Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ព្រឹក​មិញ​នេះគណៈកម្មការ​ចម្រុះ​ខេត្តសៀមរាបសម្រេច​បើកផ្លូវ​ស្ថិតនៅក្នុង​ភូមិ​អារញ្ញ​ជូន​ពលរដ្ឋ​ធ្វើដំណើរ​វិញបន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​បាន​ធ្វើ​របង​បិទ​អស់​រយៈពេល​១៥​ឆ្នាំកន្លងមក​

ដោយ Pothe Thun
30/11/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
226
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ គណៈកម្មការ​ចម្រុះ​ខេត្តសៀមរាប ដឹកនាំ​របស់​លោក នួន ពុទ្ធា​រ៉ា អភិបាល​ក្រុង​សៀមរាប ដោយ​មាន​ការ​និមន្ត អញ្ជើញ​ចូលរួម​ពី​ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​មន្ទីរ អង្គភាព​ជំនាញ​មាន​ការពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ផងដែរ បាន​ធ្វើ​ការបើកផ្លូវ​សា​ធា​រណៈ​មួយ​ខ្សែ ជា​ផ្លូវ​រទេះ​ចាស់ មាន​បណ្តោយ​ប្រវែង​២៥​ម៉ែត្រ និង ទទឹង​ប្រវែង​៣​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប ជូន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​វិញ បន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​បាន​ធ្វើ​របង​បិទ​អស់​រយៈពេល​១៥​ឆ្នាំកន្លងមក ។​

​លោក នួន ពុទ្ធា​រ៉ា បានឲ្យដឹងថា ការបិទផ្លូវ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អាស្រ័យ​ដោយ​ធ្វើដំណើរ​ចេញចូល​ផ្លូវ​នេះ បាន​ដាក់​ពាក្យបណ្តឹង​ប្ដឹង​ឈ្មោះ ដឿ​ន សំអឿន ដែល​បាន​បិទ​អស់​រយៈពេល ១៥​ឆ្នាំ​មកហើយ ហើយ​អាជ្ញាធរ​ក្រុង​សៀមរាប បាន​ធ្វើ​លិខិត​ជូនដំណឹង​ជូន​ដល់​ឈ្មោះ ដឿ​ន សំអឿន ដែល​ជា​តំណាង​ឲ្យឈ្មោះ ហ៊ិ​ន គា ដែល​បាន​ស្លាប់​នោះ ធ្វើការ​រុះរើ​របង​ពី​ផ្លូវ​នេះ​ចេញ ជាច្រើន​លើក​មក​ហើយ ប៉ុន្តែ​នៅតែ​មិន​ព្រម​រុះរើ​បើកផ្លូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខាងក្រោយ​បាន​ធ្វើ​ដំណើរ​ឡើយ ។​

​លោក នួន ពុទ្ធា​រ៉ា បានឲ្យដឹង​ទៀតថា ដើម្បី​អនុវត្តន៍​នូវ​សេចក្តីណែនាំ​របស់​អាជ្ញាធ​រ​ខេត្ត និង អាជ្ញាធរ​ក្រុង ឲ្យមាន​ប្រសិទ្ធភាព​នោះ ថ្ងៃ​នេះ​គណៈកម្មការ​ចម្រុះ បាន​ចុះមក​អនុវត្តន៍​ជាក់ស្តែង ដោយ​មិន​បណ្តែតបណ្តោយ​តទៅ​ទៀត​ឡើយ ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ហើយ​ចំពោះ​ការរុះរើ​នេះ អាជ្ញាធរ​មិន​បាន​ទទួលខុសត្រូវ លើ​ការខូចខាត បាត់បង់​ទ្រព្យសម្បត្តិ​នោះ​ឡើយ ខណៈ​ផ្លូវ​នេះ គឺ​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើ​ដំណើរ ការដឹកជញ្ជូន​កសិផល ទៅ​កាន់​ទីផ្សារ ការធ្វើដំណើរ​របស់​សិស្សានុសិស្ស និង ចាស់ព្រឹទ្ធាចារ្យ​ទៅ​ទី​វត្ត​អារាម ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​ក្រុង​សៀមរាប​

Tags: គណៈកម្មការ​ចម្រុះ​ផ្លូវព័ត៌មានខេត្តសៀមរាបអភិបាល​ក្រុង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹកមិញនេះ មានភ្ញៀវជាតិនិងអន្តរជាតិចំនួន៥០២នាក់ បានចូលរួមក្នុងកម្មវិធីប្រណាំងកង់ដើម្បីកុមារលើកទី១៣ នៅព្រះលានជល់ដំរី នៃបរិវេណប្រាសាទបាយ័ន

ព្រឹកមិញនេះ មានភ្ញៀវជាតិនិងអន្តរជាតិចំនួន៥០២នាក់ បានចូលរួមក្នុងកម្មវិធីប្រណាំងកង់ដើម្បីកុមារលើកទី១៣ នៅព្រះលានជល់ដំរី នៃបរិវេណប្រាសាទបាយ័ន

ជនជាតិអាមេរិកកាំងម្នាក់ ដែលស្នាក់នៅក្នុងក្រុងសៀមរាប បានស្លាប់ដោយសារគាំងបេះដូង

ជនជាតិអាមេរិកកាំងម្នាក់ ដែលស្នាក់នៅក្នុងក្រុងសៀមរាប បានស្លាប់ដោយសារគាំងបេះដូង

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបង្ហាញថា កម្ពុជា-ជប៉ុន បានបង្កើតភាពជាដៃគូ ក្នុងកម្រិតដៃគូជាយុទ្ធសាស្រ្ត ដែលនាំឲ្យកម្ពុជាបានក្លាយជាគោលដៅរបស់វិនិយោគិនជប៉ុន ចាប់តាំងពីឆ្នាំ២០១៣

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបង្ហាញថា កម្ពុជា-ជប៉ុន បានបង្កើតភាពជាដៃគូ ក្នុងកម្រិតដៃគូជាយុទ្ធសាស្រ្ត ដែលនាំឲ្យកម្ពុជាបានក្លាយជាគោលដៅរបស់វិនិយោគិនជប៉ុន ចាប់តាំងពីឆ្នាំ២០១៣

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.