Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្រ្តីជាន់ខ្ពស់ក្រសួងការងារបង្ហាញថា សិស្សដែលរៀនជំនាញផ្នែកទេសចរណ៍ប្រមាណជា ៩០ភាគរយទទួលបានការងារធ្វើពេលរៀនចប់

ដោយ Pothe Thun
30/03/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
មន្រ្តីជាន់ខ្ពស់ក្រសួងការងារបង្ហាញថា សិស្សដែលរៀនជំនាញផ្នែកទេសចរណ៍ប្រមាណជា ៩០ភាគរយទទួលបានការងារធ្វើពេលរៀនចប់
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបត្រវិជ្ជាជីវៈក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ានជំនាន់ទី២០ នៃសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ជារដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា បច្ចុប្បន្នសិស្សដែលបានរៀនជំនាញនានាពាក់ព័ន្ធវិស័យទេសចរណ៍ នៅសាសាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូលនេះ មានប្រមាណ៩០ភាគរយ ពេលរៀនចប់ភ្លាម គឺទទួលបានការងារធ្វើភា្លម។

ឯកឧត្តម បានបញ្ជាក់ថា ក្រោយពីស្ថានភាពកូវិដមានការធូរស្រាលភ្ញៀវទេសចរបានវិលមកវិញ កម្ពុជាមានត្រូវការធនធានមនុស្សផ្នែកទេសចរណ៍ជាច្រើន សម្រាប់បម្រើឱ្យវិស័យមួយនេះ។ ហើយឥឡូវនេះរាជរដ្ឋាភិបាលកម្ពុជាបានកំពុងតែពង្រីកសាលាបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀតទៅតាមបណ្តាខេត្ត ដូចជានៅខេត្តកំពុងឆ្នាំង និងខេត្តបន្ទាយមានជ័យ កំពុងតែដំណើរការសាងសង់ ក្នុងគោលបំណងឱ្យយុវជនមានឱកាសចូលរៀន និងបណ្តុះបណ្តាលធនធានមនុស្សបំពេញតម្រូវការទីផ្សារការងារ។ ហើយរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសម្រាប់អាណត្តិក្រោយនេះ គឺបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ប្រមាណ១លាន៥សែននាក់ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ហ្វ្រាង់ស្វ័រ ស្នូបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល បានថ្លែងថា នៅក្នុងរយៈពេល ២០ឆ្នាំមកនេះ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល បានរួមចំណែកយ៉ាងសំខាន់ នៅក្នុងខេត្តសៀមរាប ក្នុងការបង្កើតធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ការលើកកម្ពស់ គុណភាពសេវាកម្មផ្នែកទេសចរណ៍ ដែលជាតម្រូវការ ទីផ្សារការងារអាទិភាពចំាបាច់សម្រាប់ខេត្តទេសចរណ៍មួយនេះ ឱ្យក្លាយទៅជាសេវាកម្ម ទេសចរណ៍ប្រកបដោយ ស្តង់ដារអន្តរជាតិ។ ជាពិសេស បានផ្តល់អនាគតដ៏ភ្លឺស្វាងដល់យុវជនកម្ពុជារាប់ពាន់នាក់។

លោក យុន លីណេ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា លោកគ្រូ-អ្នកគ្រូ បុគ្គលិក ព្រមទាំងសហការីទាំងអស់ ដែលបានចំណាយពេលវេលា និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីផ្ទេរទេពកោសល្យ និងបទពិសោធន៍ល្អៗទៅឱ្យសិក្ខាកាមរបស់យើង ឱ្យទទួលបាននូវចំណេះដឹង ក្នុងក្របខណ្ឌបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យម ដែលធ្វើឱ្យបងប្អូនមានជំនាញវិជ្ជាជីវៈផ្សេងៗគ្នា តាមចំណង់ចំណូលចិត្ត និងឧបនិស្ស័យរបស់ខ្លួន ដើម្បីយកទៅប្រកបរបរចិញ្ចឹមជិវិត និងជួយទ្រទ្រង់ជីវភាពគ្រួសារ សង្គមជាតិ ជាពិសេសលើកកម្ពស់គុណភាពសេវាកម្មផ្នែកទេសចរណ៍ នៅក្នុងខេត្តសៀមរាបឱ្យកាន់តែល្អប្រសើរជាងមុន។ លោក បានបន្តទៀតថា ជាការពិតណាស់ ចាប់ពីការបង្កើតរហូតមកដល់បច្ចុប្បននេះ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល បានដើរតួនាទីយ៉ាងសំខាន់ ប្រកបដោយសក្តានុពល ក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្សមួយនៅក្នុងខេត្ត ដោយឡែកគឺបង្កើនធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ដែលជាតម្រូវការចំាបាច់សម្រាប់ខេត្តសៀមរាប៕

សូមបញ្ជាក់ថា សិស្សទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈ នាពេលនេះមានចំនួន ២០៧ ក្នុងនោះមាន ក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ាន ចំនួន១៣៥នាក់ ផ្នែកថ្នាក់ត្រៀមបដិសណ្ឋារកិច្ចចំនួន២៦នាក់ ថ្នាក់សញ្ញាបត្រវិជ្ជាជីវៈ ផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ច មានចំនួន១៥នាក់ វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជំនាញ បដិសណ្ឋារកិច្ចសេវាកម្មសណ្ឋាគារសម្រាប់ពលករទេសន្តរប្រវេសន៍ក្រោមជំនួយឧបត្ថម្ភរបស់អង្គការអន្តរជាតិទេសន្ត- ប្រវេសន៍(IOM) ចំនួន៣១នាក់៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួង​ការងារជំនាញផ្នែកទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងសាងសង់ផ្លូវមេតុងអាមេ ក្នុងឃុំចំនួន២ក្នុងស្រុកប្រាសាទបាគង បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវមេតុងអាមេ ក្នុងឃុំចំនួន២ក្នុងស្រុកប្រាសាទបាគង បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

សិស្សសាលាបឋមសិក្សាចំនួន៣ ក្នុងរមណីយដ្ឋានអង្គរទទួលបានកាបូបសិក្សាពីអាជ្ញាធរជាតិអប្សរា

សិស្សសាលាបឋមសិក្សាចំនួន៣ ក្នុងរមណីយដ្ឋានអង្គរទទួលបានកាបូបសិក្សាពីអាជ្ញាធរជាតិអប្សរា

សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.