Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អ្នកជំនាញការអាដហុក ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវលើភ្នំគូលែនមុននឹងបើកកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ

ដោយ Pothe Thun
03/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមអ្នកជំនាញការអាដហុកនៃអង្គការយូណេស្កូចំនួន៤រូប មន្ត្រីអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីបរិស្ថាន និងភាគីក្រុមហ៊ុនសាងសង់ផ្លូវ បានចុះពិនិត្យមើលការសាង់សង់ផ្លូវថ្មីលើភ្នំគូលែន ដើម្បីត្រៀមទទួលយោបល់កែលម្អនៅក្នុងកិច្ចប្រជុំបច្ចេកទេសអាយស៊ីស៊ី-អង្គរលើកទី៣១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានឱ្យដឹងថា ក្នុងដំណើរចុះពិនិត្យរបស់ក្រុមអ្នកជំនាញការអាដហុក គឺក្នុងគោលបំណងពិនិត្យមើលនិងតាមដានការងារធ្វើផ្លូវនេះ ថាតើបានអនុវត្តន៍ត្រឹមត្រូវស្របតាមអនុសាសន៍កន្លងមកដែរឬទេ ដើម្បី​ចៀស​វាង​ផល​ប៉ះពាល់ធ្ងន់ធ្ងរដល់ព្រៃឈើនិងទីតាំងបុរាណដ្ឋានមួយចំនួនត្រូវការពារ ហើយបន្ថែមពីនោះ អ្នកជំនាញបានចុះពិនិត្យមើលរណ្តៅកំណាយចំនួន០៩កន្លែងដែលក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបាននឹងកំពុងធ្វើកំណាយ ដើម្បីឱ្យដឹងថា តើនៅក្រោមដីដែលត្រូវធ្វើផ្លូវពីលើនិងនៅសងខាងផ្លូវដែលត្រូវធ្វើផ្លូវនោះ មានបុរាណដ្ឋានឬរចនាសម្ពន្ធអ្វីដែលគួរចៀសវាងឬអត់។

លោកបណ្ឌិត រដ្ឋា បានឱ្យដឹងទៀតថា រណ្តៅចំនួន០៩កន្លែងនៅភូមិអន្លង់ធំនោះ ក្រុមការងារបានប្រទះឃើញមានបំណែកកុលាលភាជន៍តិចតួច និងបានប្រទះឃើញរចនាសម្ពន្ធធ្វើអំពីឥដ្ឋចំនួនមួយរណ្តៅ តែមិនទាន់អាចសន្និដ្ឋានបានថាជាអ្វីឱ្យប្រាកដនៅឡើយទេ គឺត្រូវការពេលវេលាដើម្បីសិក្សាបន្ថែម រីឯចំណែកយោបល់លើការធ្វើផ្លូវ ភាគច្រើនគឺគោរពតាមអនុសាសន៍កន្លងមក និងមានកន្លែងតិចតួចប៉ុណ្ណោះដែលត្រូវពង្រីកធំ ដោយយោងទៅលើស្ថានភាពផ្លូវកោង ហើយយោបល់កែតម្រូវយ៉ាងណានោះ នឹងដឹងពិស្តារនៅក្នុងអង្គប្រជុំអាយស៊ីស៊ី-អង្គរ នាពេលខាងមុខនេះ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សូមបញ្ជាក់ដែរថា ដំណើរចុះពិនិត្យទីតាំង សមិទ្ធផលការងារការដ្ឋានសាង់សង់ហេដ្ឋារចនាសម្ពន្ធសំណង់ បរិស្ថានផ្សេងៗរបស់អ្នកជំនាញការអាដហុកនៃអង្គការយូណេស្កូ គឺតែងធ្វើឡើងជាប្រចាំមុនបើកកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ដើម្បីតាមដានរាល់សកម្មភាព ការងារ ថាដំណើរទៅតាមអនុសាសន៍ និងគោរពច្បាប់បេតិកភណ្ឌពិភពលោកឬអត់៕

អត្ថបទ និង រូបថត ៖ លោក អ៊ិន សីហរិទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប
#អាជ្ញាធរជាតិអប្សរា

Tags: ផ្លូវលើភ្នំគូលែនព័ត៌មានខេត្តសៀមរាបអាជ្ញាធរជាតិអប្សរាអ្នកជំនាញការអាដហុក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារធានាសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់់ ក្នុងឱកាសប្រារព្ធខួបពិធីប្រារព្ធខួប២៥ឆ្នាំ នៃការបង្កើត អាយស៊ីស៊ី~អង្គរ នៅខេត្តសៀមរាប

កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារធានាសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់់ ក្នុងឱកាសប្រារព្ធខួបពិធីប្រារព្ធខួប២៥ឆ្នាំ នៃការបង្កើត អាយស៊ីស៊ី~អង្គរ នៅខេត្តសៀមរាប

បំណងចុងក្រោយ របស់ លោក ប៊ីត រិចឈ្នឺរ ចង់នៅខាងមុខមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី៧ ខេត្តសៀមរាប

បំណងចុងក្រោយ របស់ លោក ប៊ីត រិចឈ្នឺរ ចង់នៅខាងមុខមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី៧ ខេត្តសៀមរាប

កម្មវិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតអាយស៊ីស៊ី-អង្គរ ប្រារព្ធធ្វើហើយនៅថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន

កម្មវិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតអាយស៊ីស៊ី-អង្គរ ប្រារព្ធធ្វើហើយនៅថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.