Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

ខ្យល់កន្ទ្រាក់ដួលរលំដួលបាក់របាកាត់ទទឹងផ្លូវជាតិលេខ៦ ដួលរលំការតុបតែងលើស្ពានព្រះរាជដំណាក់ និង បណ្តាលឱ្យស្លាប់មនុស្សម្នាក់ រងរបួសធ្ងន់ម្នាក់ នៅក្រុងសៀមរាប

ដោយ Pothe Thun
30/03/2023
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ខ្យល់កន្ទ្រាក់ដួលរលំដួលបាក់របាកាត់ទទឹងផ្លូវជាតិលេខ៦ ដួលរលំការតុបតែងលើស្ពានព្រះរាជដំណាក់ និង បណ្តាលឱ្យស្លាប់មនុស្សម្នាក់ រងរបួសធ្ងន់ម្នាក់ នៅក្រុងសៀមរាប
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោង ១៧និង២០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប មានភ្លៀង ផ្គររន្ទះ និងខ្យល់ព្យុះ(ខ្យល់កន្ត្រាក់) បណ្តាលឱ្យដួលបាក់របាកាត់ទទឹងថ្នល់ ការតុបតែងមួយចំនួនក្នុងក្រុងសៀមរាប។

លោកបានបញ្ជាក់ថា ករណីរលំបាក់របាកាត់ទទឹងផ្លូវជាតិ៦ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម បានបណ្តាលឱ្យស្លាប់មនុស្ស០១នាក់ ឈ្មោះ ផេង ចន្ធូ ភេទប្រុស មុខរបរអាជីវករផ្សារលើ និង០១នាក់ទៀតរបួសធ្ងន់ ឈ្មោះ ជា ណារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។ ជាមួយគ្នានេះ ដួលរលំការតុបតែងលើស្ពានព្រះរាជដំណាក់ សង្កត់លើរថយន្ត០១គ្រឿង តែមិនបណ្តាលឱ្យខូចខាតរថយន្ត និងរបួសអ្នកដំណើរនោះទេ និងដួលតូបត្រៀមតាំងពិព័រណ៍នៅសួនច្បារហាត់ប្រាណមាត់ស្ទឹង ។

ជាមួយគ្នានេះ ក៏មានករណីរបើកដំបូលផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។ ដោយសម្រាប់ឡែក បណ្តាស្រុកផ្សេងៗសម្រាប់ព័ត៌មានបឋមនៅល្ងាចថ្ងៃទី២៩ ខែមីនានេះ គឺមិនមានករណីរងគ្រោះអ្វីធំដុំនោះទេ ប៉ុន្តែយើងរងចាំតាមដានបន្តទៀត។
លោកនាយករដ្ឋបាលសាលាខេត្ដក៏បានបន្ថែមថា ភ្លាមៗ នេះដែរ គណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចាត់កម្លាំងចុះកាត់ រុះរើជាបន្ទាន់ ទាំងយប់ដើម្បីបញ្ចៀសការកកស្ទះចរាចរ។ រដ្ឋបាលខេត្ត សូមសម្ដែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុនៃគ្រោះធម្មជាតិនេះ និងសូមថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច យុវជន និងប្រជាពលរដ្ឋ ដែលបានចូលរួមរុះរើនេះ ដើម្បីឱ្យឆាប់ធ្វើចរាចរឡើងវិញទាំងយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានជា៣ថ្ងៃកន្លងមកនេះ ខេត្តសៀមរាបមានអាកាសធាតុក្កៅខ្លាំង ហើយបន្ទាប់ពីក្តៅខ្លាំងប្រែមកជាមានភ្លៀង ផ្គររន្ទះ និងខ្យល់ព្យុះ(ខ្យល់កន្ត្រាក់)ដែលឧបទ្ទវហេតុនៃគ្រោះធម្មជាតិនេះ បណ្តាលខូចខាតរហូតដល់បាត់បង់អាយុជីវិតមនុស្សផងដែរ៕

ដោយ៖ ឃុត សៅ ( ក្រសួងព័ត៌មាន )

Tags: ក្រុងសៀមរាបខ្យល់កន្ទ្រាក់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីជាន់ខ្ពស់ក្រសួងការងារបង្ហាញថា សិស្សដែលរៀនជំនាញផ្នែកទេសចរណ៍ប្រមាណជា ៩០ភាគរយទទួលបានការងារធ្វើពេលរៀនចប់

មន្រ្តីជាន់ខ្ពស់ក្រសួងការងារបង្ហាញថា សិស្សដែលរៀនជំនាញផ្នែកទេសចរណ៍ប្រមាណជា ៩០ភាគរយទទួលបានការងារធ្វើពេលរៀនចប់

គម្រោងសាងសង់ផ្លូវមេតុងអាមេ ក្នុងឃុំចំនួន២ក្នុងស្រុកប្រាសាទបាគង បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវមេតុងអាមេ ក្នុងឃុំចំនួន២ក្នុងស្រុកប្រាសាទបាគង បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

សិស្សសាលាបឋមសិក្សាចំនួន៣ ក្នុងរមណីយដ្ឋានអង្គរទទួលបានកាបូបសិក្សាពីអាជ្ញាធរជាតិអប្សរា

សិស្សសាលាបឋមសិក្សាចំនួន៣ ក្នុងរមណីយដ្ឋានអង្គរទទួលបានកាបូបសិក្សាពីអាជ្ញាធរជាតិអប្សរា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.