Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប បង្ហាញពីការអភិវឌ្ឍន៍ ក្នុងការវិនិយោគរបស់វិនិយោគិនអ៊ឺរ៉ុបនៅកម្ពុជា

ដោយ Pothe Thun
05/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដំណើរទស្សនៈកិច្ច ស្វែងយល់អំពីការវិនិយោគរបស់បណ្តាប្រទេសក្នុងសហភាពអ៊ឺរ៉ុបនៅកម្ពុជា បានទាញយកចំណាប់អារម្មណ៍អ្នកសារព័ត៌មានកម្ពុជា យល់បានកាន់តែច្បាស់អំពីការវិនិយោគ នៃបណ្តាប្រទេសក្នុងសហភាពអ៊ឺរ៉ុបនៅកម្ពុជា។

 

លោក ចច អ៊ីដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ ដំណើរទស្សនកិច្ច របស់ប្រតិភូអ្នកសារព័ត៌មានកម្ពុជានាពេលនេះ គឺជាព្រឹត្តិការណ៍មួយក្នុងព្រឹត្តិការណ៍ជាច្រើន តែនេះព្រឹត្តិការណ៍ចុងក្រោយ ក្នុងគោលបំណងផ្តល់ព័ត៌មាននៃការចូលរួមសេដ្ឋកិច្ចនៃអ្នកវិនិយោគមកពីសហភាពអ៊ឺរ៉ុបមកកាន់កម្ពុជា ថាតើក្រុមហ៊ុនអ៊ឺរ៉ុបទាំងនោះ បានធ្វើអ្វីខ្លះ និងសម្រេចបានអ្វីខ្លះ ហើយនៅក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការបង្ហាញអំពីបច្ចេកវិទ្យា សកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន ដែលកំពុងដំណើរការដោយការទទួលខុសត្រូវចំពោះសង្គម បរិស្ថាន ជាដើម ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ដំណើរទស្សនកិច្ចរបស់អ្នកសារព៍ត៌មានខ្មែរលើកនេះ បានធ្វើឡើងនៅខេត្តសៀមរាបរយៈពេលមួយថ្ងៃ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងគោលដៅចំនួន៤កន្លែង គឺនៅក្រុមហ៊ុនចម្រុះសិប្បករអង្គរ នៅរោងចក្រផលិតថង់ក្រណាត់ដាក់វ៉ែនតា ក្រណាត់ជូតវ៉ែនតា និងសម្ភារៈប្រើប្រាស់ពីកំទេចក្រណាត់ PACTICS ( Cambodia ) Co.,Ltd ក្រុមហ៊ុន Cambodia Airports និង ស្ថានីយ៍ប្រេងឥន្ទនៈក្រុមហ៊ុន Cambodia TOTAL ។

នៅក្រុមហ៊ុនចម្រុះសិប្បកម្មអង្គរ លោក ចច អ៊ីដហ្គា (George Edgar) បង្ហាញថា ៖ ក្រុមហ៊ុនសិប្បកម្មអង្គរ មានលក្ខណៈផ្សេងពីក្រុមហ៊ុនដទៃទៀត ដែលសហភាពអ៊ឺរ៉ុបបានចូលរួមដោយផ្ទាល់ និងជួយជ្រោមជ្រែងឲ្យមានជាតំណាក់កាលនៃការអភិវឌ្ឍមកដល់បច្ចុប្បន្ននេះ ។

