Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ម្ចាស់ផ្ទះ​សង់​លើ​ដី​ចំណី​ផ្លូវ ចោទប្រកាន់​ការរុះរើរ​បស់​អាជ្ញាធរ​ក្រុង ទទួលបាន​ផលប្រយោជន៍​ពី​ភាគី​ជម្លោះ​

ដោយ Pothe Thun
08/12/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​អភិបាល​ក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​៧​ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ បាន​ចុះ​ទៅ​រុះរើ​ផ្ទះ​តូចៗ ចំនួន​ពីរ​ខ្នង ដែល​សង់​លើដី​ចំណី​ផ្លូវ​ក្រវ៉ាត់​ក្រុង ក្នុង​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។​

​លោក វ៉េង ហ៊ាង ម្ចាស់ផ្ទះ​ដែល​ត្រូវ​រុះរើ បាន​និយាយថា ដី​របស់​គាត់​បាន​ទិញ​ពី ឈ្មោះ អ៊ុន ប៊ុន​ធី ភេទ​ប្រុស អស់​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ ចាប់តាំងពី​អាជ្ញាធរ​មិនទាន់​ធ្វើ​ផ្លូវ​ក្រវ៉ាត់​ក្រុង​មក​ម្ល៉េះ ពោល​គឺ​តាំងពី​តំបន់​នេះ​មិនទាន់​មាន​មនុស្ស​ទៅរស់​។ លុះ​ពេល​ធ្វើ​ផ្លូវ ដី​នេះ​ត្រូវបាន​ឈូស​ដាច់​មួយ​ចំហៀង ចំណែក​មួយ​ចំហៀង​ដែល​នៅសល់ រូបលោក​បាន​សង់ផ្ទះ​ពីរ​ខ្នង​សម្រាប់​ប្រកបមុខរបរ​។​

​លោក វ៉េង ហ៊ាង បន្តថា​ដោយសារ​ផ្ទះ​របស់​លោក បាំង​ពី​មុខ​ផ្ទះ​ឈ្មោះ​អ៊ុន ប៊ុន​ធី ទើប​នៅ​ឆ្នាំ​២០១៤ ឈ្មោះ អ៊ុន ប៊ុន​ធី បាន​ប្តឹង​ទៅ​តុលាការ​សុំ​ឲ្យ​រុះរើ​ផ្ទះ​នេះ ដោយ​ចោទ​ថា​សង់​លើ​ដី​ចំណី​ផ្លូវ​។ ការ​តតាំង​ក្តី​គ្នា​នៅ​តុលាការ​ជា​ច្រើន​ឆ្នាំ​មក ហើយ​ផ្ទះ​លោក វ៉េង ហ៊ាង មិន​ត្រូវបាន​រុះរើ​ឡើយ បន្ទាប់មក ឈ្មោះ អ៊ុន ប៊ុន​ធី បាន​សុំ​សង​ជា​សំណង​មក​ខាង​លោក ១៥០០០​ដុល្លារ តែ​ខាង​លោក​មិន​ទទួល ដោយ​បញ្ជាក់​ថា បើ​គិត​ថា ជា​ដី​ចំណីផ្លូវ ទី​១ បើ​រដ្ឋ​ត្រូវការ លោក​នឹង​រុះរើ​ដោយ​ស្មគ្រ័ចិត្ត ទី​២​បើ​ប៉ះ​ចំណីផ្លូវ ត្រូវ​អនុវត្ត​គ្រប់​ផ្ទះ​ដែល​មាន​នៅ​លើ​ដី​ចំណីផ្លូវ មិនមែន​រុះ​តែ​ផ្ទះ​លោក​នោះ​ទេ​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក​បាន​បញ្ជាក់ទៀតថា នៅ​ថ្ងៃ​កើតហេតុ​នេះ អាជ្ញាធរ​ជូនដំណឹង​ពី​ល្ងាច ព្រឹក​ឡើង​ក៏​ដាក់​កម្លាំង​មក​រុះរើ​ទាំង​កំរោល នេះ​បញ្ជាក់​ឲ្យឃើញថា ការអនុវត្ត​នេះ គឺ​ដោយសារតែ​បាន​ប្រយោជន៏ ពី​ភាគី​ជម្លោះ​យ៉ាង​ជាក់ស្តែង​។​

