Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់ឲ្យដំណើរការជាលើកដំបូង នូវប្រព័ន្ធផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ

ដោយ Pothe Thun
28/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់ឲ្យដំណើរការជាលើកដំបូង នូវប្រព័ន្ធផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ
72
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ថុំ បណ្តូល អនុប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យនិងបញ្ជីបោះឆ្នោត បានបង្ហាញឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប ដាក់ឲ្យដំណើរការជាលើកដំបូង នូវប្រព័ន្ធផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ(អនឡាញ) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដែលប្រព័ន្ធផ្លាស់ប្តូរឯកសារនេះ ដំណើរការតាមគេហទំព័រ Voterlist.nec.gov.kh ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។

លោក ថុំ បណ្តូល បានបញ្ជាក់ទៀតថា ការប្រើប្រាស់ប្រព័ន្ធថ្មីនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលឲ្យអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០១៩ ដែលបានប្រើប្រាស់ឯកសារចុះឈ្មោះបោះឆ្នោត ដូចជាអត្តសញ្ញាណសញ្ជាតិខ្មែរប្រភេទ១ , ប្រភេទ២អស់សុពលភាព ឬបានប្រើប្រាស់ត្រឹមតែឯកសារបញ្ជាក់អត្តសញ្ញាណនោះ បានផ្លាស់ប្តូរឯកសារចុះឈ្មោះរបស់ខ្លួនតាមអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរប្រភេទថ្មីវិញ សំដៅធ្វើឲ្យបញ្ជីឈ្មោះបោះឆ្នោតកាន់តែច្បាស់លាស់ពេញលេញ និងមានបច្ចុប្បន្នភាព ។
លោក ថុំ បណ្តូល មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ដល់មន្រ្តីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប និងភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្តីពីការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដែលមានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សមត្ថកិច្ចទាំង៣ប្រភេទ តំណាងគណបក្សនយោបាយនានា អង្គការក្រៅរដ្ឋាភិបាល និងមន្រ្តីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប សរុបជិត ៦០នាក់ ។

លោក អ៊ាម ស៊ីណា អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនឹងចាប់ផ្តើមពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ចំពោះអ្នកដែលមានអាយុ១៨ឆ្នាំឡើង ដោយត្រូវប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ហើយមេភូមិនឹងចុះចែកលិខិតអញ្ជើញដល់អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ សម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និងបន្តផ្តល់លិខិតអញ្ជើញឲ្យទៅសាលាឃុំ-សង្កាត់ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដើម្បីឲ្យអ្នកដែលបានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទចាស់ ឬឯកសារសំអាងទៅចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំមុនៗកន្លងទៅ មកធ្វើការកែតម្រូវឡើងវិញតាមអត្តសញ្ញាណប័ណ្ណប្រភេទថ្មី ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលជញ្ជាំងកំផែងក្រុងអង្គរធំ ដំណាក់កាលទី៣ ក្រោមជំនួយថវិកាពីរាជរដ្ឋាភិបាលកម្ពុជា

អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលជញ្ជាំងកំផែងក្រុងអង្គរធំ ដំណាក់កាលទី៣ ក្រោមជំនួយថវិកាពីរាជរដ្ឋាភិបាលកម្ពុជា

កាកបាទក្រហមកម្ពុជា បរិច្ចាគថវិកាសប្បុរសធម៌ ២ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

កាកបាទក្រហមកម្ពុជា បរិច្ចាគថវិកាសប្បុរសធម៌ ២ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ជួបសំណេះសំណាលជាមួយកសិករគម្រូជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផ្នែកដំណាំបន្លែ ក្នុងខេត្តសៀមរាប

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ជួបសំណេះសំណាលជាមួយកសិករគម្រូជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផ្នែកដំណាំបន្លែ ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.