Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្មវិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតអាយស៊ីស៊ី-អង្គរ ប្រារព្ធធ្វើហើយនៅថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន

ដោយ Pothe Thun
04/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៨ នេះ កម្មវិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចាប់ផ្តើមបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ ដោយមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ តំណាងក្រសួងការបរទេសជប៉ុន និងតំណាងក្រសួងវប្បធម៌បារាំង ព្រមទាំងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា មន្រ្តីរាជការ អ្នកជំនាញជាតិជាតិ-អន្ដរជាតិ និងអ្នកសារព័ត៌មានប្រមាណជាង ៦០០នាក់ ។

មុនចាប់ផ្តើមកម្មវិធី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបសវនការជាមួយ លោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ , ឯកឧត្តម Manabu MIYAGAWA អនុរដ្ឋមន្រ្ដី និងជាអគ្គនាយកទទួលបន្ទុកកិច្ចការវប្បធម៌ នៃក្រសួងការបរទេសជប៉ុន , លោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង តំណាងក្រសួងវប្បធម៌បារាំង និង ឯកឧត្តម Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុន ជាសហប្រធាននៃ អាយស៊ីស៊ី-អង្គរ ព្រមទាំងគណៈប្រតិភូមួយចំនួនទៀត។

គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ គឺជាយន្តការអន្ដរជាតិដើម្បីគៀងគរធនធានថវិកា ជំនាញបច្ចេកទេស និងធនធានមនុស្ស ពីសហគមន៍អន្ដរជាតិ ដើម្បីធ្វើការជួសជុល អភិរក្ស និងលើកតម្លៃប្រាសាទនានា ក៏ដូចជាការអភិវឌ្ឍរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលមានភាពធំធេង និងត្រូវការធនធានច្រើនដើម្បីអនុវត្តកាតព្វកិច្ចនេះ ហើយការចូលរួមរបស់គណៈប្រតិភូទាំងអស់ បានបង្ហាញឱ្យឃើញពីការគាំទ្រយ៉ាងរឹងមាំ ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងដំណើរការរបស់ខ្លួន គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ បានរៀបចំកិច្ចប្រជុំបច្ចេកទេសចំនួន ៣១ដង និងកិច្ចប្រជុំពេញអង្គចំនួន ២៥ដងរួចមកហើយ ហើយដែលថវិការាប់រយលានដុល្លារត្រូវបានប្រើប្រាស់ និងអ្នកជំនាញបច្ចេកទេសជាតិរាប់រយនាក់ បានទទួលការបណ្ដុះបណ្តាល និងបន្ដវេនយ៉ាងរឹងមាំ ដើម្បីធានានូវការអភិរក្សប្រកបដោយចីរភាពនៃតំបន់អង្គរ។

ជាសក្សីភាពនៃការជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងវិស័យបេតិកភណ្ឌវប្បធម៌ លោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ បានប្រគល់វិញ្ញាបនបត្រការចុះបញ្ជីលោ្ខនខោល វត្តស្វាយអណ្ដែត ជាតំណាងល្ខោនខោលនៃកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នាទីក្រុងព័រល្វី នៃសាធារណរដ្ឋ ម៉ូរីស ដល់សម្ដេចតេជោ ហ៊ុន សែន ដែលនេះជាមោទនភាពដ៏ឧត្ដុងឧត្តមរបស់កម្ពុជាទាំងមូល ហើយជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការបំពាក់មេដាយនិមិត្តរូបជូនឥស្សរជនអន្ដរជាតិ ដែលបានលះបង់កម្លាំងកាយកចិត្តក្នុងបុព្វហេតុអភរិក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។

ជាមួយនឹងទស្សនទាន និងការចែករំលែកបទពិសោធន៍ជាច្រើន ដែលកម្ពុជាឆ្លងកាត់នាអតីតកាល សម្ដេចតេជោ បានបង្ហាញអំពីការតាំងចិត្ត និងសុឆន្ទៈដ៏មោះមុត និងត្រៀមខ្លួនចូលរួមជានិច្ច ជាមួយរាល់ដៃគូសហប្រតិបត្តិការអន្ដរជាតិទាំងអស់ ក្នុងការថែរក្សាមរតកដូនតាដែលជាមរតកមនុស្សជាតិ ហើយសម្ដេចតេជោ បានរម្លឹកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមធ្វើយ៉ាងណាលើកតម្លៃបេតិកភណ្ឌជាតិឱ្យបានគង់វង្ស និងសិ្ថតស្ថេរជានិរន្តន៍ ៕

អត្ថបទ និង រូបថត ៖ សហការី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប
# ICCANGKOR

Tags: ICCANGKORកម្មវិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតអាយស៊ីស៊ី-អង្គរព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យគណបក្សនយោបាយកុំញុះញង់ឱ្យប្រជាពលរដ្ឋទៅរំលាភយកដីនៅក្នុងតំបន់បេតិកភណ្ឌ ខណៈដែលតំបន់ទាំងនោះត្រូវបានការពារនិងអភិរក្សបានយ៉ាងល្អ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យគណបក្សនយោបាយកុំញុះញង់ឱ្យប្រជាពលរដ្ឋទៅរំលាភយកដីនៅក្នុងតំបន់បេតិកភណ្ឌ ខណៈដែលតំបន់ទាំងនោះត្រូវបានការពារនិងអភិរក្សបានយ៉ាងល្អ

នៅថ្ងៃនេះ អដ្ឋិធាតុ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រិចឈ្នឺរ បានមកដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបហើយ

នៅថ្ងៃនេះ អដ្ឋិធាតុ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រិចឈ្នឺរ បានមកដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបហើយ

គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ គ្រោងចំណាយថវិការសរុប៧លានដុល្លារ

គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ គ្រោងចំណាយថវិការសរុប៧លានដុល្លារ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.