Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា បរិច្ចាគថវិកាសប្បុរសធម៌ ២ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

ដោយ Pothe Thun
30/08/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
កាកបាទក្រហមកម្ពុជា បរិច្ចាគថវិកាសប្បុរសធម៌ ២ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូននូវការកោតសរសើរចំពោះបេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ថាបានបំពេញការងារមនុស្សធម៌ លើការផ្តល់សេវាដោយឥតគិតថ្លៃ ក្នុងការធ្វើឲ្យប្រសើរឡើង នូវការគាំពារសុខភាពកុមារកម្ពុជា !

គឺជាទឹកចិត្តដ៏សប្បុរស ថវិកាចំនួន២ម៉ឺនដុល្លាអាមេរិក នៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកទៅឧបត្ថម្ភជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ តាមរយ:នៃការអញ្ជើញផ្ទាល់ជាតំណាងដ៏ខ្ពង់ខ្ពស់ ដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រមកម្ពុជា និងសហការី ព្រមទាំងមានវត្តមាន លោកជំទាវ ទាងអេង-ទៀសីហា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។

នេះមិនមែនជាលើកដំបូងនោះទេ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានយកចិត្តទុកដាក់ជួយឧបត្ថម្ភជាថវិកាដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យពេទ្យកុមារមួយនេះ ក្នុងតម្លៃនៃការគាំទ្រ និងរួមចំណែកដល់ការទ្រទ្រង់សុខុមាលភាពកុមារកម្ពុជា។ លោកជំទាវ ម៉ែន នារីសោភ័គ មានប្រសាសន៍ឲ្យដឹងយ៉ាងដូច្នេះ ក្នុងឱកាសប្រគល់ជូនថវិកាអំណោយសប្បុរសធម៌នោះ និងបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកពេទ្យ ដោយភ្ជាប់ជាមួយនូវការកោតសរសើរចំពោះបេសកកម្មមនុស្សធម៌ ពិនិត្យ-ព្យាបាល និងថែទាំជំងឺកុមារដោយឥតគិតថ្លៃ អស់រយ:ពេលជាង២០ឆ្នាំកន្លងមកនេះ ដែលបេសកកម្មនោះ អាចនិយាយបានថា ជាការជួយសម្រាលបន្ទុកយ៉ាងច្រើនរបស់រាជរដ្ឋាភិបាល លើសពីនោះតម្លៃ ដែលមិនអាចកាត់ថ្លៃបាននោះ គឺជាការជួយសង្គ្រោះជីវិតកុមារកម្ពុជា ចេញពីការគំរាមកំហែងនៃជំងឺផ្សេងៗផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី Claudia Turner នាយិកាប្រតិបត្តិ នៃមន្ទីរពេទ្យកុមារអង្គរ បង្ហាញជូនថា មន្ទីរពេទ្យនេះ គឺជាអង្គភាពក្រៅរដ្ឋាភិបាលមិនរកប្រាក់ចំណេញ បង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ដោយអ្នកថតរូបមួយរូប ជាជនជាតិជប៉ុន ( លោក ខេនរ៉ូ អុីស៊ុ ) ។ ជាមធ្យមក្នុង១ថ្ងៃៗ មានកុមារជាង៥០០នាក់ មកទទួលយកសេវាសុខភាព។ ២១ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យបានផ្តល់ការពិនិត្យព្យាបាលជំងឺ និងថែទាំកុមារកម្ពុជាបានជាង២លាន៥សែនករណី ប្រកបដោយគុណភាព និងឥតគិតថ្លៃ។ សេវាសុខាភិបាល ឥតគិតថ្លៃ សម្រាប់ទារក និងកុមារទាំងនោះរួមមាន ការពិគ្រោះពិនិត្យជំងឺក្រៅ ការថែទាំសុខភាព ការសម្រាកព្យាបាល សេវាសង្គ្រោះបន្ទាន់ ការថែទាំជំងឺធ្ងន់ធ្ងរ សេវាថែទាំសុខភាពមាត់ធ្មេញ ការព្យាបាលភ្នែក វះកាត់តូចធំ ថែទាំជំងឺរ៉ាំរ៉ៃដូចជា អេដស៍ មហារីក ជំងឺបេះដូង ប្រព័ន្ធប្រសាទ ជាដើម។

ដើម្បីទទួលបានលទ្ធផលទាំងនេះ ក្នុង១ឆ្នាំៗ មន្ទីរពេទ្យមានតម្រូវការថវិកាប្រមាណជា ៦លាន ៥សែនដុល្លា ដែលបានមកពីការចូលរួមដោយសប្បុរសជនក្នុង និងក្រៅប្រទេស។ បេសកកម្មរបស់មន្ទីរពេទ្យនេះ គឺធ្វើឲ្យប្រសើរឡើង នូវការគាំពារសុខភាពសម្រាប់កុមារកម្ពុជាគ្រប់រូប បើទោះជាពួកគេរស់នៅទីណា នៅកន្លែងណា មិនមានលុយកាក់ក៏ដោយ ៕

អត្ថបទ និងរូបភាព: លោក ងិន គឹមឡេង
កែសម្រួលដោយ លីវ សុខុន

Tags: #ព៍ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ជួបសំណេះសំណាលជាមួយកសិករគម្រូជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផ្នែកដំណាំបន្លែ ក្នុងខេត្តសៀមរាប

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ជួបសំណេះសំណាលជាមួយកសិករគម្រូជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផ្នែកដំណាំបន្លែ ក្នុងខេត្តសៀមរាប

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជ្រើសរើសយកខេត្តសៀមរាប សម្រាប់ការបើកសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារ នៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជ្រើសរើសយកខេត្តសៀមរាប សម្រាប់ការបើកសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារ នៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍

ស្រុកបន្ទាយស្រី៖ស្រែសង្គមជុំទី១ អាចទទួលបានទិន្នផលស្រូវ១០០តោនសម្រាប់ជួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងស្រុក

ស្រុកបន្ទាយស្រី៖ស្រែសង្គមជុំទី១ អាចទទួលបានទិន្នផលស្រូវ១០០តោនសម្រាប់ជួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងស្រុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.