ខ្យល់កន្ទ្រាក់ដួលរលំដួលបាក់របាកាត់ទទឹងផ្លូវជាតិលេខ៦ ដួលរលំការតុបតែងលើស្ពានព្រះរាជដំណាក់ និង បណ្តាលឱ្យស្លាប់មនុស្សម្នាក់ រងរបួសធ្ងន់ម្នាក់ នៅក្រុងសៀមរាប
លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោង ១៧និង២០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប មានភ្លៀង ផ្គររន្ទះ និងខ្យល់ព្យុះ(ខ្យល់កន្ត្រាក់) បណ្តាលឱ្យដួលបាក់របាកាត់ទទឹងថ្នល់ ការតុបតែងមួយចំនួនក្នុងក្រុងសៀមរាប។ លោកបានបញ្ជាក់ថា ករណីរលំបាក់របាកាត់ទទឹងផ្លូវជាតិ៦ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ...