Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វេទិកាសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ទី៤ ជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកអង្គរជុំ និងស្រុកបន្ទាយស្រីខេត្តសៀមរាប

ដោយ Pothe Thun
28/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម លោកជំទាវ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ទី៤ ដឹកនាំដោយ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភា បានរៀបចំវេទិកាសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកអង្គរជុំ និងស្រុកបន្ទាយស្រីខេត្ត ដើម្បីស្តាប់ការលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានាក្នុងដំណើរប្រព្រឹត្តិទៅ នៃការអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលស្រុកទាំងពីរ ជាពិសេសក្រុមប្រឹក្សាឃុំ ក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រចាំថ្ងៃ ។ពិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាសជូនសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លើកឡើងពីបញ្ហាប្រឈម តម្រូវការ និងសំណូមពរជុំវិញការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយផ្តោតសំខាន់លើការងារផ្តល់សេវារដ្ឋបាល អត្រានុកូលដ្ឋាន សៀវភៅស្នាក់នៅ សៀវភៅ គ្រួសារ ការកែតម្រូវអក្ខរាវិរុទ្ធក្នុងអត្រានុកូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មូលនិធិអភិវឌ្ឍន៍ឃុំ និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព សម្រាប់សមាជិកព្រឹទ្ឋសភា បានសិក្សាស្វែងយល់។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភា បានស្នើឱ្យក្រុមប្រឹក្សាឃុំ ស្មៀន និង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងអ្នកពាក់ព័ន្ឋ ប្រយ័ត្នប្រយែង ចៀសវាងនូវការឃុបឃិតគ្នាក្លែងទៅលើឯកសារ ស្ថិតិឬអត្តសញ្ញាប័ណ្ណ អត្រានុកូលដ្ឋានសម្រាប់បុគ្គលណាមួយ អំពើណាកើតចេញពីការក្លែងជាអំពើខុសច្បាប់ សូមកុំចូលរួមក្នុងការតាក់តែងលិខិតក្លែង និងកុំយល់ញាតិនាំឱ្យឃ្លាតច្បាប់។ ឯកឧត្តម ស្នើដល់នាយករដ្ឋបាលសាលាស្រុកពិនិត្យឡើងវិញអំពីការលំបាកក្នុងមូលដ្ឋានរបស់ខ្លួន ដោយខែតុលានៃឆ្នាំនីមួយៗក្រុមប្រឹក្សាឃុំត្រូវធ្វើលិខិតអំពីតម្រូវការនៃការប្រើប្រាស់សៀវភៅភ្លោះ និងសំបុត្រអត្រានុកូលដ្ឋាន ទាំងកើតទាំងអាពាហ៍ពិពាហ៍ទាំងមរណៈភាព ដាក់ជូនទៅនាយករដ្ឋបាលស្រុកដើម្បីបូកសរុបស្នើសុំបន្ថែម។

ឯកឧត្តម ក៍បានជំរុញដល់មន្ត្រីជាអាជ្ញាធរមូលដ្ឋានឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំ ទាក់ទងទៅនឹងការកែសម្រួលអក្ខរាវីរុទ្ឋ ត្រូវជួយប្រាប់គ្នីគ្នា និងរំលឹកដល់ប្រជាពលរដ្ឋឱ្យឧស្សាហ៍ផ្ទៀងផ្ទាត់នូវឯកសារប្រជាពលរដ្ឋណា ដែលមានសន្លឹកបញ្ជីជាតិនៅក្នុងដៃខ្លាចមានការខុសអក្ខរាវីរុទ្ឋ ខុសឈ្មោះភេទ ឬថ្ងៃខែឆ្នាំកំណើត ដើម្បីការកែសម្រួល ហើយឯកសារទាំងនោះត្រឹមក្នុងឃុំ។ តែបើឯកសារសៀវភៅអត្រានុកូលដ្ឋាន បញ្ជូនទៅស្រុកៗបញ្ជូនទៅខេត្តៗបញ្ជូនទៅក្រសួងមហាផ្ទៃ ការកែអក្ខរាវីរុទ្ឋត្រូវទៅធ្វើនៅក្រសួងដែលជាការលំបាកដល់បងប្អូនអ៊ុពូមីង ហេតុនេះទាមទារឱ្យអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសហការជួយគ្នា ក្តាប់ឱ្យបាននូវសំណូមពរ និងបញ្ហារបស់បងប្អូនប្រជាពលរដ្ឋ ។ទាក់ទងទៅនឹងមូលនិធិឃុំសង្កាត់ថាមានការយឹតយូរ ត្រូវបានឯកឧត្តម បញ្ជាក់ថា៖ ការយឺតយូរអាចជាប់ពាក់ព័ន្ឋទៅនឹងការដេញថ្លៃ និងទំនាស់ផលប្រយោជន៍ ហេតុនេះអាជ្ញាធរឃុំសង្កាត់ក៏ត្រូវពិនិត្យផងដែរទៅលើភាគីដេញថ្លៃតើភាពយឹតយ៉ាវបណ្តាលមកពីមូលហេតុអ្វីខ្លះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមមានប្រសាសន៍បន្តថា៖ នឹងប្រមូលមតិយោបល់ដែលវាគ្មិនបានលើកឡើងក្នុងវេទិកានេះយកទៅពិនិត្យ ពិភាក្សាជាមួយក្រុមការងារព្រឹទ្ធសភាប្រចាំភូមិភាគ ទី៤ តើត្រូវយកមតិយោបល់ណាខ្លះដែលត្រូវលើកសំណើរទៅសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីផ្ញើជូនទៅស្ថាប័នពាក់ព័ន្ឋឱ្យជួយសម្រួលតាមតែអាចធ្វើទៅបានដើម្បីឱ្យបរិយាកាសនៃអង្គវេទិកាដែលបានលើកឡើងមានស្ថានភាពល្អប្រសើរនិងរីកចំរើននៅក្នុងមូលដ្ឋាន ៕

អត្ថបទ និងរូបភាព: លោកយូ វង្ស
កែសម្រួល: លីវ សុខុន

Tags: សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សំណង់អគាររដ្ឋ , ភោជនីយដ្ឋាននិងតូបលក់ដូរគ្រប់ប្រភេទសរុបប្រមាណ១៥០ខ្នង នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត ត្រូវបានរុះរើរួចរាល់ទាំងស្រុង

សំណង់អគាររដ្ឋ , ភោជនីយដ្ឋាននិងតូបលក់ដូរគ្រប់ប្រភេទសរុបប្រមាណ១៥០ខ្នង នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត ត្រូវបានរុះរើរួចរាល់ទាំងស្រុង

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់ឲ្យដំណើរការជាលើកដំបូង នូវប្រព័ន្ធផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់ឲ្យដំណើរការជាលើកដំបូង នូវប្រព័ន្ធផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ

អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលជញ្ជាំងកំផែងក្រុងអង្គរធំ ដំណាក់កាលទី៣ ក្រោមជំនួយថវិកាពីរាជរដ្ឋាភិបាលកម្ពុជា

អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលជញ្ជាំងកំផែងក្រុងអង្គរធំ ដំណាក់កាលទី៣ ក្រោមជំនួយថវិកាពីរាជរដ្ឋាភិបាលកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.