Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ជួបសំណេះសំណាលជាមួយកសិករគម្រូជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផ្នែកដំណាំបន្លែ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
31/08/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាល ជាមួយលោក ឈាវ ហុង កសិករគម្រូជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផ្នែកដំណាំបន្លែ និងចុះពិនិត្យស្ថានភាព កសិករ នៃសហគមន៍កសិកម្មសំរោងមានជ័យ គាំទ្រដោយកម្មវិធី អាស្ប៉ាយ(ASPIRE) ស្ថិតក្នុងភូមិ សំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សូមជម្រាបថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា អាស្ប៉ាយ(ASPIRE) ជាកម្មវិធីសម្រាប់ជួយដល់ កសិករទទួលបាននូវបច្ចេកទេស និងធាតុចូលថ្មីៗ ក្នុងវិស័យកសិកម្ម ដែលអាចដាំដុះបានគ្រប់រដូវកាលពេញមួយឆ្នាំ ដោយមិនប្រឈមនឹងការប្រែប្រួលអាកាសធាតុឡើយ។ ហើយបច្ចេកទេសទាំងនោះ ក៏បានជំរុញដល់ផលិតកម្មកសិផល ទទួលបានទិន្នផលកើនឡើង និងមានគុណភាព សមស្របតាមតម្រូវការទីផ្សារ។

តាមការឲ្យដឹងពី លោក ឈាវ ហុង កសិករ នៃសហគមន៍កសិកម្មសំរោងមានជ័យ បញ្ជាក់ថា សហគមន៍របស់លោក មានផ្ទៃដីសរុបជាង ៧ហិកតា ក្នុងនោះ ប្រើប្រាស់សម្រាប់ បណ្ដុះផ្សិត ដាំបន្លែយកស្លឹក យកផ្លែ ចិញ្ចឹមត្រី ចិញ្ចឹមមាន់ និងមួយផ្នែកទៀត សម្រាប់ផលិតជីកំប៉ុស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្ថែមថា រយៈពេល ២០ឆ្នាំជាកសិករ នៅឆ្នាំ២០១៩ គឺជាឆ្នាំដែលលោកមានមោទនភាពបំផុត ដែលបានធ្វើឲ្យការប្រកបរបរកសិកម្ម របស់លោកបោះជំហានទៅមុខ ដោយមានការបញ្ជាទិញពីអាជីករក្នុងផ្សារតូចធំ ផ្សារទំនើបនានា ព្រមទាំងឈ្មួញមួយចំនួនទៀត ព្រមទាំងបានក្លាយជាកសិករគម្រូជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស។ សម្រាប់ឆ្នាំ២០២០ ទោះបីវិបត្តិកូវីត១៩ នៅបន្តទៅមុខ ក៏អាជីពរបស់លោកពុំមានផលប៉ះពាល់គួរឲ្យព្រួយបារម្ភឡើយ ដោយសារ កម្មវិធី អាស្ប៉ាយ(ASPIRE) របស់រាជរដ្ឋាភិបាលកម្ពុជា បានជួយដល់គាំទ្រដល់ពួកគាត់។

លើកឡើងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់កសិករទាំងអស់ ត្រូវបន្តខិតខំ បង្កើនបរិមាណផលិតផល ដើម្បីធានាការផ្គត់ផ្គង់ គុណភាព និងកែច្នៃការវេចខ្ចប់ សម្រាប់ធ្វើការប្រកួតប្រជែងនៅលើទីផ្សារ។ ស្របទៅនឹងឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ពិតជាចង់បាន ចង់ឃើញ ប្រជាពលរដ្ឋខ្មែរមានជីវភាពធូរធារ រស់នៅជួបជុំគ្រួសារ ក្រោមម្លប់សុខសន្តិភាព ហើយរួមគ្នាខិតខំ ដើម្បីដើរឆ្ពោះទៅរកគោលដៅអភិវឌ្ឍសេដ្ឋកិច្ចជាតិនាឆ្នាំ២០៣០ និង២០៥០។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែកកូនកង្កែប ពូជបន្លែ ចំណីសត្វ និងថវិកាមួយចំនួន ជូនដល់សហគមន៍សំរោងមានជ័យផងដែរ។

គួរបញ្ជាក់ថា អាស្ប៉ាយ ជាកម្មវិធី គាំទ្រវិស័យកសិកម្មទូទាំងប្រទេស របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលហិរញ្ញប្បទាន ពី អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងមានការចូលរួម ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ សម្រាប់ខេត្តសៀមរាបបានចាប់ផ្តើមអនុវត្តន៍កម្មវិធី អាស្ប៉ាយ នៅឆ្នាំ២០១៩ ដោយផ្តោតសំខាន់ លើចងក្រងក្រុមគ្រួសារកសិករ ជាបណ្តុំអាជីវកម្ម កសិកម្ម មានដូចជាបណ្តុំអាជីវកម្មស្រូវ បណ្តុំអាជីវកម្មបន្លែ បណ្តុំអាជីវកម្មចិញ្ចឹមមាន់ បណ្តុំអាជីវកម្មចិញ្ចឹមត្រី។ល។ បច្ចុប្បន្នសហគមន៍កសិកម្ម ដែលបានចុះបញ្ជីនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មានចំនួន៥៥ កំពុងប្រកបរបរចម្រុះ គឺមានដូចជាផលិតកម្មស្រូវពូជ ស្រូវចំណី ដាំដំណាំបន្លែ ចិញ្ចឹមសត្វ វារីវប្បកម្ម និងសេវាកម្មផ្សេងៗ ជាមួយគ្នានេះក៏បានបង្កើតជាសហភាពសហគមន៍កសិកម្មបានចំនួន២ ដែល មានសហគមន៍កសិកម្ម ចូលជាសមាជិកសហភាពចំនួន ២៨សហគមន៍។

អត្ថបទ និងរូបភាព: លោក យូ វង្ស
កែសម្រួលដោយ៖ លោក សេង ផល្លី

Tags: កសិករគម្រូរដ្ឋមន្ត្រីក្រសួងកសិកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជ្រើសរើសយកខេត្តសៀមរាប សម្រាប់ការបើកសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារ នៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជ្រើសរើសយកខេត្តសៀមរាប សម្រាប់ការបើកសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារ នៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍

ស្រុកបន្ទាយស្រី៖ស្រែសង្គមជុំទី១ អាចទទួលបានទិន្នផលស្រូវ១០០តោនសម្រាប់ជួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងស្រុក

ស្រុកបន្ទាយស្រី៖ស្រែសង្គមជុំទី១ អាចទទួលបានទិន្នផលស្រូវ១០០តោនសម្រាប់ជួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងស្រុក

ថ្ងៃទី៧ខែកញ្ញានេះ សាលារៀនសាធារណជាង៦០០កន្លែងក្នុងខេត្តសៀមរាប នឹងបើកដំណើរការឡើងវិញ

ថ្ងៃទី៧ខែកញ្ញានេះ សាលារៀនសាធារណជាង៦០០កន្លែងក្នុងខេត្តសៀមរាប នឹងបើកដំណើរការឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.