Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ស្រុកបន្ទាយស្រី៖ស្រែសង្គមជុំទី១ អាចទទួលបានទិន្នផលស្រូវ១០០តោនសម្រាប់ជួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងស្រុក

ដោយ Pothe Thun
31/08/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
136
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរស្រុកបន្ទាយស្រី បានចាប់ផ្ដើមប្រមូលផលស្រូវ ពីស្រែសង្គម ជុំទី១ លើផ្ទៃដី១០ហិកតា នៃផ្ទៃដីសរុប៤០ហិកតា ។ តាមការប៉ាន់ស្មាន ទិន្នផលសរុបអាចទទួលបានប្រហែល ១០០តោន នេះបើតាមប្រសាសន៍ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។

លោកអភិបាលស្រុក បង្ហាញថា ស្រែសង្គម ដែលអាជ្ញាធរបានធ្វើនៅជុំទី១នេះ គឺទទួលបានផលល្អប្រសើរ ដោយក្នុងមួយហិកតាទទួលបានផលស្រូវចន្លោះ ២តោនកន្លះ ទៅ៣តោន។ ប្រសិនបើទិន្នផលស្រូវសរុបទទួលបាន ១០០តោន នោះអង្ករដែលកិនហើយ អាចទទួលបានប្រហែល ៥០តោន។ ចំពោះផលស្រូវ ដែលទទួលបាន ជំហានដំបូង ត្រូវបែងចែក ជូនម្ចាស់ស្រែ ដែលបានផ្តល់ដីស្រែ ឱ្យអាជ្ញាធរធ្វើការដាំដុះ ទៅតាមកិច្ចសន្យាដែលបានព្រមព្រៀង។ បន្ទាប់មកអាជ្ញាធរស្រុក នឹងយកស្រូវនៅសល់ ទៅកិន ជាអង្ករ សម្រាប់យកទៅចែកជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាតនៅក្នុងស្រុកបន្ទាយស្រី ដែលមានចំនួនប្រមាណ២ពាន់គ្រួសារ។

លោកអភិបាលស្រុក បញ្ជាក់បន្ថែមថា ដោយសារតែទិន្នផលស្រូវជុំទី១នេះ ទទួលបានផលល្អ រដ្ឋបាលស្រុក នឹងបន្តអនុវត្តន៍ស្រែសង្គមជុំទី២បន្តទៀត ដែលគ្រោងនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២១ ក្នុងគោលបំណង ជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ក្រមួយ និងក្រពីរ នៅក្នុងស្រុកបន្ទាយស្រី។ ទន្ទឹមនោះ លោក ក៏បានថ្លែងអំណរគុណ ដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសសប្បុរសជនដែលបានជួយឧបត្ថម ធ្វើឱ្យស្រែសង្គមនេះទទួលបានផលល្អប្រសើរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកថា ស្រែសង្គម មានទីតាំងស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចាប់ផ្ដើមអនុវត្តន៍ការដាំដុះកាលពីដើមខែឧសភា ឆ្នាំ២០២០ ក្រោមគំនិតផ្ដួចផ្ដើមរបស់រដ្ឋបាលស្រុកបន្ទាយស្រី និងចូលរួមធ្វើការដាំដុះពី អាជ្ញាធរស្រុក-ឃុំ យុវជន និងប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីផងដែរ។

អត្ថបទ និងរូបភាព: លោក ឃុត សៅ
កែសម្រួលដោយ៖ លោក សេង ផល្លី

Tags: ស្រុកបន្ទាយស្រីស្រែសង្គម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្ងៃទី៧ខែកញ្ញានេះ សាលារៀនសាធារណជាង៦០០កន្លែងក្នុងខេត្តសៀមរាប នឹងបើកដំណើរការឡើងវិញ

ថ្ងៃទី៧ខែកញ្ញានេះ សាលារៀនសាធារណជាង៦០០កន្លែងក្នុងខេត្តសៀមរាប នឹងបើកដំណើរការឡើងវិញ

ប្រជាពលរដ្ឋចំនួន២ភូមិនៅក្នុងសង្កាត់សំបួរបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីពីក្រុមការងារជំនាញនៃមន្ទីររៀបចំដែនដីនគរូបណីយកម្មសំណង និងសុរិយោដីខេត្តសៀមរាប

ប្រជាពលរដ្ឋចំនួន២ភូមិនៅក្នុងសង្កាត់សំបួរបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីពីក្រុមការងារជំនាញនៃមន្ទីររៀបចំដែនដីនគរូបណីយកម្មសំណង និងសុរិយោដីខេត្តសៀមរាប

មន្ទីរបរិស្ថានខេត្តសៀមរាប នឹងចាត់វិធានការតាមច្បាប់ ដល់ម្ចាស់អាជីវកម្មទិញ និងរក្សាទុកសំណល់អេឡិចត្រូនិច មិនគោរពសេចក្ដីណែនាំពីវិធានការគ្រប់គ្រងសំណល់អេឡិចត្រូនិច

មន្ទីរបរិស្ថានខេត្តសៀមរាប នឹងចាត់វិធានការតាមច្បាប់ ដល់ម្ចាស់អាជីវកម្មទិញ និងរក្សាទុកសំណល់អេឡិចត្រូនិច មិនគោរពសេចក្ដីណែនាំពីវិធានការគ្រប់គ្រងសំណល់អេឡិចត្រូនិច

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.