Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបង្ហាញថា កម្ពុជា-ជប៉ុន បានបង្កើតភាពជាដៃគូ ក្នុងកម្រិតដៃគូជាយុទ្ធសាស្រ្ត ដែលនាំឲ្យកម្ពុជាបានក្លាយជាគោលដៅរបស់វិនិយោគិនជប៉ុន ចាប់តាំងពីឆ្នាំ២០១៣

ដោយ Pothe Thun
01/12/2018
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមាន ប្រសាសន៍ថា ប៉ុន្មានឆ្នាំកន្លងមកនេះ កម្ពុជាបានក្លាយជាគោលដៅរបស់វិនិយោគិនជប៉ុន ដែលបច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនប្រមាណជា២០០ កំពុងប្រតិបត្តិការនៅកម្ពុជា ហើយទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីមានប្រមាណ ១.៥កោដិដុល្លារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១៦ ក្នុងនោះការនាំចេញពីកម្ពុជាមានប្រមាណជា ១.២កោដិដុល្លាសហរដ្ឋអាមេរិក និងក្នុងរយៈពេល១១ខែ ដើមឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មមានប្រមាណ ១.៥កោដិដុល្លារសហរដ្ឋអាមេរិក ។

ឯកឧត្តម ឡេង វី មានប្រសាសន៍ទៀតថា ជាក់ស្តែងនៅឆ្នាំ២០១៣ ប្រទេសទាំងពីរបានបង្កើតភាពជាដៃគូ ក្នុងកម្រិតដៃគូជាយុទ្ធសាស្រ្ត នៅចំឆ្នាំខួបទី៦០ នៃចំណងការទូត ហើយសម្រាប់ដោយឡែកក្នុងកម្រិតកំរឹតអាស៊ាន-ជប៉ុន ក៏បានដើរតួនាទីជាចម្បងក្នុងនាមជាមិត្តភ័ក្តិល្អ ជាដៃគូ និង ជាអ្នកគាំទ្រដល់យន្តការនានា ដើម្បីពង្រឹងសមត្ថភាពផលិត និងទីផ្សារអាស៊ាន ក៏ស្ថិតក្នុងបេសកកម្មផងដែរ ជំរុញឲ្យការធ្វើសមាហរណកម្មអាស៊ានទាំងចាស់ទាំងថ្មី និង អាស៊ាន-ជប៉ុន ប្រកបដោយជោគជ័យ ។

ឯកឧត្តម ឡេង វី មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងឱកាសបើកអង្គវេទិកាអ្នកដឹកនាំតំបន់លើកទី២៤ របស់សមាគម អតីតកម្មសិក្សាការី ចាយកា- កម្ពុជា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្រុងសៀមរាប ក្រោមប្រធានបទ ទេសចរណ៍បៃតង ដែលអង្គវេទិកានេះ ជាវេនរបស់សមាគមអតីតកម្មសិក្សាការី ចាយកា-កម្ពុជា ក្រោមកិច្ចសហការដោយសមាគមមិត្តភាព ជប៉ុន-អាស៊ាន សតវត្សរ៍ទី២១ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា វេទិកាអ្នកដឹកនាំតំបន់ ជារបៀបវារៈមួយក្នុងចំណោមរបៀបវារៈផ្សេងទៀត របស់សមាគមមិត្តភាពអាស៊ាន-ជប៉ុនសតវត្សរ៍ទី២១ ត្រូវបានរៀបចំឡើងដោយសមាគមនៃប្រទេសសាម៉ីជាសមាជិក ដែលដើរតួនាទីផ្លាស់វេនគ្នា តាមអក្ខរក្រមនៃឈ្មោះប្រទេសនីមួយៗ និង បានការចូលរួមពីបណ្តាសមាគមអតីតកម្មសិក្សាការី ចាយកា នៃបណ្តាប្រទេសអាស៊ានទាំង១០ ដើម្បីរៀបចំដំណើរការអង្គប្រជុំពិភាក្សា សំដៅស្វែងរកដំណោះស្រាយ លើបញ្ហាប្រឈមរួមនានា ដែលប្រទេសជាសមាជិកកំពុងជួបប្រទះ ជាពិសេសការប្រឈមរបស់បណ្តាប្រទេសក្នុងសហមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ។

អង្គវេទិកាតំបន់លើកទី២៤ ក្រោមប្រធានបទ ទេសចរណ៍បៃតងនេះ គឺស្របតាមនិន្នាការប្រឈមនៃការប្រែប្រួលអាកាសធាតុ ដែលអ្នកដឹកនាំពិភពលោកកំពុងខ្វល់ខ្វាយរកដំណោះស្រាយ ហើយវេទិកានេះ គឺជាយន្តការមួយទៀត ដែលជាការគាំទ្ររបស់ប្រទេសជប៉ុន ចំពោះកិច្ចដំណើរការធ្វើឲ្យកាន់តែប្រសើរឡើងនៃទំនាក់ទំនង ជប៉ុន-អាស៊ាន ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង និង លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: កម្ពុជា-ជប៉ុនព័ត៌មានខេត្តសៀមរាបរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប រៀបចំការទូងស្គរ ដើម្បីអបអរសាទរការដាក់ «ល្ខោនខោល» ជាសម្បត្តិបេតិកភ័ណ្ឌអរូបីយនៃមនុស្សជាតិ

អាជ្ញាធរខេត្តសៀមរាប រៀបចំការទូងស្គរ ដើម្បីអបអរសាទរការដាក់ «ល្ខោនខោល» ជាសម្បត្តិបេតិកភ័ណ្ឌអរូបីយនៃមនុស្សជាតិ

អាជ្ញាធរក្រុងសៀមរាប បញ្ជាក់ថា ការលក់ដូរបណ្តោះអាសន្នលើទីតាំងមុខផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ត្រូវបានបញ្ចប់ហើយ កាលពីថ្ងៃម្សិលមិញនេះ

អាជ្ញាធរក្រុងសៀមរាប បញ្ជាក់ថា ការលក់ដូរបណ្តោះអាសន្នលើទីតាំងមុខផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ត្រូវបានបញ្ចប់ហើយ កាលពីថ្ងៃម្សិលមិញនេះ

កុមារគ-ថ្លង់ចំនួន៩០នាក់នៅខេត្តសៀមរាប ទទួលបានការបង្រៀនពីវិធីសាស្ត្ររំដោះខ្លួនចេញពីការលង់ទឹក

កុមារគ-ថ្លង់ចំនួន៩០នាក់នៅខេត្តសៀមរាប ទទួលបានការបង្រៀនពីវិធីសាស្ត្ររំដោះខ្លួនចេញពីការលង់ទឹក

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.