ព្រឹកមិញនេះគណៈកម្មការចម្រុះខេត្តសៀមរាបសម្រេចបើកផ្លូវស្ថិតនៅក្នុងភូមិអារញ្ញជូនពលរដ្ឋធ្វើដំណើរវិញបន្ទាប់ពីពលរដ្ឋម្នាក់បានធ្វើរបងបិទអស់រយៈពេល១៥ឆ្នាំកន្លងមក
កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ គណៈកម្មការចម្រុះខេត្តសៀមរាប ដឹកនាំរបស់លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ អាជ្ញាធរមូលដ្ឋាន មន្ត្រីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ និងប្រជាពលរដ្ឋផងដែរ បានធ្វើការបើកផ្លូវសាធារណៈមួយខ្សែ ជាផ្លូវរទេះចាស់ មានបណ្តោយប្រវែង២៥ម៉ែត្រ និង ទទឹងប្រវែង៣ម៉ែត្រ ...