លោក ភា អានឌ្រេ រ៉ូម៉ាណូ (Pierre-Andre Romano) នាយកប្រតិបត្តិក្រុមហ៊ុនចម្រុះសិប្បកម្មអង្គរ មានប្រសាសន៍ថា ៖សិប្បកម្មអង្គរ បានបំពេញបេសកកម្មរបស់ខ្លួន ដើម្បីធ្វើឲ្យរស់ឡើងវិញនិងអភិវឌ្ឍជំនាញសិប្បកម្មប្រពៃណីខ្មែរ ផ្តល់ការបណ្តុះបណ្តាលមានគុណភាពផ្នែកសិល្បៈសិប្បកម្ម បង្កើតឲ្យមានស្ថិរភាពការងារធ្វើនៅក្នុងខេត្តសៀមរាប ។ ការដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើតឡើងតាំងពីឆ្នាំ១៩៩២ ដើម្បីផ្តល់ចំណេះដឹងវិជ្ជាជីវៈដល់យុវជន យុវនារី នៅតាមទីជនបទ ។ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនសិប្បករអង្គរ បានសាងសង់និងផ្គត់ផ្គង់ឧបករណ៍ដល់រោងសិប្បកម្មបានចំនួន៤៨កន្លែង ព្រមទាំងបានដឹកនាំទំនុកបំរុងឲ្យសិប្បករចំនួនជាង៩០០នាក់ មានការងារធ្វើ ។

លោកស្រី ជួន ស្រីម៉ៅ សិប្បការិនីជំនាញចម្លាក់ថ្ម បង្ហើបឲ្យដឹងថា ៖ ( នៅក្នុងវីដេអូ )
លោក ឌីឡូបែល អេរីក (Delobel Eric) នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Airports មានប្រសាសន៍ឲ្យដឹងថា ៖ ក្រុមហ៊ុន Cambodia Airports គឺជាក្រុមហ៊ុនរបស់កម្ពុជា មានភាគហ៊ុនដោយវិនិយោគិនបារាំង គ្រប់គ្រងដោយជនជាតិបារាំង ជាក្រុមហ៊ុនសម្បទានិកពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដំណើរការអាកាសយានដ្ឋានអន្តរជាតិទាំង៣នៅកម្ពុជា ហើយការចាប់ផ្តើមដំបូង គឺកាលពី២៥ឆ្នាំមុន ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានបង្កើតការងារប្រមាណជាចំនួន ២ ០០០នាក់ ក្នុងនេះ ៩៩% ជាជនជាតិខ្មែរ ។

ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូអ្នកសារព័ត៌មានកម្ពុជា លោក ឌីឡូបែល អេរីក (Delobel Eric) វាយតម្លៃថា ៖ វាជាឱកាសដ៏ល្អ សម្រាប់ការសិក្សាអំពីស្ថានភាពនៃអ្នកវិនិយោគិនអ៊ឺរ៉ុបនៅកម្ពុជារបស់អ្នកយកព័ត៌មានកម្ពុជា ព្រឹត្តិការណ៍បែបនេះ មិនមានជាញឹកញាប់នោះទេ ៕
បទសម្ភាសន៍ លោក Delobel Eric (មានក្នុងវីដេអូ)

រូបភាព និង អត្ថបទ៖ ងិន គឹមឡេង

Tags: ព័ត៌មានខេត្តសៀមរាបវិនិយោគិនអ៊ឺរ៉ុបនៅកម្ពុជាឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យប់មិញនេះ មានមនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឃុំខ្នាត

យប់មិញនេះ មានមនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឃុំខ្នាត

បុរសជនជាតិបារំាងម្នាក់ ដែលស្នាក់នៅក្នុងក្រុងសៀមរាប បានស្លាប់ដោយសារជំងឺមហារីកសួត

បុរសជនជាតិបារំាងម្នាក់ ដែលស្នាក់នៅក្នុងក្រុងសៀមរាប បានស្លាប់ដោយសារជំងឺមហារីកសួត

ម្ចាស់ផ្ទះ​សង់​លើ​ដី​ចំណី​ផ្លូវ ចោទប្រកាន់​ការរុះរើរ​បស់​អាជ្ញាធរ​ក្រុង ទទួលបាន​ផលប្រយោជន៍​ពី​ភាគី​ជម្លោះ​

ម្ចាស់ផ្ទះ​សង់​លើ​ដី​ចំណី​ផ្លូវ ចោទប្រកាន់​ការរុះរើរ​បស់​អាជ្ញាធរ​ក្រុង ទទួលបាន​ផលប្រយោជន៍​ពី​ភាគី​ជម្លោះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.