទេស​កម្ពុជា និង ជាការ​គិតគូរ​ដល់​សុខមាលភាព​ដល់​ពលរដ្ឋ​ទូទៅ រួម​ទាំង​អ្នកទេសចរ​ផងដែរ ស្របពេល​ដែល​ជាក់ស្តែង កំពុង​មាន​កំណើន​អ្នកទេសច​រទាំង​ក្នុងស្រុក ក្នុង​តំបន់ និង​អន្តរជាតិ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។​

​លោកស្រី​វេជ្ជបណ្ឌិត ដូមី​លីន វីឡា​រ៉េ តំណាង​សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា ការ​រ​ប្រែក្លាយ​ទីក្រុង​ទេសចរណ៍​មួយ​នេះ ឲ្យក្លាយ​ជា​ទីក្រុង​គ្មាន​ផ្សែង​បារី គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ថែម​ទៀត ក្នុង​ការជំរុញ​កំណើន​ភ្ញៀវទេសចរ​ឲ្យ​កាន់តែ​ខ្ពស់ ពិសេស​វា​ជា​ការចូលរួម​យ៉ាង​សកម្ម ក្នុង​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ ស្ដី​ពី​ការត្រួត​ពី​និត្យ​ផលិតផល​ថ្នាំជក់​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​នេះ​ជា​ការខិតខំ​ប្រឹងប្រែងរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការយកចិត្តទុកដាក់​ទៅលើ​សុខភាព​ប្រជាជន ពី​ការ​ស្លាប់​បាត់បង់​ជីវិត ដោយសារ​ការប្រើប្រាស់​ថ្នាំជក់ ក៏ដូចជា​សុខភាព​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងឡាយ ដែល​ចូលមក​ប្រទេស​កម្ពុជា ជា​ពិសេស​ទីក្រុង​សៀមរាប ឲ្យ​រួចផុត​ពី​គ្រោះថ្នាក់​ដែល​បង្ករ​ឡើង​ដោយ​ថ្នាំជក់ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់​ថា ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី គឺជា​និន្នាការ​ពិភពលោក និង​ស្រប​តាម​ប្រជាពលរដ្ឋ ៩៩​ភាគរយ តាម​ការស្ទង់មតិ​ប្រជាពលរដ្ឋ ស្ដីពី​ការគាំទ្រ​ឲ្យ​ទីក្រុង​សៀមរាប ក្លាយជា​ទីក្រុង​គ្មាន​ផ្សែង​បារី ខែតុលា ឆ្នាំ​២០១៧ គាំទ្រ​ឲ្យ​ទីក្រុង​សៀមរាប ក្លាយជា​ទីក្រុង​គ្មាន​ផ្សែង​បារី ។​

​ទីក្រុង​គ្មាន​ផ្សែង​បារី គឺមាន​៖ ១. ហាមឃាត់​ការជក់បារី ក្នុង​អគារ​នៃ​កន្លែងធ្វើការ និង​កន្លែង​សាធារណៈ , ២. ហាម​ជក់បារី​ខាង​ក្នុង​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ , ៣. អាច​ជក់​បារី​បាន នៅក្រៅ​អគារ​ចម្ងាយ ៥​ម៉ែត្រ​ពី​ច្រកចូល និង​៤. ហាម​ជក់បារី​ក្នុង​បរិវេណ​នៃ​គ្រឹះស្ថាន​សិក្សា គ្រឹះស្ថាន​សុខាភិបាល ទារកដ្ឋាន សួន​កុមារ សួនច្បារ​សាធារណៈ គ្រឹះស្ថាន​សាសនា សារមន្ទីរ រមណីដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ កន្លែង​ហាត់ប្រាណ ស្ថានីយ៍​ប្រេង​ឥ​ន្ធៈ និង​កន្លែង​ងាយ​ឆាបឆេះ ។​

​យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក បានបង្ហាញ​ថា ក្នុង​មួយ​ឆ្នាំ​មាន​មនុស្ស​ចំនួន​ប្រមាណ​ជា​៧​លាន​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​ដែល​បង្ក​មក​ពី​ការជក់បារី ហើយ​នៅ​ប្រទេស​កម្ពុជា មាន​មនុស្ស​ប្រមាណ​ជាង​១៦​ពាន់​នាក់ បាន​ស្លាប់​ដោយសារ​ការជក់បារី​នេះ ហើយ​បើ​គិត​ជា​មធ្យម មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​៣០​នាក់​ក្នុង​មួយថ្ងៃ ខណៈ​ដែល​កម្ពុជា បាន​ចំណាយ​ថវិកា​ចំនួន​១៦៣​លាន​ដុល្លា​អាមេរិក​ក្នុង​មួយឆ្នាំ ទៅ​លើ​ការព្យាបាល​ជំងឺ​ចម្បង​ចំនួន​៥​មុខ ដែល​បណ្តាល​មកពី​ការជក់បារី​រួមមាន​៖ ជំងឺមហារីក​សួត ជំងឺ​ស្ទះ​សរសៃ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល ជំងឺរបេង ត្បៀត​ទងសួត​រ៉ាំរ៉ៃ ហើយ​ពលរដ្ឋ​កម្ពុជា ក៏​បាន​ចំណាយ​ថវិកា​លើ​ការទិញ​បារី​ប្រមាណ​២០០​លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ ៕

​អត្ថបទ និង រូបថត ៖ សហការី​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: តំបន់​គ្មាន​ផ្សែង​បារី​ព័ត៌មានខេត្តសៀមរាបមណ្ឌល​រដ្ឋបាល​ក្រុង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សានុសិស្ស​ប្រមាណ​ជាង​៣០​នាក់ បាននាំគ្នា​ទៅ​សម្តែង​ឈុត​ឆាក​ដួល​ស្លាប់ នៅមុខ​ប្រាសាទ​អង្គរវត្ត ដោយសារតែ​ការជក់បារី​

សិស្សានុសិស្ស​ប្រមាណ​ជាង​៣០​នាក់ បាននាំគ្នា​ទៅ​សម្តែង​ឈុត​ឆាក​ដួល​ស្លាប់ នៅមុខ​ប្រាសាទ​អង្គរវត្ត ដោយសារតែ​ការជក់បារី​

តំណាង​អង្គការ GRET បង្ហាញថា ទីផ្សារ​កសិកម្ម​កម្ពុជា​នាបច្ចុប្បន្ន នៅតែ​ជា​បញ្ហា​ចោទ ប៉ុន្តែ​អាច​ដោះស្រាយបាន ដោយ​ធ្វើការ​ចងក្រង​ជា​សហគមន៍​កសិករ​

តំណាង​អង្គការ GRET បង្ហាញថា ទីផ្សារ​កសិកម្ម​កម្ពុជា​នាបច្ចុប្បន្ន នៅតែ​ជា​បញ្ហា​ចោទ ប៉ុន្តែ​អាច​ដោះស្រាយបាន ដោយ​ធ្វើការ​ចងក្រង​ជា​សហគមន៍​កសិករ​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បង្ហាញថា ការ​ធ្វើ​កសិកម្ម​អេកូឡូស៊ី បាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​វិស័យ​កសិកម្ម​កម្ពុជា​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បង្ហាញថា ការ​ធ្វើ​កសិកម្ម​អេកូឡូស៊ី បាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​វិស័យ​កសិកម្ម​កម្ពុជា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.