Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរក្រុងសៀមរាប បញ្ជាក់ថា ការលក់ដូរបណ្តោះអាសន្នលើទីតាំងមុខផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ត្រូវបានបញ្ចប់ហើយ កាលពីថ្ងៃម្សិលមិញនេះ

ដោយ Pothe Thun
03/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ពៅ សារាវុធ អភិបាលរងក្រុងសៀមរាប បានឲ្យដឹងថា បន្ទាប់ពីមានការណែនាំ និង ផ្សព្វផ្សាយ ស្តីពីការរៀបចំសណ្តាប់សម្អាតបរិស្ថាន អនាម័យ នៅលើទីតាំងលក់ដូរបណ្តោះអាសន្ននៅមុខផ្សារ តាមផ្លូវជុំវិញផ្សារ និងតាមដងផ្លូវធំមុខផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ព្រមទាំងបានអំពាវនាវឲ្យមានកិច្ចចូលរួមសហការពីសំណាក់បងប្អូនអាជីវករផងនោះ ដែលបានធ្វើឡើងក្នុងតំណាក់ការចុងក្រោយ ដោយអាជ្ញាធរក្រុងសៀមរាប នាព្រឹកថ្ងៃទី០១ ខែធ្នូកន្លងមកនេះ គឺនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ បងប្អូនអាជីវករទាំងអស់ បានព្រមព្រៀងបញ្ឈប់ការលក់ដូរនៅមុខទីតាំងផ្សារនេះទៀតហើយ ។

លោក ពៅ សារាវុធ បានបញ្ជាក់ទៀតថា ការកែប្រែមុខមាត់ផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ចេញពីសោភ័ណភាព សណ្តាប់ធ្នាប់ បរិស្ថាន និង អនាម័យមិនល្អ មិនមានការទទួលខុសត្រូវចំពោះការប៉ះពាល់សុខុមាលភាព ដោយសារតែការលក់ដូរលើទីតាំងបណ្តោះអាសន្ន នាំឲ្យមានការកកស្ទះចរាចរណ៍ជាប្រចាំ ដោយសារតែការដាក់តាំងលក់ដូររំលោភលើចំណីផ្លូវ ដែលកើតមានឡើងអស់រយៈពេលប្រហែលជាជិត២ឆ្នាំកន្លងមកនេះ ដែលវាជាបញ្ហាស្មុគស្មាញពិបាកនឹងដោះស្រាយ បើសិនជាគ្មានកិច្ចសហការពីសំណាក់បងប្អូនជាជីវករអ្នកលក់ដូរនៅទីនោះ ដូច្នេះក្នុងឱកាសនេះ ក្នុងនាមអាជ្ញាធរក្រុង សូមថ្លែងអំណរគុណដល់បងប្អូនជាជីវករអ្នកលក់ដូរ ដែលបានសហការជាមួយអាជ្ញាធរក្នុងការរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន និង អនាម័យនៃផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់នេះ ។

លោក សុខ តុញ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ បានឲ្យដឹងថា បើតាមគម្រោងប្លង់សាងសង់សង់ផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ លើទីតាំងមុខផ្សារ ដែលបានអនុញ្ញាតឲ្យបងប្អូនអ្នកលក់ដូរប្រើប្រាស់បណ្តោះអាសន្ននោះ គឺជាទីលានចំណតរថយន្ត ហើយផ្លូវជុំវិញផ្សារ ក៏ត្រូវបានស្ថិតក្នុងគម្រោងចាក់ក្រាលបេតុងទទឹង៦ម៉ែត្រ ដែលអាចឲ្យរថយន្តពន្លត់អគ្គីភ័យចូលប្រតិបត្តិការបាន ក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ និងផ្លូវ១ខ្សែទៀត ស្ថិតនៅខាងកើតផ្សារ ដែលអាជីវករប្រើប្រាស់លក់ដូរបណ្តោះអាសន្នដែរនោះ ក៏តម្រូវឲ្យរុះរើចេញហើយត្រូវចូលទៅលក់ដូរនៅក្នុងផ្សារ ដើម្បីបានជួសជុលផ្លូវនោះ សងប្រគល់ឲ្យអាជ្ញាធរក្រុងគ្រប់គ្រងប្រើប្រាស់ជាផ្លូវសាធារណៈរបស់រដ្ឋវិញ ខណៈផ្លូវមួយខ្សែនោះ ស្ថិតក្នុងគម្រោងចាក់ក្រាលបេតុងរបស់អាជ្ញាធរក្រុងសៀមរាប ដែលបច្ចុប្បន្ននៅជាផ្លូវក្រាលដីគ្រួសក្រហមនៅឡើយ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរំលឹកដែរថា មុនការសាងសង់ថ្មីនេះ ផ្សារដើមក្រឡាញ់ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង កាលពីវេលាទៀបភ្លឺ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៣ ដូចនេះការសាងសង់ថ្មីនេះ រួមទាំងការរៀបចំសណ្តាប់ធ្នាប់ផងដែរ តម្រូវឲ្យមានលក្ខណៈក្នុងទម្រង់នៃច្បាប់បង្ការហានីភ័យទាំងនោះផងដែរ ជាពិសេសគណៈកម្មការផ្សារ មានគម្រោងកសាងផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ឲ្យស្ថិតក្នុងលំដាប់ជាផ្សារគំរូនៅក្នុងខេត្តសៀមរាប នាពេលអនាគត ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប
#ផ្សារសម្តេចតេជោហ៊ុនសែនដើមក្រឡាញ់

Tags: ផ្សារសម្តេចតេជោហ៊ុនសែនដើមក្រឡាញ់ព័ត៌មានខេត្តសៀមរាបអាជ្ញាធរ​ក្រុង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កុមារគ-ថ្លង់ចំនួន៩០នាក់នៅខេត្តសៀមរាប ទទួលបានការបង្រៀនពីវិធីសាស្ត្ររំដោះខ្លួនចេញពីការលង់ទឹក

កុមារគ-ថ្លង់ចំនួន៩០នាក់នៅខេត្តសៀមរាប ទទួលបានការបង្រៀនពីវិធីសាស្ត្ររំដោះខ្លួនចេញពីការលង់ទឹក

អ្នកជំនាញការអាដហុក ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវលើភ្នំគូលែនមុននឹងបើកកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ

អ្នកជំនាញការអាដហុក ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវលើភ្នំគូលែនមុននឹងបើកកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ

កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារធានាសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់់ ក្នុងឱកាសប្រារព្ធខួបពិធីប្រារព្ធខួប២៥ឆ្នាំ នៃការបង្កើត អាយស៊ីស៊ី~អង្គរ នៅខេត្តសៀមរាប

កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារធានាសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់់ ក្នុងឱកាសប្រារព្ធខួបពិធីប្រារព្ធខួប២៥ឆ្នាំ នៃការបង្កើត អាយស៊ីស៊ី~អង្គរ នៅខេត្តសៀមរាប

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.