Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ គ្រោងចំណាយថវិការសរុប៧លានដុល្លារ

ដោយ Pothe Thun
05/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរជាតិអប្សរា និងនាយកប្រតិបត្តិភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តជួសជុល អភិរក្សក្រុមប្រាសាទព្រះពិធូរជំហានទី២ រួមនឹងលានជល់ដំរីនៅក្រុងអង្គរធំ ក្នុងរយៈពេល៥ឆ្នាំ និងត្រូវចំណាយថវិកាសរុបប្រមាណ ៧លានដុល្លារសហរដ្ឋអាមេរិច។

នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងពេញអង្គលើកទី២៥ របស់អាយស៊ីស៊ី-អង្គរ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា តំណាងឱ្យភាគីអាជ្ញាធរជាតិអប្សរា និងឯកឧត្តម ចុង យ៉ុងជីល (Jeong Yungil) នាយកប្រតិបត្តិភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា កយកា(KOICA) តំណាងឱ្យភាគីកូរ៉េ បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តជួសជុល អភិរក្សក្រុមប្រាសាទព្រះពិធូរជំហានទី២ រួមនឹងលានជល់ដំរីនៅក្រុងអង្គរធំ។

បន្ទាប់ពីគម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី១ បានបញ្ចប់នៅចុងឆ្នាំ២០១៨ ដោយជោគជ័យ នៅថ្ងៃទី១៦-២១ កញ្ញា ២០១៨ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានចុះមកពិនិត្យមើលការងារបច្ចេកទេស លទ្ធភាពក្នុងការជួសជុល និងប្រមូលផ្តុំព័ត៌មានផ្សេងៗ ដើម្បីឈានទៅរកការសម្រេចបន្តកិច្ចសហប្រតិបត្តិការនេះឡើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ភារកិច្ចសំខាន់ក្នុងកិច្ចសហប្រតិបត្តិការនេះ គឺអភិរក្សជួសជុលប្រាសាទជម ដែលជាប្រាសាទតូច ស្ថិតនៅក្នុងក្រុមនៃប្រាសាទព្រះពិធូរ, សិក្សាពីចំណុចហានិភ័យខ្ពស់នៅតាមប្រាសាទក្នុងក្រុមប្រាសាទព្រះពិធូ, ជួសជុលមួយផ្នែកនៅលានជល់ដំរី រួមទាំងផ្តល់សម្ភារៈក្នុងដំណើរការជួសជុលក្នុងគម្រោងនេះផងដែរ។ បន្ថែមពីលើនោះទៀត គម្រោងនេះក៏បានជួយបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកអភិរក្សបេតិកភណ្ឌវប្បធម៌ ដល់អ្នកជំនាញអាជ្ញាធរជាតិអប្សរាទៀតផង។ ហើយគម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២នេះ នឹងចាប់ផ្ដើមអនុវត្តការងារចាប់ពីឆ្នាំ២០១៩ ដល់ ២០២៣។

រូបភាព និង អត្ថបទ៖ លោក អ៊ិន សីហរិទ្ធ និង លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: ប្រាសាទព្រះពិធូរព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប បង្ហាញពីការអភិវឌ្ឍន៍ ក្នុងការវិនិយោគរបស់វិនិយោគិនអ៊ឺរ៉ុបនៅកម្ពុជា

ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប បង្ហាញពីការអភិវឌ្ឍន៍ ក្នុងការវិនិយោគរបស់វិនិយោគិនអ៊ឺរ៉ុបនៅកម្ពុជា

យប់មិញនេះ មានមនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឃុំខ្នាត

យប់មិញនេះ មានមនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឃុំខ្នាត

បុរសជនជាតិបារំាងម្នាក់ ដែលស្នាក់នៅក្នុងក្រុងសៀមរាប បានស្លាប់ដោយសារជំងឺមហារីកសួត

បុរសជនជាតិបារំាងម្នាក់ ដែលស្នាក់នៅក្នុងក្រុងសៀមរាប បានស្លាប់ដោយសារជំងឺមហារីកសួត

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.