​លោក គឹម ន​ន់ អនុប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ក្រុង នៃ​រដ្ឋបាល​ក្រុង​សៀមរាប បានបញ្ជាក់​ថា​វិញ​ថា សេចក្ដីជូនដំណឹង​រុះរើ​សំណង់​របស់លោក វ៉េង ហ៊ាង នៅលើ​ដី​ចំណី​ផ្លូវ​នេះ គឺ​មាន​ការជូន​ដំណឹង​ពី​រដ្ឋបាល​ក្រុង និង​ខេត្ត ជាច្រើន​ឆ្នាំ​មកហើយ មិនមែន​ទើបតែ​ជូនដំណឹង​កាលពីពេល​ថ្មីៗ​នេះឡើយ​។​

​លោក​នួន ពុទ្ធា​រ៉ា អភិបាល​ក្រុង​សៀមរាប បាន​បកស្រាយ​នៅ​នឹង​ការចោទប្រកាន់ របស់លោក វ៉េង ហ៊ាង​ថា ការរុះរើ​តូប​នៅលើ​ចំណីផ្លូវ​នេះ មិន​បាន​បម្រើ​ដល់​ផលប្រយោជន៍​បុគ្គល​ណា​ម្នាក់​ឡើយ គឺ​បម្រើ​ជា​សម្បត្តិ​សាធារណៈ ហើយក៏​មិន​បាន​តែ​រុះរើ​តូប​ចំនួន​ពីរ​នេះ​ទេ គឺ​បន្ត​ធ្វើ​ការរុះរើ​ជា​ជំហានៗ ទៅតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ក្រុង មួយ​វិញ​ទៀត​ក៏​យើង​មិន​អាច​អនុវត្តបាន​ក្នុងពេល​តែមួយ​នោះឡើយ​។​

​លោក​អភិបាលក្រុង​សៀមរាប បាន​បន្ថែមទៀតថា ការរុះរើ​នេះ ជា​ការទប់ស្កាត់​រាល់​ការរំលោភ​យក​ដី​ចំណី​ផ្លូវ​សាធារណៈ មក​បម្រើ​ផលប្រយោជន៍​ឯកជន ហើយ​ការអនុវត្ត​លើ​បុគ្គល ដែល​មិន​ស្តាប់​តាម​ការណែនាំ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះ អាជ្ញាធរ​ខេត្ត​ឯកភាព​តាម​គោលការណ៍​ឲ្យ​រដ្ឋបាល​ក្រុង ចាត់​នូវ​វិធានការ​រុះរើ រាល់​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ចំណីផ្លូវ និង ប៉ះពាល់​ដល់​ផលប្រយោជន៍​ស្របច្បាប់​របស់​បុគ្គល​ដ​ទៃ​។​

​អត្ថបទ និង​រូបភាព​៖ លោក ជា ស្រស់​
​កែសម្រួល​៖ លោក សេង ផល្លី​

Tags: ដី​ចំណី​ផ្លូវព័ត៌មានខេត្តសៀមរាបអាជ្ញាធរ​ក្រុង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ ក្រសួង​កសិកម្ម ទាមទារ​ឲ្យ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ចូលរួម​ការការពារ​ធនធាន​ជលផល

មន្ត្រីជាន់ខ្ពស់ ក្រសួង​កសិកម្ម ទាមទារ​ឲ្យ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ចូលរួម​ការការពារ​ធនធាន​ជលផល

នៅថ្ងៃស្អែកតំបន់សំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាបនឹងត្រូវផ្ដាច់ចរន្តអគ្គិសនី

នៅថ្ងៃស្អែកតំបន់សំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាបនឹងត្រូវផ្ដាច់ចរន្តអគ្គិសនី

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី ៥៥ ដើមី្បពិនិត្យ ពិភាក្សា និង អនុម័តទៅលើ របៀបវារៈ ចំនួន០៣ចំណុច ដែលគ្រោងយកទៅដាក់ក្នុងរបៀបវារៈកិច្ចប្រជុំសាមញលើកទី៥៦។

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី ៥៥ ដើមី្បពិនិត្យ ពិភាក្សា និង អនុម័តទៅលើ របៀបវារៈ ចំនួន០៣ចំណុច ដែលគ្រោងយកទៅដាក់ក្នុងរបៀបវារៈកិច្ចប្រជុំសាមញលើកទី៥៦។

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.